ចិនរាយការណ៍ពីការផ្ទុះជំងឺផ្តាសាយបក្សី H5N1

13

អាជ្ញាធរចិនកំពុងចាប់សត្វមាន់រាប់ពាន់ក្បាលយកទៅសម្លាប់ចោលបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 នៅខេត្តហ៊ូណាន ជិតខេត្តហ៊ើប៉ីដែលកំពុងរងការវាយប្រហារដោយកូរ៉ូណាវីរុស។

ក្រសួងកសិកម្មនិងកិច្ចការជនបទបាននិយាយកាលពីថ្ងៃសៅរ៍ថាមាន់ចំនួន 4,500 ក្បាលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីបណ្តាលមកពីវីរុស H5N1 នៅកសិដ្ឋានមួយក្នុងទីក្រុងសៅយ៉ាង។

អាជ្ញាធរបានប្រមូលសត្វបក្សីប្រមាណ 17,800 ក្បាលយកទៅសម្លាប់ចោលដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

វីរុសផ្តាសាយបក្សីប្រភេទ H5N1 ត្រូវបានគេដឹងថាឆ្លងទៅមនុស្សហើយបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ។

កាលពីឆ្នាំមុនមានការផ្ទុះឡើងនៃជំងឺប្រភេទដូចគ្នាត្រូវបានគេរាយការណ៍នៅកសិដ្ឋានចិញ្ចឹមសត្វមួយនៅខេត្តលាវនីងភាគឦសាន។

បុរសម្នាក់ឆ្លងវីរុសនេះត្រូវបានគេរាយការណ៍ថាបានស្លាប់នៅឯខេត្តស៊ីឈួននៅតំបន់ដីគោកកាលពីឆ្នាំ 2015។

អាជ្ញាធរចិនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីដោយសារការរីករាលដាលបន្តបន្ទាប់នៃកូរ៉ូណាវីរុសថ្មីកើតលើមនុស្សមនុស្ស៕