ពលរដ្ឋជប៉ុនច្រើនជាង 1.8 លាននាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីខ្យល់ព្យុះទីហ្វុង

25

ពលរដ្ឋច្រើនជាង 1.8 លាននាក់នៅក្នុងខេត្តចំនួន 7 នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់នៅពេលខ្យល់ព្យុះទីហ្វុងបានគំរាមកំហែងវាយប្រហាតំបន់ទាំងនេះ។

គិតត្រឹមម៉ោង 8:30 នាទីយប់ នៅថ្ងៃអាទិត្យបទបញ្ជាជម្លៀសត្រូវបានចេញទៅក្រុងដូចខាងក្រោម ទីក្រុង Omuta នៅខេត្ត Fukuoka ទីក្រុង Takeo និងទីប្រជុំជន Kohoku នៅខេត្ត Saga ទីក្រុង Goto ទីក្រុង Iki និងទីក្រុង Sasebo ក្នុងខេត្ត Nagasaki ទីក្រុង Kumamoto ភូមិ Kuma និងក្រុង Tsunagi នៅខេត្ដ Kumamoto ទីក្រុង Hita នៅខេត្ដ Oita ទីក្រុង Hyuga ទីប្រជុំជន Misato ទីប្រជុំជន Kadogawa និងទីប្រជុំជន Kijo នៅខេត្ដ Miyazaki ភូមិ Toshima ទីក្រុង Tarumizu ទីក្រុង​ Kanoya ទីក្រុង Kagoshima ភូមិ Mishima ទីក្រុង Nishinoomote ទីក្រុង Makurazaki ទីក្រុង Akune ទីក្រុង Satsumasendai ទីក្រុង Soo  ទីប្រជុំជន Minamiosumi ទីប្រជុំជន Kinko និងទីប្រជុំជន Nagashima ក្នុងខេត្ត Kagoshima។

ការផ្តល់យោបល់ដើម្បីជម្លៀសពលរដ្ឋចេញភ្លាមៗត្រូវបានផ្តល់សេចក្តីជូនដំណឹងឱ្យប្រជាជនជាង 5.7 លាននាក់នៅក្នុងខេត្តចំនួន 11។