លោក Trump ថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីសឹង្ហបុរីចំពោះការគាំទ្រ

37

ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានសម្តែងការដឹងគុណចំពោះនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong ចំពោះការគាំទ្ររបស់លោកក្នុងការសំរេចបាននូវកិច្ចប្រជុំកំពូលអាមេរិក កូរ៉េខាងជើងជាប្រវត្តិសាស្ត្រ។

លោក Trump បានជួបជាមួយលោកលីនៅថ្ងៃចន្ទនេះ មុនជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននៅក្នុងរដ្ឋធានីនៅថ្ងៃបន្ទាប់។

ប្រទេសសឹង្ហបូរីកំពុងចំណាយថវិការ 15 លានដុល្លារដើម្បីបង្កើនវិធានការសន្តិសុខសម្រាប់កិច្ចប្រជុំនៅថ្ងៃអង្គារ។

ការចំណាយផ្សេងទៀតរួមមានការបង្កើតមជ្ឈមណ្ឌលព័ត៌មានសម្រាប់អ្នកសារព័ត៌មាននៅជុំវិញពិភពលោក។

លោក Trump បានអរគុណលោក Lee សម្រាប់មិត្តភាពរបស់គាត់នៅឯពិធីអាហារថ្ងៃត្រង់មួយបន្ទាប់ពីការសន្ទនារបស់ពួកគេ។

ទន្ទឹមនឹងនេះដែរមន្ត្រីអាមេរិកនិងកូរ៉េខាងជើងបានធ្វើកិច្ចពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដើម្បីធ្វើការរៀបចំចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលនេះ។

សម័យប្រជុំនេះមានរយៈពេលប្រហែល 2 ម៉ោងដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ្វីលីពីនលោក Sung Kim។ លោក  Kim បានដឹកនាំការចរចារអាមេរិកជាមួយកូរ៉េខាងជើង។

ក្រុមការងារអាមេរិកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Choe Son Hui និងមន្ត្រីដទៃទៀត។

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក៏នៅក្នុងប្រទេសសឹង្ហបុរីផងដែរ បានរៀបរាប់ថាកិច្ចពិភាក្សានេះមានសារៈសំខាន់និងលម្អិត៕