Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

បេក្ខជន​ជិត​ ៤​ពាន់នាក់​ប្រលង ខណៈការជ្រើសរើសមន្ដ្រីក្របខ័ណ្ឌពន្ធនាគារតែ ៣៥០នាក់

បេក្ខជនដែលបានប្រលងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគាសម្រាប់ឆ្នាំ ២០១៧ មាន​រហូត​ដល់​ទៅជិត ៤ពាន់នាក់ ខណៈដែលការជ្រើសរើសយកត្រឹមតែចំនួន ៣៥០នាក់ប៉ុនណោះ។ ក្នុងលិខិតរបស់លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មការកណ្ដាល​រៀប​ចំ​​ការ​​ប្រឡងនៅថ្ងៃទី ១៤ ខែ មករានេះបានឲ្យដឹងថាការប្រលងជ្រើសរើស​ បេក្ខជន បេក្ខ​នារី ចំនួន ៣៥០​នាក់ ឲ្យចូល​បម្រើការក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគាទាំង ៩ ទូទាំងប្រទេស ហើយបេក្ខជនដែល​បានចូល​ប្រលង​មាន​រហូតទៅដល់​៣,៧៥៧នាក់។ ក្នុងលិខិតដដែលនោះបន្តថាមន្ដ្រីក្របខ័ណ្ឌពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលត្រូវជ្រើសរើសសម្រាប់ឆ្នាំ​២០១៧​ នឹងត្រូវបំពេញឲ្យចូលបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១,...

សមត្ថកិច្ចបង្រ្កាបកន្លែងរាំអាសអាភាស ឃាត់ខ្លួនជនបរទេសជាច្រើននាក់

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាបករណីរូបភាព និងសម្ភារៈអាសអាភាសមួយកន្លែង ដែលមានសកម្មភាពកំពុងច្រៀងរាំជារបៀបអាសអាភាស ហើយប្រមូលភ្ញៀវទេសចរបរទេសជាច្រើននាក់។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃ ទី២៥ ខែមករា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាប ទីតាំងរាំជារបៀបអាសអាភាសមួយកន្លែងមានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមូលភ្ញៀវទេសចរបាន៧៧នាក់ ស្រី៣៦នាក់។ តាមការចុះផ្សាយដដែលលោក ជា ហេង នាយការិយាល័យជូញដូរមនុស្សខេត្តសៀមរាបបានឲ្យដឹងថាក្នុងកិច្ចប្រតិបតិ្តការនេះ ប្រមូលភ្ញៀវទេសចរបរទេសបានចំនួន ៧៧នាក់ ស្រី៣៦នាក់ នាំខ្លួនទៅដល់ស្នងការដ្ឋានធ្វើការអប់រំរួចឲ្យត្រឡប់ទៅវិញ។ ចំណែកក្រុមអ្នករៀបចំចំនួន១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ត្រូវបានឃាត់ខ្លួន...

អតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧ទាបជាងការរំពឹងទុក

កម្រិតអត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧កម្រិត២,៩% ដែលជាអត្រាមួយទាបជាងការរំពឹងទុកដែលត្រូវបានព្យាករថា មានកំណើន៣,៨%។ អត្រានេះ ក៏ទាបជាងកាលពីឆ្នាំ ២០១៦ បន្តិចផងដែរ មានប្រមាណ ៣ភាគរយ ដោយសារតែការកើនយឺតនៃតម្លៃម្ហូបអាហារ បន្លែ ត្រី សាច់និងអង្ករ ក៏ដូចជាប្រេងឥន្ធនៈជាដើម។ យោងតាមតួលេខធនាគារជាតិនៃកម្ពុជាបង្ហាញថា ក្រុមម្ហូបអាហារនៅតែបន្តរួមចំណែកធំជាងគេប្រ មាណ ២ភាគរយ នៃកម្រិតអតិផរណារួម ដែលរុញច្រានដោយការបន្តឡើងថ្លៃ បន្លៃ ត្រី សាច់ និងអង្ករ បន្ទាប់មកក្រុមទំនិញ...

ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប

សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល​និងកម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាល​ស្ពាន​សង្កាត់ ក្រុង​ប៉ោយប៉ែត។ តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បាន​បញ្ជាក់​ថា​ប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេស​ថៃតាម​ច្រក​របៀង ដោយខុស​ច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាម​ច្បាប់​ដោយដុតកម្ទេចប្រហិត​ចម្រុះ​នោះចោល។ តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែ​មករា​ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ...

អគារលំដាប់ពិភពលោកកម្ពស់៦០០ម៉ែត្រគ្រោងនឹងជំនួសសណ្ឋាគារកាំបូឌីយ៉ាណា

រាជធានីភ្នំពេញៈ យោងតាមការចុះផ្សាយជាផ្លូវការរបស់កាសែត The Phnom Penh Post ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ គម្រោងសាងសង់អគារលំដាប់ពិភពលោកកម្ពស់៦០០ម៉ែត្រនៅលើទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា សព្វថ្ងៃត្រូវបានដាក់ស្នើទៅដល់ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និង សំណង់ ហើយ។ លោក សេង ​ឡូត អ្នកនាំពាក្យនៃក្រសួងរៀបចំដែនដី បាននបញ្ជាក់ថា “វាគ្រាន់តែជាគម្រោងប៉ុណ្ណោះ ពេលនេះ...ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានស្នើសុំអាជ្ញាប័ណ្ណសម្រាប់គម្រោងនេះហើយ។ សណ្ឋាគារកាំបូឌីយ៉ាណានឹង ត្រួវវាយកម្ទេចចោល​ ហើយនឹងសង់អគារថ្មីមួយនៅទីនោះ។” បើតាមប្រភពដដែល...

ជនជាតិកូរ៉េ ៨នាក់រងរបួសធ្ងន់ស្រាល ខណៈខ្មែរម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោចណាស់មានជនជាតិកូរ៉េចំនួន ៨នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជនជាតិខ្មែរម្នាក់បានស្លាប់​និង​ម្នាក់ទៀត​របួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកជាមួយរថយន្ត​​នៅក្នុងខេត្តកំពង់ចាម។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ​៧​និង​៣០​នាទី​​ មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​ភូមិ​ជាលា​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់​ចាម បណ្ដាលឲ្យជនជាតិកូរ៉េ ៧នាក់រងរបួសធ្ងន់ រងរបួសស្រាលម្នាក់។ តាមការចុះផ្សាយដដែលនោះបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត​និង​ម្នាក់ទៀត​រងរបួសស្រាលផងដែរ។ ការចុះផ្សាយដដែលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត​ ម៉ាក​សាំ​យ៉ុ​ង​ពណ៌​សរ​ពាក់​ស្លាក់​ លេខ​ភ្នំពេញ​ 2R-8015​ បើកបរ​ដោយ​ឈ្មោះ​ សៀ​...

គណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចដកតំណែងមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ៤ រូប

គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានសម្រេចដកតំណែងមន្រ្តីជាន់មន្រ្តី និង​មន្រ្តីជាន់ខ្ពស់ចំនួន ៤រូប ដែលបានបំផុសបំផុល​ទាមទារ​ឲ្យដកតំណែងអនុប្រធានបក្សលោក ប៉ោ ប៊ុនស្រ៊ឺ និងលោក យឹម សាវី អគ្គលេខាធិការបក្ស។ ក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី ២៥ ខែ មករា គណបក្សរាជានិយមមួយនេះបានសម្រេចដកតំណែងមន្រ្តីជាន់​ខ្ពស់​ម្នាក់ និង​ មន្រ្តី៣រូបផ្សេងទៀត ដែលគណបក្សចាត់ទុកថា បានបំផុសបំផុលញត្តិទាមទារ ឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធាន​គណបក្ស និងលោក...

សាំងធម្មតាឡើងថ្លៃខ្ពស់ដល់ ៤០០០រៀល

ក្រសួងពាណិជ្ជកម្មថាតម្លៃលក់រាយនូវសាំងធម្មតាឡើងដល់ ៤០០០រៀលក្នុងមួយលីត្រ ចាប់ពីចុងសប្ដាហ៍នេះ រហូតដល់សប្ដាហ៍ក្រោយ។ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ ដោយថាចាប់ពីថ្ងៃទី០២ ខែ កុម្ភៈ ដល់ថ្ងៃទី ១១ ខែកុម្ភៈក្រសួង តម្រូវឲ្យស្ថានីយប្រេងឥន្ទនៈទាំងអស់នៅកម្ពុជា លក់រាយនៃសាំងធម្មតាក្នុងតម្លៃ ៤០០០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មក៏បានបង្ហាញនូវតម្លៃលក់រាយនៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតដល់ ៣៨០០រៀល ក្នុងមួយលីត្រ។ ក្នុងសេចក្ដីជូនដំណឹងដដែលនោះក្រសួងក៏បានបង្ហាញដែរថាក្នុងតម្លៃសាំង និង ប្រេងម៉ាស៊ូត លក់រាយនេះគឺបានបូកបញ្ចូលបន្ថែមនូវ ពន្ធគយ ពន្ធអាករ និង ពន្ធអាករពិសេសរួចហើយ៕

សីតណ្ហភាពចុះត្រជាក់ដល់១៣ ទៅ១៤ អង្សានៅចុងសប្ដាហ៍នេះ

សីតណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ជាលើកទី​ ៤  ធ្លាក់ដល់ ១៣ ទៅ ១៤ អង្សានៅចុងសប្ដាហ៍នេះ។ តាមការចុះផ្សាយនៅថ្ងៃទី ០១ ខែ កុម្ភៈ របស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាបន្ទាប់ពីធ្វើការ​ព្យាករណ៍​​ស្ថានភាពអាកាស​ធាតុឃើញថាជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន និង ខ្យល់មូសុងឦសានបាន​កំពុង​បង្កើន​ឥទ្ធិពលគ្រប់​ដណ្ដប់លើ​ភាគ​​ខាងជើងនៃកម្ពុជា ដែលបណ្ដលឲ្យសីតណ្ហភាពចុះត្រជាក់ជាលើកទី ៤ ចាប់​ពី​ថ្ងៃទី ៤ ដល់ទី ៩ ខែកុម្ភៈនេះ។ ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាតំបន់ខ្លះអាចនឹងចុះត្រជាក់ដល់...

សណ្ឋាគារ Intercontinental ភ្នំពេញប្តូរឈ្មោះទៅជាសណ្ឋាគារ The Great Duke   

ភ្នំពេញៈ សណ្ឋាគារ Intercontinental ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្បីមួយស្ថិតនៅម្តុំ ផ្សារដើមគរ តាមបណ្តោយមហាវិថីម៉ៅសេទុងកែងនឹងមហាវិថីព្រះមុនី្នរ៉េត ដែលបានដំណើរការអស់រយៈពេលជាង ២០ឆ្នាំក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន IHG បានប្តូរឈ្មោះជាផ្លូវការទៅជាសណ្ឋាគារ The Great Duke ចាប់តាំង ពីខែកុម្ភៈឆ្នាំ២០១៨ នេះតទៅ។ យោងតាមសេចក្តីប្រកាសរបស់សណ្ឋាគារនេះ “ក្រោយរយៈពេល២០ឆ្នាំនៃភាពជាកម្មសិទ្ធិនិងការដឹកនាំ របស់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដារសម្រាប់សណ្ឋាគារប្រណិតៗនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Regency Company Limited មានសេចក្តីសោមនស្សរីករាយចំពោះការប្រកាសនូវការរៀបចំយីហោពាណិជ្ជកម្មថ្មីសម្រាប់​សេវាកម្មបដិសណ្ឋារកិច្ចប្រណិតលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។...