ប្តីទាញពូថៅកាប់ប្រពន្ធស្លាប់ សង្ស័យជាភ្លើងប្រច័ណ្ឌ

91

 

ខេត្តកំពង់ធំ៖ ឃាតករជាប្តីដាច់ចិត្តទាញពូថៅកាប់មកលើប្រពន្ធ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យកើតឡើងពីភ្លើងប្រច័ណ្ឌ។

ឃាតកម្មនេះកើតឡើងនៅម៉ោងប្រមាណ២២និង២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពពីសម្ថកិច្ចឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ គុំ ហាត (ហៅកិះ) ភេទប្រុស អាយុ៥២ឆ្នាំ (មុខរបរធ្វើស្រែ)រស់នៅ ភូមិឃុំខាងលើ បានយកពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ តាក់ គឹម ស៊ុន អាយុ៥២ឆ្នាំ ១ពូថៅត្រូវចំស្នៀតផ្កាផ្នែកខាងស្តាំ និងយកកាំបិតអាកបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗ មូលហេតុព្រោះភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ដើម្បីកសាងសុំនុំរឿងតាមនិតិវិធី។ ដោយឡែកជនរងគ្រោះបន្ទាប់សមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច្ច័យរួច ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕