សម្តេចធិ​ប​​តី​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ ​បា​​នអ​​ញ្ជើ​ញ​ទៅ​គោរ​ព​ ​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​ ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​ប​តី​ ​កិ​ត្តិ​ឧ​ទេ្ទ​ស​ប​ណ្ឌិ​ត​ ​ទេ​ព​ ​វ​ង្ស ​ ​ឧ​ទ្ទិ​ស​ព្រះ​រា​ជ​ម​ហាកុ​​សល​ ថ្វា​យ​ដ​​ល់​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​សម្តេ​ច​ ​បា​ន​ស្តេ​ច​យា​ង​ទៅ​កា​​ន់ ​ស្ថា​ន​បរ​ម​សុ​ខ​ ​​ព្រះនិ​ព្វាន​

4

រាជធានីភ្នំពេញ ៖ ​ស​ម្តេ​ច​ធិ​ប​តី​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​បា​ន​អ​ញ្ជើ​ញ​ទៅ​គោ​រ​ព​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​​ស​ម្តេ​ច​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​ប​តី​ ​កិ​ត្តិ​ឧ​ទេ្ទ​ស​​ប​ណ្ឌិ​ត​ ​ទេ​ព​ ​វ​ង្ស​ ​ឧ​ទ្ទិ​ស​ព្រះ​រា​ជ​មហា​កុ​​សល​​ថ្វា​យដ​​ល់ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​ស​ម្តេ​ច​ ​បា​​ន​ស្តេ​ច​យា​ង​ទៅ​កា​ន់​ស្ថា​ន​ប​រ​ម​សុ​ខ​ ​ព្រះ​និ​ព្វា​ន​កុំ​បី​ឃ្លា​ត​ឡើ​យ​។​

ព្រមជាមួយគ្នានេះផងដែរ​ សម្តេចធិបតី ក៏បានអញ្ជើញទៅមើលការរៀបចំព្រះរាជពិធីបុណ្យព្រះសពដោយផ្ទាល់ ហើយបានអញ្ជើញមើលមជ្ឈូសា និងទីតាំងតម្កល់ព្រះរាជសព ជាពិសេសចាត់ចែងក្នុងការរៀបចំពិធីបុណ្យព្រះរាជសពឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា និងបានរៀបចំបង្កើតគណៈកម្មការទទួលបន្ទុកក្នុងការដឹកនាំ និងរៀបចំព្រះរាជពិធីបុណ្យព្រះសពសម្តេចព្រះសង្ឃរាជាធិបតី។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការអញ្ជើញទៅដោយផ្ទាល់ភ្លាមៗ ជាពិសេសបានចុះទៅណែនាំ​ និងចាត់តាំងក្រុមការងារជាបន្ទាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះសពព្រះសង្ឃរាជាធិបតី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ស​​ម្ដេ​ច​ព្រះ​​​អ​គ្គ​​​ម​ហា​​​ស​ង្ឃ​​​រា​ជា​ធិ​ប​តី​ ​ទេ​​ព​ ​វ​ង្ស​ ​យា​ង​​​សោ​យ​​​ព្រះ​​​ទិ​វ​ង្គ​ត​​ ​នៅ​វេ​លា​​​ម៉ោ​​ង​ ​៥​៖​៤​0​​​នា​ទី​​​ល្ងាច​ ​ថ្ងៃ​​​ច័​ន្ទ​​ ​២​​​រោ​ច​ ​ខែ​មា​ឃ​ ​ឆ្នាំ​ថោះ​ ​ប​ញ្ច​​​ស័​ក​ ​​ព​​​.​​​ស​​​.​២​៥​៦​៧​ ​ត្រូ​វ​​​នឹ​ង​​​ថ្ងៃ​ទី​​​២​៦​ ​ខែ​​កុ​ម្ភៈ​ ​ឆ្នាំ​​​២​០​២​៤​ ​ក្នុ​ង​​​ព្រះ​​​ជ​​ន្មា​យុ​ ​៩​៣​​​ព្រះ​វស្សា​​ ​ដោ​យ​​​ព្រះ​​​ជ​រា​ពា​ធ​ ​នៅ​​​ម​ន្ទី​រ​ពេ​ទ្យ​​​កា​ល​​​ម៉ែ​ត្រ​​​។​​​

​ព្រះ​​​ស​ព​​​រ​ប​ស់​​​ព្រះ​អ​ង្គ​ ​បា​ន​​​​នឹ​ង​​​កំ​ពុ​ង​​​រៀ​ប​ចំ​​​នៅ​​​​វ​ត្ត​​​វ​ត្ត​​​ឧ​ណ្ណា​លោ​ម​ រា​ជ​ធា​នី​​​ភ្នំពេ​ញ​​​៕​​