លោកស្រី Harris នឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងរបស់សហរដ្ឋអាមេរិក

27

ជ័យជម្នះដែលបានគ្រោងទុករបស់លោក Biden មានន័យថាលោកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសនេះ។ លោកស្រី Harris ក៏នឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេនិងជនជាតិអាមេរិកកាត់អាស៊ីដែលកាន់មុខតំណែងនេះ។

លោកស្រី Harris មានអាយុ ៥៦ ឆ្នាំ។ លោកស្រីបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យប៉ុន្តែបានធ្លាក់មុនពេលបោះឆ្នោតនិងអង្គប្រជុំបក្សបានចាប់ផ្តើម។

លោកស្រីត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ និងធ្លាប់បម្រើការងារជាអគ្គរដ្ឋអាជ្ញានៅរដ្ឋកាលីហ្វ័រញ៉ា។លោកស្រី Harris ត្រូវបានគេមើលឃើញថាជាបេក្ខជនដ៏មានសក្តានុពលម្នាក់របស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិបន្ទាប់ដោយសារតែលោក Biden នឹងមានអាយុ ៧៨ ឆ្នាំនៅពេលលោកកាន់តំណែង។

គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានតែងតាំងបេក្ខជនអនុប្រធានាធិបតីជាស្ត្រីគឺលោកស្រី Sarah Palin ក្នុងឆ្នាំ ២០០៨ និងលោកស្រី Geraldine Ferraro ក្នុងឆ្នាំ ១៩៨៤ ប៉ុន្តែបេក្ខជនទាំងពីរមិនបានឈ្នះឆ្នោត៕