លោកឃូ សុផាន់ នាសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ថាក្លែងងបន្លំឯកសារ ជួញដូរលក់ឈ្មោះនាយទាហានដែលទទួលមរណភាព

44

 

ខេត្តកំពង់ឆ្នាំង៖ លោកវីរៈសេនីយ៍ឯក ឃូ សុផាន់ នាសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រងការចោទប្រកាន់ពីគ្រួសារសពលោកអនុសេនីយ័ទោ លឹម ស៊ុនហាង ដែលទទួលមរណភាព កំពុងរត់ការខ្លែងបន្លំឯកសារ ជួញដូរលក់ឈ្មោះនាយទាហានដែលទទួលមរណភាពថ្មីៗនេះប្ដូរឈ្មោះចូលក្របខ័ណ្ឌកងយុទ្ធពលខេមរភូមិន្ទក្នុងតម្លៃ១៧០០០ដុល្លារ តម្រូវយកលុយមុន១០០០០ដុល្លារ ពេលបានសម្រេចទើបយកទាំងអស់។

ស្ត្រីឈ្មោះ កង សួគ៌ អាយុ៥២ឆ្នាំ រស់នៅភូមិតាជៃ ឃុំអភិវឌ្ឍន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤ថា៖ ប្តីរបស់គាត់ ឈ្មោះ លឹម ស៊ុនហាង អត្ថលេខ០៥៦៨៨៣ មានមុខងារ ជាជំនួយការហរិញ្ញវត្ថុកងឯកភាព វរៈសេនាតូចលេច១ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចូលក្នុងអាជីពកងទ័ព តាំងពីទសវត្សរ៍៨០ មកដល់សព្វថ្ងៃនេះ ហើយមានការតស៊ូយ៉ាងលំបាក ប្ដូរផ្ដាច់ក្នុងសង្គ្រាមប្រឆាំងរបបប្រល័យពូជសាសន៍ មិនដែលអសកម្មការងារ រហូតទទួលមរណភាព កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយសាជម្ងឺ នឹងបំពាក់ឋានន្តរសក្តិជាកិច្ចបញ្ជាមរណៈ ពីសំណាក់លោកមេបញ្ជាការរង ចក់ ជឿន នឹង នាយ ទាហាន នាយទាហានរង ពលទាហាន ជាពិសេសគឺលោក កេត យ៉យ ជាមេបញ្ជាការកងវរៈសេតូចលេខ១ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងផងដែរ។ ប៉ុន្តែរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបដឹងថា លោកឃូ សុផាន់ មានទួនាទីជានាយសេនាធិការ បានលួចយកឈ្មោះសពប្ដីរបស់គាត់ ទៅលក់អោយអ្នកផ្សេងក្នុងតំលៃ ១៧.០០០ដុល្លារ (មួយម៉ឺនប្រាំពីពាន់ដុល្លារ) ហើយបានធ្វើរបាយការណ៍ភូតកុហកទៅថ្នាក់លើថា ប្ដីរបស់គាត់បានរត់ចោលជួរ មិនមកធ្វើការវិញទេ! ហើយសុំលុបឈ្មោះសពគាត់ចោល នឹងសុំបញ្ចូលឈ្មោះថ្មី។ ទង្វើខាងលើនេះ ធ្វើអោយបាត់បង់ កិត្តិយសសេចក្ដីថ្លៃថ្នូយ៉ាងធ្ងន់ដល់ប្ដីគាត់ ដែលបានចូលបំរើការងារយោធាតាំងពីទស្សវត្សឆ្នាំ៨០កន្លងមកម៉្លេះ និងបំពេញការងារមិនដែលគេចវេសម្តងណាឡើយ។

ស្ត្រីឈ្មោះ កង សួគ៌ បានបញ្ជាក់បន្ថែមថា៖ ចំពោះរឿងរ៉ាវខាងលើនេះគាត់បានមកដាក់ពាក្យប្តឹងនៅតុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែត្រូវខាងក្រុមការងារនៅទីនោះ ណែនាំឲ្យដកពាក្យបណ្តឹងវិញ ដោយប្រាប់ថាកុំឲ្យវែងឆ្ងាយ ទោះបីឈ្នះក៏មិនបានអ្វីមកវិញដែរ។ ទាំងនេះជាការលើកឡើងរបស់ស្ត្រី កង សួគ៌ ជាគ្រួសារសពរបស់លោកលឹម ស៊ុនហាង ប៉ុណ្ណោះ។

ដោយឡែក លោក ឃូ សុផាន់ នាសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ថា ៖ ចំពោះរឿងនេះ គឺជំនាញលើ គេដោះស្រាយហើយ លោកមិនមានអ្វីបកស្រាយនោះទេ។ ហើយកាលពីម្សិលមិញ ខាងតុលាការ ក៏បានហៅលោក ទៅបំភ្លឺ រួចហើយដែរ។ ចំពោះតំលៃទិញលក់ឈ្មោះ គឺលោក បានបដិសេធ មិនពាក់ព័ន្ធ ក្នុងការទិញដូរនេះទេ៕