ថៃកាត់ទោសប្រហារជីវិតជាលើកដំបូងក្នុងរយៈពេល 9ឆ្នាំ

32

ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ ប្រទេសថៃបានប្រហារជីវិតអ្នកទោសម្នាក់របស់ខ្លួន។

បុរសអាយុ 26 ឆ្នាំម្នាក់ត្រូវបានប្រហារជីវិតដោយសារការចាក់ថ្នាំសម្លាប់ដ៍សាហាវកាលពីថ្ងៃចន្ទ ដែលទទួលបានការថ្កោលទោសពីក្រុមអង្គការសិទ្ធិមនុស្ស។

លោក Theerasak Longji ត្រូវបានគេបញ្ជូនទៅកាន់គុកសម្រាប់ប្រហារជីវិតចំពោះករណីចាក់សម្លាប់ក្មេងប្រុសអាយុ 17 ឆ្នាំម្នាក់ក្នុងឆ្នាំ 2012។

នេះជាលើកទី 7 របស់ប្រទេសដែលប្រើថ្នាំសម្លាប់ដ៍សាហាវ។ ប្រទេសថៃបានផ្លាស់ប្តូរពីការប្រើប្រាស់ការប្រហារជីវិតដោយបាញ់កាំភ្លើងក្នុងឆ្នាំ 2003។

ក្រុមអង្គការសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិហៅថា Amnesty International កំពុងថ្កោលទោសទង្វើនេះដោយពណ៌នាថានេះជាការរំលោភសិទ្ធិមនុស្សដ៏អាក្រក់ខ្លាំង។

ក្រុមនេះបាននិយាយថាគិតត្រឹមខែមីនាមនុស្សចំនួន 510 នាក់បានជាប់ពន្ធនាគារនិងប្រហារជីវិតនៅក្នុងប្រទេសថៃ ហើយជាងពាក់កណ្តាលនៃពួកគេត្រូវបានចោទប្រកាន់ទាក់ទងនឹងគ្រឿងញៀន៕