សហរដ្ឋអាមេរិកស្នើតម្លើងពន្ធសាជីវកម្មសកលយ៉ាងតិច ១៥%

16

សហរដ្ឋអាមេរិកនិយាយថាក្រុមហ៊ុនពហុជាតិគួរតែប្រឈមនឹងអត្រាពន្ធសកលអប្បបរមាយ៉ាងហោចណាស់ ១៥%។ ក្រសួងរតនាគារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានធ្វើសំណើនេះនៅក្នុងកិច្ចប្រជុំរបស់សមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងប្រទេសដទៃទៀត។

រដ្ឋមន្រ្តីក្រសួងរតនាគារ លោកស្រី Janet Yellen កាលពីខែមុនបានថ្កោលទោសបណ្តាប្រជាជាតិដែលបានចូលរួមក្នុង “ប្រកួតប្រជែងតម្លៃគ្នា” ដោយការទម្លាក់ពន្ធសាជីវកម្មក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយអត្រាពន្ធ ១៥% ទាបជាងអ្វីដែលត្រូវបានជំរុញដោយសហរដ្ឋអាមេរិកលើកដំបូង ប៉ុន្តែខ្ពស់ជាង ១២,៥% ដែលយកពន្ធដោយបណ្តាប្រទេសដូចជាប្រទេសអៀរឡង់។

ការស្នើសុំនេះធ្វើឡើងនៅពេលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ជំរុញដំឡើងពន្ធសាជីវកម្មនៅក្នុងប្រទេសខ្លួន។

ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់បណ្តារប្រទេស G20 និងទេសាភិបាលធនាគារកណ្តាលនឹងព្យាយាមសម្រេចកិច្ចព្រមព្រៀងលើបញ្ហានេះនៅក្នុងកិច្ចប្រជុំមួយក្នុងខែកក្កដា។

រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Aso Taro បានហៅសំណើរបស់សហរដ្ឋអាមេរិកជាជំហានមួយឆ្ពោះទៅមុខប៉ុន្តែបាននិយាយថាអាចនឹងមានការចរចារយ៉ាងស្វិតស្វាញនៅពេលខាងមុខ។

លោក Aso បាននិយាយថាការឈានដល់ការព្រមព្រៀងគ្នាអាចចំណាយពេលរហូតដល់ចុងឆ្នាំនេះ៕