ជំងឺរលាកសួតមកពីខេត្តហ៊ើប៉ីប្រទេសចិនអាចឆ្លងពីមនុស្សទៅមនុស្ស

20

អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិនបាននិយាយថាការឆ្លងជំងឺពីមនុស្សទៅមនុស្សដែលត្រូវបានរកឃើញថាជំងឺរលាកសួតដ៏អាថ៌កំបាំងមិនអាចត្រូវបានច្រាលចោលនោះទេដោយសំអាងលើករណីដែលទាក់ទងនឹងប្តីប្រពន្ធមួយគូ។

ទីក្រុងដីគោកវូហានក្នុងខេត្តហ៊ើប៉ីរងការវាយប្រហារដោយជំងឺរលាកសួតចាប់តាំងពីខែធ្នូ។ ប្រភេទថ្មីនៃវីរុសដែលបណ្ដាលឲ្យមានផ្ដាសាយទូទៅត្រូវបានគេរកឃើញនៅក្នុងអ្នកជំងឺ ៤១ នាក់។ ក្នុងចំណោមនោះមានបុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់។

អាជ្ញាធរសុខាភិបាលក្រុងវូហានបាននិយាយកាលពីថ្ងៃពុធថាអ្នកជំងឺក៏រួមមានប្តីនិងប្រពន្ធផងដែរ។ ពួកគេនិយាយថាប្តីកើតជំងឺរលាកសួតមុនគេហើយប្រពន្ធក៏កើតជំងឺនេះតាមក្រោយ។ ពួកគេបានបន្ថែមទៀតថាបុរសនោះធ្វើការនៅផ្សារលក់គ្រឿងសមុទ្របោះដុំក្នុងតំបន់ជាប់ពាក់ព័ន្ធនឹងអ្នកជំងឺភាគច្រើនប៉ុន្តែប្រពន្ធគាត់មិនបានទៅកាន់កន្លែងនោះទេ។

អាជ្ញាធរនិយាយថានេះបង្ហាញថាប្រហែលជាត្រូវបានរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនៃវីរុសដែលបណ្ដាលឲ្យមានផ្ដាសាយទូទៅបានទទួលខុសត្រូវចំពោះជំងឺរលាកសួត។ពួកគេបានបន្ថែមថាហានិភ័យនៃការឆ្លងបែបនេះអាចមានកម្រិតទាបព្រោះថាការឆ្លងមិនបានរីករាលដាលនៅក្នុងតំបន់ធំៗទេ៕