ទីក្រុងសៀងហៃនឹងបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបលើកដំបូងរបស់ខ្លួន

7

គយទីក្រុងសៀងហៃបាននិយាយថា​ មជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងសៀងហៃរបស់ប្រទេសចិននឹងបើកដំណើរការសេវាកម្មរថភ្លើងដឹកទំនិញទៅកាន់ទីក្រុងហាំប៊ឺកប្រទេសអាល្លឺម៉ង់នៅថ្ងៃអង្គារនេះដែលជាសេវាកម្មផ្លូវដែកឆ្លងកាត់ព្រំដែនដំបូងបង្អស់រវាងទីក្រុងសៀងហៃនិងអឺរ៉ុប។

“សៀងហៃអ៊ិចប្រេស” នឹងដឹកសម្លៀកបំពាក់ គ្រឿងបន្លាស់រថយន្ត បន្ទះសូឡា ចាន គ្រឿងសង្ហារឹម របស់ប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងបន្លាស់ម៉ាស៊ីននិងទំនិញផ្សេងៗទៀត។

វានឹងចាកចេញពីប្រទេសចិនតាមរយៈ Alataw Pass នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គើហើយមកដល់ទីក្រុងហាំប៊ឺកប្រហែលពីរសប្តាហ៍ក្រោយមកដោយធ្វើដំណើរតាមប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស និងប៉ូឡូញ។

យោងតាមគយសៀងហៃ រថភ្លើងលើផ្លូវនេះនឹងដំណើរការជាទៀងទាត់រៀងរាល់សប្តាហ៍​ ខណៈផ្លូវថ្មីនឹងត្រូវបើកដែលផ្តល់ជម្រើសដឹកជញ្ជូនទំនិញថ្មីសម្រាប់សហគ្រាសទាំងក្នុងនិងក្រៅប្រទេស៕