សកម្មជនសិទ្ធិមនុស្សនៅអារ៉ាប់ត្រូវបានចាប់ខ្លួន

33

បណ្តាញសារព័ត៌មានបស្ចិមប្រទេសបានរាយការណ៍ថាអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានចាប់ខ្លួនក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិស្ត្រី តែប៉ុន្មានសប្តាហ៍មុនបំរាមស្ត្រីលើការបើកបរនឹងត្រូវបានលុបចោល។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងអឺរ៉ុបបានរាយការណ៍ថាសកម្មជន 7 នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប៊ីសាអ៊ូឌីតបាននិយាយថាក្រុមអាជ្ញាធរបានចាប់ខ្លួនមនុស្ស 7 នាក់ពីបទព្យាយាមធ្វើឱ្យអន្តរាយដល់ស្ថេរភាពនៃប្រទេសជាតិដោយមានការគាំទ្រពីជនបរទេស ប៉ុន្តែរបាយការណ៍នេះមិនបានរាប់បញ្ចូលព័ត៌មានលម្អិតអំពីអ្នកដែលត្រូវបានគេចាប់ខ្លួននោះទេ។

ស្ត្រីត្រូវបានហាមឃាត់មិនឱ្យបើកបរនៅក្នុងប្រទេស ក្រោមការបកស្រាយតឹងរឹងនៃច្បាប់អ៊ីស្លាម ប៉ុន្តែបំរាមនេះនឹងត្រូវលុបចោលនៅថ្ងៃទី 24 ខែមិថុនា។

ព្រះអង្គម្ចាស់ Mohammed bin Salman កំពុងធ្វើការកែទម្រង់ជាច្រើនរួមមានការលុបចោលបំរាមបើកបរនិងបើករោងកុនជាដើម។

ក្រុមអ្នកវិភាគខ្លះនិយាយថាការចាប់ខ្លួននេះអាចសំដៅលើការរារាំងសិទ្ធិខាងសាសនា ដែលមិនសប្បាយចិត្តចំពោះគំនិតផ្តួចផ្តើមកំណែទម្រង់របស់ព្រះមហាក្សត្រ។

ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំ។ វានិយាយថាវាហាក់ដូចជាឧក្រិដ្ឋកម្មតែមួយគត់ដែលសកម្មជនបានប្រព្រឺត្ត គឺចង់អោយស្ត្រីបើកបរ មុនពេលព្រះអង្គម្ចាស់បានធ្វើការកែទម្រង់។

អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលជាកន្លែងខុសច្បាប់សម្រាប់ស្ត្រីក្នុងការបើកបរ៕