ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ផ្តល់កំណើតទារកចំនួន ១០ នាក់

14

ក្រុមគ្រួសាររបស់នាងនិងរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់បានផ្តល់កំណើតដល់ទារកចំនួន ១០ នាក់នៅឯមន្ទីរពេទ្យក្នុងតំបន់មួយកាលពីយប់ថ្ងៃច័ន្ទ។

ក្រុមគ្រួសារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានទទួលទូរស័ព្ទពីមន្ទីរពេទ្យដើម្បីប្រាប់ពីការចាប់កំណើត … ហើយបានទទួលការបញ្ជាក់បន្ថែមពីអ្នកម្តាយ Gosiame Sithole ដែលកំពុងឈឺពោះនៅឡើយ។ នាងនិងទារកទាំង ១០ មានសុខភាពល្អហើយកំពុងសម្រាកនៅមន្ទីរពេទ្យ”។

លោក Teboho Tsotetsi ដែលជាប្តីរបស់លោកស្រី Sithole បាននិយាយថាប្រពន្ធវ័យ ៣៧ ឆ្នាំរបស់គាត់បានសម្រាលកូនតាមរយៈការវះកាត់។ ទារកទាំងអស់មានប្រុស ៧ នាក់ និងស្រី ៣ នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយហើយនឹងនៅទីនោះរហូតដល់ពួកគេមានសុខភាពល្អជាងនេះ។

លោក Mzwandile Masina អភិបាលក្រុង Ekurhuleni បានសរសេរក្នុង Twitter ថា “យើងបានរកឃើញក្រុមគ្រួសារនោះហើយ ហើយយើងត្រូវបានគេជូនដំណឹងថាទារកទាំងនោះមានសុខភាពល្អ។ សហជីវិនក្នុងមូលដ្ឋានមួយចំនួនបានជួយគ្រួសារនេះ។ ដូច្នេះពួកយើងសប្បាយចិត្ត។

កំណត់ត្រាពិភពលោកសម្រាប់ទារកដែលកើតច្រើនជាងគេក្នុងពេលតែមួយត្រូវបានទទួលដោយនាង Halima Cisse អាយុ ២៥ ឆ្នាំជាម្តាយមកពីប្រទេសម៉ាលីដែលបានផ្តល់កំណើតដល់ទារក ៩ នាក់កាលពីខែមុន៕