អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះអ្នកទិញដីនៅអង្គរឃ្យុងយូប៉ះដីរដ្ឋ

អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះការខូចខាតផលប្រយោជន៍របស់សាធារណៈជនណាដែលបានទិញដីប៉ះចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ ក្នុងតំបន់អង្គរឃ្យុងយូ។ អាជ្ញាធរអប្សរាបានលើកឡើងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១២ ខែមករាដែលទើបផ្សព្វ​ផ្សាយជាសាធារណៈនៅថ្ងៃនេះថា មិនទទួលខុសត្រូវចំពោះការខូចខាត​ផលប្រយោជន៍ពលរដ្ឋណាដែល បាន ទិញដី​ប៉ះ​ចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ស្ថិតនៅផ្លូវ ៦០ ម៉ែត្រ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្នុងសេចក្ដីជូនដំណឹងនោះអាជ្ញាធរអប្សរាបានលើកឡើងថានៅថ្ងៃទី ១០ ខែមករាអាជ្ញាធរចំរុះខេត្តបាន​ចុះ​កំ​ណត់​​​ព្រំដីរវាងដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា និង ដីឯកជនដែលគ្រប់គ្រងដោយឈ្មោះ លី អ៊ុំអេង។ សេចក្ដីជូនដំណឹងដដែលបន្ថែមថានៅពេលចុះវាស់វែងក្រុមការងាររកឃើញថាមានក្រុមហ៊ុន ហ្គោលឌែន អ៊ីហ្គល រៀលអ៊ិសស្ទេត...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

ឃាត់ខ្លួនមនុស្ស១៩នាក់ បន្ទាប់ពីក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្រតាមទីផ្សារនៅខេត្តសៀម​រាប

សៀមរាប​ ៖​ សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន​មនុស្ស​១៩​នាក់​ ដែល​ក្លែងបន្លំ​ជា​សង្ឃ​ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បែប​អនាធិបតេយ្យ​។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ ​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ ធី​ ស្នងការ​រង​ទទួល​ផែន​សន្តិសុខ នៃស្នងការនគរបាលខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងនោះ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ខេត្តព្រះវិហារ​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តឧត្តរមានជ័យ​...

កម្មករ ៣៥ នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្ត៥ បុកតកន្ទុយគ្នា

យ៉ាង​ហោច​ណាស់​កម្មករ​ កម្មការិនី​ចំនួន​៣៥​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​៥​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ ដែល​មាន​ទិស​ដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះ​សីហ​នុ​។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ​បានឲ្យដឹងថា​ រថយន្ត​ដឹក​កម្មករ​ចំនួន​ ០៤​គ្រឿង​ និង​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បានបុកតកន្ទុយគ្នា បណ្ដាលឲ្យមនុស្ស៣៥នាក់ រងរបួស នៅថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៨​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​ ​តាមការចុះផ្លោសាយដដែលលោក អ៊ី​ សុខា​ ស្នងការ​រង​ខេត្ត​បានឱ្យ​ដឹង​ថា​មូលហេតុ​រថយន្ត​ម៉ាក​...

អគ្គីភ័យឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង

ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​​ឱ្យ​ដឹងអគ្គីភ័យឆាប់ឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង ប្រមាណ ៦០០តូប។ ​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៨​ ថា​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ច្បារ​អំពៅ​មិន​ទាន់​រលត់​ ដែលឆេះអស់ប្រមាណ ៧០ភាគរយទៅហើយ។​ ​ប្រភព​ដដែល​បន្ត​ថា​អគ្គិភ័យ​នេះមិនទាន់រកមូលហេតុឃើញ​នៅឡើយ​ទេ​ រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត។​ ​ប្រភព​ដែល​បញ្ជាក់​ថា​អគ្គិភ័យ​ខាងលើ​បាន​លេប​ត្របាក់​ផ្សារ​ច្បារ​អំពៅ​ប្រហែល​៦០​ទៅ​៧០​ភាគរយ​​។​ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​បន្ត​ចេញ​រថយន្ត​អគ្គិភ័យ​ដើម្បី​បាញ់​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​៕​

រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣...

អង្គការ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ៣រូប

អង្គការសមាគមអភិរក្សសត្វព្រៃ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់វិរៈជនការពារបរិស្ថាន ៣រូបក្នុង​ពេលបំពេញបេក្ខកម្មឃ្លាំមើល និង​ទប់ស្កាត់បទល្មើសព្រៃឈើ។ អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០២ ខែ កុម្ភៈនេះ ស្ដីពីការ​បាញ់​​សម្លាប់ វិរៈជនអភិរក្សព្រៃឈើចំនួន ៣ រូបក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៣០ ខែ​មករា​កន្លងទៅ។ អង្គការ WCS ក៏សម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់វិរៈជនដ៏ឆ្នើម និង​កោតសរសើរ​ចំពោះ​សេចក្ដី​ក្លាហាន ការស្រលាញ់ និងការប្ដេជ្ញាចិត្តក្នុងការការពារធនធានធម្មជាតិ។ អង្គការ WCSលើកឡើងថា៖«ជារៀងរាល់ថ្ងៃមន្រ្តីឧទ្យានុរក្ស និង...

អគ្គិភ័យកើតឡើងចំនួន ៥១៤លើក សម្លាប់មនុស្ស ២២នាក់

អគ្គិភ័យបានកើតឡើងចំនួន ៥១៤ លើកនៅក្នុងឆ្នាំ ២០១៧ សម្លាប់មនុស្សអស់ ២២នាក់ (ស្រី១៣នាក់) និង​បង្ករ​បួសមនុស្ស ១២៨នាក់ តែចំនួននេះបានថយចុះរហូតដល់ ១៩ ភាគរយ បើ​ប្រៀប​ធៀបករណីអគ្គិភ័យកើត​ឡើងកាលពីឆ្នាំ ២០១៦។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១៨ ខែ មករា ម្សិលមិញ ក្នុងពីធី​ប្រជុំ​ផ្សព្វ​ផ្សាយ​​​លិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់នាយក​ដ្ឋាន​នគរ​បាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់។ ការចុះផ្សាយលើកឡើងថាគ្រោះអគ្គិភ័យក្នុងឆ្នាំ២០១៧...

ភ្លើងឆេះព្រៃចំការប្រមាណ ៥ហិចតាតែមិនរាលដាលដល់ផ្ទះពលរដ្ឋ

​ករណី​អគ្គិភ័យ​ ឆេះ​ព្រៃរបោះ​ ចំការ​បារាំង​ប្រមាណ ៥ ហិចតានៅខេត្តកណ្ដាល តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ។ តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃ​ទី​០៣​ ខែមីនា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​និង​១០​នាទី​ មានអគ្គីភ័យមួយកើតឡើងនៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល បណ្ដាលឲ្យឆេះព្រៃរបោះ ៥ហិចតា​។​ ​តាមការចុះផ្សាយដដែល​លោក​ មាន​ សំណាង​ អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​អន្តរាគមន៍​របស់​ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ចេញ​ប្រតិបត្ដិការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ព្រេ​ជ​ ២៥​នាក់​ នាយទាហាន​សកម្ម​ត្មាត​ពង​៨៦​នាក់​ មេព្រៃ​០៥​នាក់​ នឹង​ប្រជាពលរដ្ឋ​ប្រជា​ការពារ​៤០​នាក់​ បាន​ជួយ​ពន្លត់​...

អ្នកប្រមាថព្រះមហាក្សត្រសូម្បីលើហ្វេសប៊ុកក៏មានទោស

អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែលើហ្វេសប៊ុក នឹងទទួលទោសធ្ងន់ធ្ងរតាមនីតិវិធីក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានអះអាងថា អ្នកដែលជេប្រមាថ ព្រះមហាក្សត្រនឹង ទទួលទោសទណ្ឌធ្ងន់ធ្ងរ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌដែល គណៈរដ្ឋមន្ត្រីបានរៀបចំចប់សព្វគ្រប់ហើយបានបញ្ជូនមកដល់ដៃ រដ្ឋសភា ដើម្បីសុំការអនុម័តពីសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានកម្ពុជា។ លោក ឈាង វុន លើកឡើងថាតាមសេចក្តីព្រាងច្បាប់ បានកំណត់ទោសធ្ងន់ធ្ងរណាស់ចំពោះអ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែអ្នកខមមិន (Comments)តាមរយៈហ្វេសប៊ុកFacebook)របស់គេក៏ទទួលទោស ធ្ងន់ធ្ងរដូចអ្នកសរសេរប្រមាថព្រះមហាក្សត្របង្ហោះតាមFacebookដែរ។ លោកបានលើកឡើងថា...