ភ្ញៀវទេ​ស​​ច​​រ​ប​​រ​ទេ​ស ​ច​​ម្រុះ​ជា​​តិ​សា​សន៍​ ​ជា​ង​ ​៧​០​០​នា​ក់​ ​ធ្វើ​ទ​ស្ស​​ន​កិ​ច្ច​នៅ ​ព្រះ​​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​ពិ​សេ​ស​នៅ​ខេ​ត្ត​​​ព្រះ​សី​ហ​​នុ​

6

ខេត្តព្រះសីហនុ ៖ ​នា​វា​ទេ​ស​ច​រ​ណ៍​ប​រ​ទេ​ស​មួ​យ​គ្រឿ​ង​មា​ន​ឈ្មោះ​ ​S​E​V​E​N​ ​​S​E​A​S​ ​E​X​P​L​O​R​E​R​ ​បា​ន​នាំ​ភ្ញៀ​វ​ទេ​ស​ច​រ​ច​ម្រុះ​ជា​តិ​សា​ស​ន៍​ជា​ង​ ​៧​​០០​នា​ក់​ ​ចូ​ល​ច​ត​នៅ​កំ​ព​ង់ផែ​​ស្វ​យ័​ត​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​ដើ​ម្បី​ធ្វើ​ទ​ស្ស​ន​កិ​ច្ច​​នៅ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​ពិ​សេ​ស​នៅ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​នៅ​ព្រឹ​​ក​ថ្ងៃ​ច​ន្ទ​ ​៣​កើ​ត​ ​ខែ​មា​​ឃ​ ​ឆ្នាំ​ថោះ​ ​ប​ញ្ច​ស័​ក​ ​​ព​.​ស​ ​២​៥​៦​៧​ ​ត្រូ​វ​​នឹ​ង​ថ្ងៃ​ទី​១​២​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៤​។​

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ បានឱ្យ ដឹងថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយ គ្រឿងមាន ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALI TSLANS មានបណ្តោយ ២២៣,៧៤ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ បាននាំភ្ញៀវទេសចរមកពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង៩ និង ៤០នាទី ហើយនាវានេះ មានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃដដែលឆ្ពោះទៅប្រទេសវៀតណាម ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា SEVEN SEAS EXPLORER មានចំនួន ៧២៦នាក់ ស្រីចំនួន ៣៧៣នាក់ មាន ២៩សញ្ជាតិ និងមាននាវិកសរុបចំនួន ៥៤៨នាក់ ស្រី ១១១នាក់ មាន ៤៣សញ្ជាតិ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ SEVEN SEAS EXPLORER ភាគច្រើនជាមនុស្សមានវ័យចំណាស់ ភ្ញៀវដែលមានសញ្ជាតិ ច្រើនជាងគេមានដូចជា អាម៉េរិកចំនួន ៤៨៣នាក់ កាណាដា ៦៦នាក់ អង់គ្លេស ៦៥នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត។ ភ្ញៀវទេសចរបរទេស ចូលក្នុងប្រទេស ចេញទៅសៀមរាបមានចំនួន ០៦នាក់ ស្រី ០៣នាក់ ស្មើនឹង ១សញ្ជាតិ។

ភ្ញៀវទេសចរ បានធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះ សីហនុ មានដូចជា ទីប្រជុំជនផ្សារលើ តោពីរ តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) តាមតំបន់ឆ្នេរ សមុទ្រក្នុង ក្រុងព្រះសីហនុ។ ស្រុកព្រៃនប់ មានរូបសំណាកសំខាន់ដូចជា ព្រះថោងនាងនាគ តំបន់អភិវឌ្ឍន៍ឆ្នេររាម រូបសំណាកផ្សេងទៀត ដោយមានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណៈពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តប្រកបដោយសុវត្ថិភាព។

សូមរម្លឹកថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍បរទេសចំនួន ០២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣ ០០០នាក់ ចូលចតធ្វើទស្សនកិច្ច នៅតំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ៕ ប្រភពអាកាប៉េ