ភ្លើងគុបអូឡាំពិកបានមកដល់ប្រទេសជប៉ុនចំពេលមានការភ័យខ្លាចពីកូរ៉ូណាវីរុស

11

ភ្លើងគុបអូឡាំពិកបានមកដល់ប្រទេសជប៉ុននៅថ្ងៃសុក្រនេះចំពេលមានការភ័យខ្លាចពីកូរ៉ូណា វីរុសហើយនៅសល់តែបួនខែទៀតប៉ុណ្ណោះដល់កម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ។

យន្ដហោះពិសេស The Tokyo 2020 Go ដែលជាយន្ដហោះដឹក ភ្លើងគុបបានចុះចតនៅឯមូលដ្ឋានទ័ព កងទ័ពការពារអាកាសជប៉ុននៅក្រុងម៉ាស៊ូស៊ីម៉ានៃខេត្តមីយ៉ាជីកាលពីថ្ងៃសុក្រ។

ពិធីមកដល់នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃសុក្រដើម្បីស្វាគមន៍ ភ្លើងគុបប៉ុន្តែការសម្តែងរបស់សិស្សក្នុងតំបន់ត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃកូរ៉ូណាវីរុស។

ភ្លើងគុបនេះនឹងត្រូវបានបង្ហាញនៅក្នុងខេត្តចំនួនបីនៅភាគខាងជើងដែលរងការវាយប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅមុនពេលចាប់ផ្តើមការបញ្ជូនភ្លើងនៅថ្ងៃទី 26 ខែមីនាពីភូមិជេនៅហ្វូគូស៊ីម៉ា៕