អ្នកជាប់ឃុំ ៥នាក់ត្រូវបានសមត្ថកិច្ចចាប់ចូលគុកវិញក្រោយព្យាយាមរត់គេច

អ្នកជាប់ឃុំ ៥នាក់នៅខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅឃុំខ្លួនវិញក្រោយពួកគេព្យាយាមរត់ចេញ​ពី​មន្ទីរ​​ឃុំឃាំង។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃនេះបានលើកយកសំដីរបស់លោក​ឧត្តម សេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​តារា​ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​អ្នកទោស ៥នាក់​ដែល​ហែក​គុក​បម្រុង​រត់គេច​ខ្លួន​នៅ​រសៀល​​ថ្ងៃ​ទី​០៣​ ខែមករា​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​វិញ​អស់ហើយ​។​ ​ការចុះផ្សាយដដែលបន្តថា​មុន​ពេល​កើតហេតុ​អ្នកទោស​ទាំងនោះ​​ ត្រូវ​មន្ត្រី​ជំនាញ​​អោយមក​ធ្វើការ​សម្អាត​ជុំវិញ​បរិវេណ​ពន្ធនាគារ​ ហើយមាន​ឱកាសល្អ​ក៏មាន​បំណង​ចង់​រត់​គេច​ តែ​ត្រូវ​កម្លាំង​នគរបាល​ប្រ​ឃាត់​មក​វិញ​ទាំងអស់​៕  

អង្គការ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ៣រូប

អង្គការសមាគមអភិរក្សសត្វព្រៃ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់វិរៈជនការពារបរិស្ថាន ៣រូបក្នុង​ពេលបំពេញបេក្ខកម្មឃ្លាំមើល និង​ទប់ស្កាត់បទល្មើសព្រៃឈើ។ អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០២ ខែ កុម្ភៈនេះ ស្ដីពីការ​បាញ់​​សម្លាប់ វិរៈជនអភិរក្សព្រៃឈើចំនួន ៣ រូបក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៣០ ខែ​មករា​កន្លងទៅ។ អង្គការ WCS ក៏សម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់វិរៈជនដ៏ឆ្នើម និង​កោតសរសើរ​ចំពោះ​សេចក្ដី​ក្លាហាន ការស្រលាញ់ និងការប្ដេជ្ញាចិត្តក្នុងការការពារធនធានធម្មជាតិ។ អង្គការ WCSលើកឡើងថា៖«ជារៀងរាល់ថ្ងៃមន្រ្តីឧទ្យានុរក្ស និង...

មន្រ្តីនគរបាលព្រំដែនជាជនដៃដល់បាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិត្រូវចាប់ខ្លួន

មន្រ្តីនគរបាលជាជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣រូប នោះ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ហើយនៅព្រឹកនេះបន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ។ តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២​ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់​បាន​​ជនដៃដល់នេះ ឈ្មោះផល​ ពេញ​ ជានាយប៉ុស្ត៍របុំង​ អូររលែ​ ខេត្តមណ្ឌលគិរី ដែលបានបាញ់​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ...

ជនជាតិវៀតណាម ២០នាក់ត្រូវបានឃាត់ខ្លួន

ក្រុមប្រតិបត្តិការចម្រុះនៃនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធបានឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់នៅច្បារអំពៅ។ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ​នេះសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យគោលដៅ ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់។នេះបើតាមការចុះផ្សាយរបស់Freshnews។ តាមការចុះផ្សាយដដែលបន្តថាលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតថាប្រតិបត្តិការនេះត្រូវបានធ្វើឡើង ​ដោយពិនិត្យឃើញមានមនុស្ស​២០​នាក់ ស្រី​០៣ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។ បើតាមការចុះផ្សាយដដែលបន្តថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង ២០នាក់នេះ...

ខឹងសុំលុយម្ដាយមិនបានបុរសម្នាក់ដុតផ្ទះ

​បុរសម្នាក់​ខឹង​សុំ​លុយ​ម្តាយ​មិនបាន ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល បណ្តាល​ឲ្យ​ឆេះ​ជញ្ជាំង​ស័ង្កសី និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន ។ បើតាមការឲ្យដឹងពីអគ្គស្នងការនគរបាលជាតិករណីនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ​បង្ក​ដោយឈ្មោះ លឹម សីហា ហៅ​កែវ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ លឹម ក្រិច អាយុ​៦៣​ឆ្នាំ រស់នៅក្នុង​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។ តាមការចុះផ្សាយដដែលបន្តថាក្រោយកើតហេតុ...

ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ

ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។ ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក...

កម្មកររោងចក្រនៅតាកែវជិត៧០នាក់ដួលសន្លប់

កម្មកររោងចក្រនៅខេត្តតាកែវប្រមាណ៧០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសង្ស័យថាពុលថ្នាំបាញ់ស្មៅក្បែររោងចក្រ។ កម្មករធ្វើការងារនៅរោងចក្រ សេឌូណូ​ ខេមបូ​ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានកើនឡើងនៃការដួលសន្លប់ជាបន្តបន្ទា​ប់រហូត ៦៨នាក់ កាលពល្ងាចថ្ងៃទី៣០ ខែមករាដោសង្ស័យបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើតាមការចុះផ្សាយរបស់FN។ តាមការចុះផ្សាយដដែលឲ្យថឹងថាជនរងគ្រោះត្រូវបានអភិបាលស្រុក អភិបាលរង កងកម្លាំងសមត្ថកិច្ច សហការជាមួយក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ជាបន្តបន្ទាប់ផងដែរ៕

មន្រ្តីព្រំដែនផ្ទុះអាវុធបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់

មន្រ្តីនិងសង្គមស៊ីវិលចំនួន៣នាក់ ត្រូវបានបាញ់ស្លាប់ ក្នុងករណីផ្ទុះអាវុធនាល្ងាចនេះ​ក្នុង​ខេត្តមណ្ឌលគិរី។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាករណីផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោងប្រហែល​ ៤-៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែនគោកអូររលែ ស្ថិតក្នុង​ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។​ តាមការចុះផ្សាយដដែលបានឲ្យដឹងថាករណីផ្ទុះអាវុធនេះបង្កឡើងដោយឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាល​ការពារ​ព្រំដែន និងឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធាការពារព្រំដែន ។ តាមការចុះផ្សាយបន្តឲ្យដឹងថាករណីខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៣នាក់មានដូចជាឈ្មោះ​ ណៃ ជា​មន្ត្រី​បរិស្ថាន​ខេត្ត...

អ្នកនេសាទម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់លើទូក

បុរសម្នាក់ដែលជាអ្នកនេសាទត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់នៅលើទូកក្នុងខេត្តកោះកុងកាលពីម្សិលមិញ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២៩​ ខែមករា​ វេលា​ម៉ោង​១២​និង​២០​ថ្ងៃត្រង់​ មាន​ករណី​រន្ទះបាញ់មួយបណ្ដាឲ្យ​មនុស្ស​ម្នាក់ស្លាប់​នៅ​លើ​ទូក​ នៅ​ចំណុច​ព្រែក​ពយ​ពេ​ច​ ស្ថិត​ក្នុងភូមិ​ កំពង់​ស្តាំ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ។ តាមការចុះផ្សាយដដែលបានឲ្យដឹងថាជន​រង​គ្រោះ​ឈ្មោះ​ សិង្ហ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ នេសាទ​ និង​ ជា​អនុប្រធាន​ប្រជា​ការពារ​​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ពេល​​បើកទូក​ទៅ​លើក​លប​ក្តាម​ពេល​មេឃ​កំពុង​ភ្លៀង​ជាមួយ​កូន​ចំនួន ​២​នាក់​។ តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយ​ពេល​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ សាកសព​សមត្ថកិច្ច​បាន​ប្រគល់​​​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចិននឹងផ្ដល់រថពាសដែកជិត ១០០គ្រឿង ដល់កម្ពុជា

មហាមិត្ត​ចិននឹងផ្ដល់ជំនួយជារថពាសដែកជិតមួយរយគ្រឿង និង គ្រឿងចក្រជាច្រើនគ្រឿងទៀតដល់កម្ពុជា។ នៅពេលភាគីចិន និង កម្ពុជានឹងធ្វើការសមប្រយុទ្ធនឹងគ្នានាពេលខាង កងពលតូច​លេខ​៧០ បានឲ្យដឹងថា​ក្រសួង​ការពារ​ជាតិ​ចិន នឹងផ្ដល់ឲ្យនូវ​រថពាសដែក​ចំនួន​៧០គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៀត ដល់ភាគី​កម្ពុជា​។ នេះបើតាមការចុះ​ផ្សាយ​របស់រស្មីកម្ពុជា។​ ការចុះផ្សាយដដែលបានឲ្យដឹងថាមន្ត្រី​យោធា​នៃ​កងពលតូច​លេខ​៧០ថា ក្រសួងការពារជាតិ​ចិន​បានសម្រេច​ផ្តល់​រថពាសដែក និងគ្រឿងចក្រកម្ទេច​គ្រាប់មីនទាំងនេះនៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ ​ជា​ជំនួយឥតសំណង​ ដើម្បី​បញ្ជាក់​​​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ ​បន្ថែម​ទៀត​​ ​៕