រុះរើកម្ទេចចោលនៅនឹងកន្លែងរ បាំងស្បៃមុង និងរបាំងក្រឡាញឹកកាត់ព្រែកចំនួន៣ករណី នៅស្រុកកំពង់លែង

39

 

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យ សហការជាមួយសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយប្រជាការពារ ចុះប្រតិបត្តិការបង្ក្រាបរបាំងស្បៃមុងកាត់ព្រែកនិងរបាំងក្រឡាញឹកដែលជនល្មើសដាក់កាត់ព្រែកយ៉ាងអនាធិបតេយ្យ។

ប្រតិបត្តិការនេះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចយួនអុច, ដំរីស្អុយ ,បឹងប្រលូង, ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល ក្នុងនោះរុះរើកម្ទេចចោលនៅនឹងកន្លែង របាំងស្បៃមុង និងរបាំងក្រឡាញឹកកាត់ព្រែកចំនួន៣ករណី លូស្បៃមុង ចំនួន៦មាត់ សាច់របាំងស្បៃមុងនិងសាច់របាំងក្រឡាញ់ញឹកប្រវែង១២០ម៉ែត្រ បង្គោល១៤០ដើម និងចាក់លែងកូនត្រីចំរុះចូលក្នុងបឹងធម្មជាតិចំនួន៣០គីឡូក្រាម។

គួរបញ្ជាក់ផងដែរ៖កម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យ សហការជាមួយសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយប្រជាការពារ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៤គ្រឿង និងសម្លាំងសរុបចំនួន១៣នាក់៕