ជប៉ុនបញ្ជាក់ពីករណីទី ៣ នៃកូរ៉ូណាវីរុសថ្មី

61

អាជ្ញាធរសុខាភិបាលនៅប្រទេសជប៉ុនបានបញ្ជាក់ពីករណីទី ៣ នៃកូរ៉ូណាវីរុសថ្មីនេះ។

មន្ត្រីក្រសួងសុខាភិបាលបាននិយាយថាស្ត្រីម្នាក់ដែលមានអាយុ ៣០ ឆ្នាំមកពីទីក្រុងវូហាន នៃប្រទេសចិនដីគោកបានត្អូញត្អែរពីជំងឺគ្រុននិងរោគសញ្ញាដទៃទៀតបន្ទាប់ពីនាងបានមកដល់ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងនាមជាអ្នកទេសចរ។

ក្រុមមន្ត្រីនិយាយថាការធ្វើតេស្ត៍បានបញ្ជាក់ថាស្ត្រីនោះឆ្លងកូរ៉ូណាវីរុសនេះ។

ករណីឆ្លងកូរ៉ូណាវីរុសពីរផ្សេងទៀតគឺជាបុរសជនជាតិចិនម្នាក់ក្នុងវ័យ ៣០ ឆ្នាំដែលបានវិលត្រឡប់ពីវូហានទៅកាន់ខេត្តកាណាហ្គាវ៉ានៅជិតទីក្រុងតូក្យូនិងបុរសជនជាតិចិនម្នាក់ទៀតអាយុ ៤០ ឆ្នាំដែលបានមកដល់ប្រទេសជប៉ុនពីវូហានផងដែរ៕