ភ្លើងឆេះព្រៃកំពុងរាលដាលនៅសហរដ្ឋអាមេរិក

16

ការរាលដាលនៃភ្លើងឆេះព្រៃបានឆក់យកជីវិតមនុស្សយ៉ាងតិច 25 នាក់នៅក្នុងរដ្ឋចំនួន 3 នៅសហរដ្ឋអាមេរិកខាងលិចនិងកំពុងប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសកាណាដា។

អាជ្ញាធររដ្ឋបានបញ្ជាក់ថាមានអ្នកស្លាប់ 22 នាក់នៅរដ្ឋកាលីហ្វ័រញ៉ា 2 នាក់នៅអូរីហ្គុននិងម្នាក់នៅវ៉ាស៊ីនតោន។

ផ្កាភ្លើងដែលត្រូវបានគាំទ្រដោយខ្យល់ស្ងួតនិងខ្យល់បក់ខ្លាំងបានដុតបំផ្លាញភ្នំរបស់រដ្ឋកាលីហ្វ័រញ៉ាចំនួន 1.25 លានហិកតាដែលធ្វើឱ្យវាក្លាយជាអគ្គិភ័យដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

នៅ Oregon អគ្គិភ័យបានឆាបឆេះទីតាំងជាង 30 កន្លែងដែលបង្ខំឲ្យ មនុស្សរាប់ពាន់នាក់ជម្លៀសចេញ។ រូបភាពវីដេអូដែលបានថតកាលពីថ្ងៃអាទិត្យបង្ហាញពីតំបន់លំនៅដ្ឋានដែលត្រូវបានដុតបំផ្លាញទាំងស្រុងដែលក្រុមអ្នកជួយសង្គ្រោះនិងឆ្កែកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត។

ផ្សែងនិងផេះបានទៅដល់ខេត្តជិតខាងការណាដាមាន British Columbia ដែលហ៊ុំព័ទ្ធទីក្រុង Vancouver ដោយអ័ព្ទកាលពីថ្ងៃសៅរ៍។

មន្ត្រីខេត្ត British Columbia កំពុងអំពាវនាវដល់អ្នកដែលមានបញ្ហាផ្លូវដង្ហើមត្រូវជៀសវាងពីកីឡាខាងក្រៅ។ ខេត្តនេះមានការប្រុងប្រយ័ត្នចំពោះភ្លើងឆេះព្រៃដែលអាចកើតមាននៅភាគខាងត្បូង៕