ការបាញ់ប្រហារដោយកម្រោលបង្កការភ្ញាក់ផ្អើលដល់ប្រជាជនថៃ

22

ប្រជាជននៅក្នុងប្រទេសថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដ៏កម្រោលមួយនៅផ្សារទំនើបមួយក្នុងខេត្តនគររាជសីមា ភាគឥសាននៃទីក្រុងបាងកក។

អាជ្ញាធរថៃនិយាយថាខ្មាន់កាំភ្លើងដែលត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យគឺជាទាហាននៅក្នុងជួរកងទ័ពថៃ។

គាត់បានឆ្មក់ចូលផ្ទះនាយទាហានរបស់គាត់ហើយបានសម្លាប់នាយទាហាននោះមុនពេលគាត់បានបង្ហាញខ្លួននៅផ្សារដែលមានមនុស្សដើរផ្សារច្រើននៅចុងសប្តាហ៍។

ជនសង្ស័យបានស្នាក់នៅទីនោះប្រហែល ១៥ ម៉ោងមុនពេលគាត់ត្រូវបានបាញ់សម្លាប់នៅក្នុងការបាញ់បោះតដៃជាមួយកងកម្លាំងសន្តិសុខ។

នាយករដ្ឋមន្ត្រី Prayut Chan-o-cha  បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាមនុស្ស ២៦ នាក់បានស្លាប់និង ៥៧ នាក់រងរបួស។

លោកបាននិយាយថាខ្មាន់កាំភ្លើងហាក់ដូចជាមានបញ្ហាហិរញ្ញវត្ថុខ្លះទាក់ទងនឹងការទិញលក់អចលនទ្រព្យ ប៉ុន្តែកត្តាជំរុញគាត់ចំពោះការបាញ់ប្រហារដោយមិនរើសមុខនៅតែមិនទាន់ដឹងនៅឡើយ៕