ក្រុមហ៊ុនដេញថ្លៃ គម្រោងផ្លូវបេតុងនៅឃុំកញ្ជរ ហាក់មាន ភាពមិនប្រក្រតី

23

 

ក្រចេះ : គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងមួយខ្សែនៅក្នុងឃុំកញ្ជរ ស្រុកឆ្លង ខេត្តក្រចេះហាក់មានភាពមិនប្រក្រតីដោយក្រុមហ៊ុនដេញថ្លៃជាច្រើនចូលរួមតែចុងក្រោយអ្នកដេញថ្លៃមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ។

បើតាមការឲ្យដឹងពីក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃមួយចំនួនបានលើកឡើងថា
ការដេញថ្លៃសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង750ម ទទឹង៤ម ជម្រៅ150មម
ក្នុងតម្លៃប៉ាន់ស្មាន
៣០៤៣៧៣២១០រៀល
ដោយដាក់ឲ្យចូលរួមដេញថ្លៃសេរីនៅសាលាឃុំកញ្ជរ តែក្រុមហ៊ុនជាច្រើនមកដាក់ ពាក្យចូលដេញថ្លៃ តែតាមកាសង្កេតមើលជាក់ស្តែងគឺ
ហាក់មានភាពរញ៉េរញ៉ៃ។

ប្រភពបានឱ្យដឹងថានៅមុនការចូលរួមដេញថ្លៃ គឺមានបុរសម្នាក់ដែលគេដឹងថាតំណាងក្រុមហ៊ុន លន់ រិទ្ធី បានដើរសម្របសម្រួលជា មួយនឹងតំណាងក្រុមហ៊ុនផ្សេងទៀតមិនឲ្យដេញថ្លៃដោយអង្គុយចាំយកទឹកតែពីខ្លួន ដោយក្នុង១ក្រុមហ៊ុនទទួលបាន២លានឬ៣លានរៀល តាមកាព្រមព្រៀងគ្នា។

ប្រភពបន្តថានៅក្នុងការចរចានោះមានក្រុមហ៊ុនជាច្រើនព្រមព្រៀង ប៉ុន្តែមានតែប្រាំក្រុមហ៊ុនប៉ុណ្ណោះដែរមិនបានព្រមព្រៀងគឺពួកគាត់សម្រេច ចិត្តដាក់ពាក្យចូលរួមដេញថ្លៃ
តាមធម្មតា។
ប្រភពបន្តថាបន្ទាប់ពីបែកការមានក្រុមហ៊ុនខ្លះមិនព្រមព្រៀងការទទួលយកទឹកតែនោះក្រុមហ៊ុន លន់ រិទ្ធី ដែលជាអ្នកដើរចរចាសម្រប សម្រួលនោះក៏បានចូលរួមដេញថ្លៃ តាមធម្មតានៅចំនួនទឹកប្រាក់ ១៣៩០០០០០០
រៀល ។
ខណះមានក្រុមហ៊ុនចំនួន 6 ដែលបានសម្រេចដេញថ្លៃដោយឡែកក្រុមហ៊ុនផ្សេង ទៀតសម្រេចមិនដាក់ ដេញ ថ្លៃឡើយដោយសាខកចិត្តនិងភាពរញ៉េរញ៉ៃនិងមួយ ចំនួនរៀបចំឯកសារខុស។

ជាក់ស្ដែងនៅក្នុងដំណើរការដេញថ្លៃគឺមានក្រុមហ៊ុនចំនួន ៣ដែលដាក់ដេញថ្លៃក្នុងតម្លៃទាបជាងក្រុមហ៊ុន លន់ រិទ្ធី ប៉ុន្តែភាពមិនប្រក្រតីចុង ក្រោយគឺក្រុមហ៊ុន លន់ រិទ្ធី បានសុំកែប្រែនៅតម្កៃត្រឹមតែ
១២៦៩៩៩៩៩៩,៧៥វីញ ការប្រែប្រួលតម្លៃលឿនដូច្នេះបានជាមជ្ឈដ្ឋានមួយចំនួនព្រួយបារម្ភអំពីការសាងសង់ផ្លូវបេតុងមួយខ្សែនេះខ្លាចមិនមានគុណភាពឬក៏សាងសង់ទៅតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវ។

ករណីនេះអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថាការកែ ប្រែចំនួនតួលេខរបស់ក្រុម ហ៊ុន លន់ រិទ្ធី នេះដោយសារ តែឯកសាខុសបច្ចេកទេស គឺក្រុមហ៊ុននេះជាអ្នកគុណខុសតួលេខដោយខ្លួនឯង អញ្ចឹងបានយើងត្រូវកែរតម្រូវ។