ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទន្លេដើមី្បសន្តិភាពនិងការអភិវឌ្ឍ) និងឆ្នាំទស្សនាខេត្តសៀមរាប២០២៤

16

 

ខេត្តសៀមរាប;;)ប្រព្រឹត្តិទៅ០៣ថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ នៅកណ្តាលក្រុងសៀមរាប មាន កម្មវិធីកំសាន និងការតាំង ពិព័រណ៌យ៉ាងសម្បូរបែប បង្ហាញពី ផលិតផលផ្សេងៗ គម្រោងអភិវឌ្ឍន៍ខេត្តសៀមរាប និង ផលិត ផលទេសចរណ៍ជាច្រើន ជូនសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទស្សនាដោយសេរីផងដែរ ។ ពិធីបុណ្យទន្លេលើកទី៨ ធ្វើឡើងក្នុងគោលបំណងជម្រុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់និងទន្លេ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍ ។  បុណ្យទន្លេលើកទី៨នេះ គឺជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ បង្ហាញ ពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន សម្រាប់បម្រើដល់វិស័យទេសចរណ៍ និង ទេសចរណ៍ផ្សារភ្ជាប់ទឹកដី សម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ និងធម្មជាតិនៅខេត្តសៀមរាប ដែលនឹងរួមចំណែកទាក់ទាញទេសចរមកលេងកម្សាន្ត នៅតំបន់ធម្មជាតិតាមដងទន្លេសាប ទេសចរណ៍សហគមន៍ ជាដើមល។
សម្តេចតីបតី ហ៊ុន ម៉ាណែត  ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តទទួលបាននូវការរីកចម្រើនបន្ថែមទៀតពីសក្តានុពលនៃធនធានទាំងឡាយដែលមាន រាប់ទាំងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ។ ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍ ដែលកើតចេញពីការអនុវត្តដោយជោគជ័យ នៃ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាកត្តាអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចដែលបានឆ្លុះបញ្ចាំង តាមរយៈប្រធានបទ នៃពិធីបុណ្យទន្លេលើកទី៨ នេះ ។ ក្នុងន័យនេះ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូលបាន និង កំពុងប្រឈមនឹងការវិវត្តថ្មីៗ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែងឡើង តាមរយៈការប្រែប្រួលជាសកលជាច្រើន ដូចជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលលោក បញ្ហាគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ការយកចិត្តទុកដាក់លើទស្សនាទាននៃភាពស្អាត និងបៃតង គឺពិតជាមានភាពចាំបាច់ ខណៈពេលដែលពិភពលោកទាំងមូល កំពុងបោះជំហានទៅមុខដើម្បីសម្រេច បានសេដ្ឋកិច្ចបៃតង ។ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ ដែលក្នុងរយៈពេលជាង ៦ ខែ មកនេះ បានខិតខំដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន ៥ អភិវឌ្ឍ ៣» និងទិសដៅកែទម្រង់ មុតស្រួចមួយចំនួនទៀត រួមទាំងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍   ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិ-យាប័ន្ន ជាពិសេសការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន ឈានដល់ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជាលក្ខណៈកញ្ចប់ និងក៏ជាយន្តការស្ថាប័នមួយសំខាន់ទ្រទ្រង់ដល់យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ផងដែរ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ទី១៦ ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងពិធីបុណ្យទន្លេលើកទី៨  នៅខេត្តសៀមរាប មានចំនួនប្រមាណ ៤៥៧ពាន់៥៥១ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ប្រមាណ ២៨៥ពាន់នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ២២៣ពាន់ នាក់ និង ភ្ញៀវទេសចរបរទេស ប្រមាណ ២២ពាន់៥២៧នាក់ ។ និយាយដោយឡែកនៅក្នុងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មាន ទេសចរប្រមាណ ២៩៦ពាន់២៧៩នាក់ ក្នុងនោះភ្ញៀវជាតិ ប្រមាណ ២៨៥ពាន់នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨ពាន់នាក់ និង ភ្ញៀវទេសចរណ៍បរទេស ប្រមាណ ១១ពាន់២៥៥នាក់  ៕