ប្រទេសអារ៉ាប៊ីសាអូឌីតបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ

12

រដ្ឋាភិបាលនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតនឹងបន្ធូរបន្ថយការរឹតត្បិតការចូលមកដក់របស់ភ្ញៀវទេសចរបរទេសដែលបានអនុវត្តតាំងពីឆ្នាំមុនដែលជាផ្នែកមួយនៃវិធានការណ៍ប្រឆាំងនឹងកូរ៉ូណាវីរុស។

កាលពីថ្ងៃច័ន្ទរដ្ឋាភិបាលបាននិយាយថាខ្លួននឹងបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័កសម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេស។

ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ភ្ញៀវដែលមកពីប្រទេសជាក់លាក់ដែលធ្វើដំណើរក្នុងគោលបំណងធ្វើជំនួញ ឬទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ពួកគេ នឹងត្រូវបានលើកលែងពីការធ្វើចត្តាឡីស័កនៅពេលមកដល់ដោយផ្អែកលើលក្ខខណ្ឌដែលពួកគេបានចាក់វ៉ាក់សាំង។

ការធ្វើធម្មយាត្រា hajj ប្រចាំឆ្នាំដែលនឹងចាប់ផ្តើមនៅខែកក្កដាហាក់ដូចជានៅពីក្រោយការសម្រេចចិត្តរបស់រាជាណាចក្រដើម្បីបន្ធូរបន្ថយការរឹតត្បិត។ ការធ្វើធម្មយាត្រានេះផ្តល់ឱកាសឱ្យប្រទេសអារ៉ាប់ប៊ីសាអូឌីតរកបានរូបិយប័ណ្ណបរទេស ព្រោះវាទាក់ទាញប្រជាជនម៉ូស្លីមជាង ២ លាននាក់មកពីទូទាំងពិភពលោក។

កាលពីឆ្នាំមុន រាជាណាចក្រនេះមិនទទួលយកអ្នកធ្វើធម្មយាត្រាពីបរទេសក្នុងគោលបំណងបង្ការការរីករាលដាលនៃវីរុសនេះទេ។ ការបន្ធូរបន្ថយចុងក្រោយនៃការរឹតត្បិតការចូលមកដល់ ទោះយ៉ាងណាមិនសំដៅដល់អ្នកធ្វើធម្មយាត្រានិងភ្ញៀវទេសចរមកពីបរទេសទេ។ ប៉ុន្តែវិសាលភាពត្រូវបានគេរំពឹងថានឹងពង្រីកមុនពេលពិធីបុណ្យ hajj នៅឆ្នាំនេះ។

រហូតមកដល់ពេលនេះ ពលរដ្ឋអារ៉ាប៊ីសាអូឌីតភាគច្រើនត្រូវបានរារាំងមិនឱ្យធ្វើដំណើរទៅបរទេស។ ប៉ុន្តែចាប់ផ្តើមពីថ្ងៃច័ន្ទ ពលរដ្ឋអារ៉ាប៊ីសាអូសាឌីតដែលបានចាក់វ៉ាក់សាំងត្រូវបានអនុញ្ញាតឱ្យចេញក្រៅ។រដ្ឋាភិបាលមានគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញដោយជំរុញការធ្វើដំណើរ៕