រថយន្តដឹកទំនិញធុនធំ បើកបុកម៉ូតូពីក្រោយ ហើយកិនបុរសវ័យចំណាស់ម្នាក់ បែកក្បាលធ្លាយខួរស្លាប់

57

 

ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង កិនបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវចូលវិទ្យាល័យត្រពាំចាន់ចន្លោះគីឡូម៉ែតលេខ125/126 ស្ថិតក្នុង ភូមិត្រពាំចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-2899 បើកបរចេញពីទិសខាងលិចទៅទិសខាងកើតដោយឈ្មោះ លាម លាវ អាយុ៦០ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លុះបើកបរដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ដ01គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ  ពណ៍សរ ផលិតឆ្នាំ2001 ពាក់ផ្លាកលេខភ្នំពេញ 3E-9979 ស៊ីមីរឺម៉ក ពណ័ខៀវ  ពាក់ផ្លាកលេខភ្នំពេញ 4E6235 បើកបរស្របទិសជាមួយម៉ូតូដោយឈ្មោះ សុខ រុន អាយុ៣៨ឆ្នាំ មុខរបបើកបររថយន្ដ រស់នៅភូមិព្រៃខ្លូត ឃុំព្រែក្រឡាវ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបុកម៉ូតូពីក្រោយកិនបែកក្បាលស្លាប់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុ រថយន្ដបានបើករត់ចេញពីកន្លែងកើត ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់បាននៅស្រុករលាប្អៀរ រួចប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត៕