ត្រីដូលហ៊្វីន​ចំនួន ១.៤២៨ ក្បាលត្រូវបានសម្លាប់ជាផ្នែកមួយនៃប្រពៃណី តែសកម្មជនបរិស្ថានថាឃោរឃៅ

9

ការសម្លាប់ត្រីដូលហ្វ៊ីនចំនួន ១.៤២៨ ក្បាលកាលពីចុងសប្តាហ៍ដែលជាផ្នែកមួយដែលបានប្រព្រឹត្តតាមបែបប្រពៃណីដែលមានអាយុកាល ៤ សតវត្សរ៍ ដែលពពួកថនិកសត្វនេះត្រូវបានគេសម្លាប់សម្រាប់យកសាច់និងខ្លាច់របស់ពួកវា បានធ្វើឱ្យមានប្រធានបទជជែកគ្នានៅលើកោះ Faeroe។

ការប្រម៉ាញ់នៅកោះអាត្លង់ទិកខាងជើងមិនមែនសម្រាប់បំណងពាណិជ្ជកម្មឡើយ ហើយត្រូវបានអនុញ្ញាត ប៉ុន្តែសកម្មជនបរិស្ថានអះអាងថាវាឃោរឃៅ។ សូម្បីតែមនុស្សនៅលើកោះ Faeroe ដែលការពារការអនុវត្តតាមប្រពៃណីដ៏គួរឲ្យបារម្ភថាការប្រម៉ាញ់នៅឆ្នាំនេះនឹងមិនទាក់ទាញចំណាប់អារម្មណ៍បានឡើយ ព្រោះវាមានទ្រង់ទ្រាយធំជាងលើកមុនៗ ហើយហាក់ដូចជាបានកើតឡើងដោយគ្មានរៀបចំជាធម្មតា។

លោក Heri Petersen មេការក្រុមដែលប្រម៉ាញ់ត្រីបាឡែននៅឆ្នេរសមុទ្រនៅលើកោះ Faeroe ភាគកណ្តាលនៃកោះ Eysturoy ជាកន្លែងដែលការសម្លាប់បានកើតឡើងកាលពីថ្ងៃអាទិត្យបាននិយាយថាគាត់មិនត្រូវបានគេប្រាប់អំពីការប្រម៉ាញ់ត្រីដូលហ្វ៊ីន​ ហើយ “ដកខ្លួនគាត់ចេញ” យ៉ាងដាច់ណាត់ពីការងារនេះ។

យោងតាមទិន្នន័យដែលបានរក្សាទុកដោយកោះ Faeroe បានបង្ហាញថាអ្នករស់នៅលើកោះជាធម្មតាសម្លាប់ថនិកសត្វសមុទ្ររហូតដល់ ១.០០០ ក្បាលជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុននោះរួមមានត្រីដូលហ្វ៊ីនពោះសចំនួន ៣៥ ក្បាលប៉ុណ្ណោះ។

លោក Olavur Sjurdarberg ប្រធានសមាគមប្រម៉ាញ់ត្រីបាឡែនកោះ Faeroe បានព្រួយបារម្មថាការសម្លាប់កាលពីថ្ងៃអាទិត្យនឹងធ្វើអោយមានការពិភាក្សាឡើងវិញអំពីការប្រម៉ាញ់ថនិកសត្វសមុទ្រនិងការយល់ច្រឡំខុសទៅលើប្រពៃណីបុរាណនៃកោះថ្មទាំង ១៨ ដែលស្ថិតនៅពាក់កណ្តាលរវាងប្រទេសស្កុតឡេននិងអ៊ីស្លង់។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលសមាគមអភិរក្សសត្វផ្សោតសមុទ្រដែលមានមូលដ្ឋាននៅទីក្រុង Seattle បានប្រឆាំងនឹងការប្រម៉ាញ់ថនិកសត្វសមុទ្រតាំងពីសតវត្សរ៍ទី ១៦៕