Trump និយាយថាសហរដ្ឋអាមេរិកបើកចំហសម្រាប់ពាណិជ្ជកម្ម

សាររបស់លោកប្រធានាធិបតី​  Donald Trump ទៅកាន់ថ្នាក់ដឹកនាំពាណិជ្ជកម្មកំពូលៗ អ្នកនយោបាយ និង តារាល្បីៗ​ ដែលជួបជុំគ្នាក្នុងវេទិការសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos  ថាសហរដ្ឋអាមេរិកបើកចំហសម្រាប់ពាណិជ្ជកម្ម។ មន្ត្រីជាន់ខ្ពស់នៅសេតវិមានបាននិយាយថា សន្ទរកថាសំដៅលើភាពជោគជ័យនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តដើម្បីបើកចំហទីផ្សារ និងកាផ្តល់សិទ្ឋអំណាចអោយពលរដ្ឋដែលនៅសេសសល់ពីសកលភាវូបនីយកម្ម។ គាត់បានបន្ថែមទៀតថា “គាត់កំពុងតែទន្ទឹងរងចាំនិយាយអំពីប្រទេសអាមេរិកនិងតួនាទីជាក់លាក់របស់អាមេរិកនៅក្នុងពិភពលោក”។ ការតវ៉ាគំរាមកំហែង បានកើតឡើងក្រោយពីការបញ្ចេញមតិរបស់លោកប្រធានាធិតី Trump នៅដើមខែនេះអំពីបណ្តាប្រទេសអាហ្វ្រិក នៅពេលដែលគាត់ ត្រូវបានគេរាយការណ៍ថាបានហៅប្រទេសនៅទ្វីបអាហ្វ្រិក "ប្រទេសកខ្វក់"។ តែលោក Trump បានបដិសេធថាមិនបានប្រើពាក្យនេះទេ។ ទោះបីជាមានការរំពឹងទុកថាលោកប្រធានាធិបតី...

ផ្លូវរថភ្លើងទៅកាន់ព្រុំដែនកម្ពុជាបានជួសជុលរួចហើយ

ស្រះកែវ: ការជួសជុលផ្លូវរថភ្លើងពីស្រុកអារញ្ញប្រាថេត ទៅកាន់ព្រុំដែនត្រូវបានបញ្ចប់ ក៏ប៉ុន្តែផែនការសម្ភោធដាក់អោយប្រើប្រាស់ផ្លូវដែកភ្ជាប់រវាងប្រទេសថៃនិងកម្ពុជានឹងមិនបានប្រព្រឹត្ត ឡើងឆាប់ៗនេះទេ។ អ្នកគ្រប់គ្រងស្ថានីយន៍រថភ្លើងអារញ្ញប្រាថេត លោក Sutthipoj Suwanchawee បាននិយាយថាខ្សែរថភ្លើងចំងាយ ៦,៥ គីឡូម៉ែត្ររវាងស្ថានីយន៍អារញ្ញប្រាថេតនិងខ្លងឡឹក នៅព្រុំដែនភ្ជាប់ទីក្រុងប៉ោយប៉ែតរបស់ប្រទេសកម្ពុជា ឥឡួវអាចប្រើប្រាស់បានហើយ។ គាត់បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ស្ថានីយន៍រថភ្លើងរដ្ឋរបស់ប្រទេសថៃត្រូវតែរងចាំការបញ្ចប់ការងារពីភាគីកម្ពុជាសិន មុនពេលសេវាកម្មរថភ្លើងត្រូវចាប់ផ្តើម។ សេវាកម្មរថភ្លើងពីប្រទេសថៃឆ្លងកាត់ស្រុកអារញ្ញប្រាថេតទៅកាន់ព្រុំដែនកម្ពុជាក្នុងខេត្តបាត់ដំបងត្រូវបានដាក់អោយប្រើប្រាស់ក្នុងឆ្នាំដែលប្រទេសកម្ពុជាមានការប្រយុទ្ធបង្ហូឈាមគ្នា ដែលរងការខូចខាតនិងទុកចោល។ តែឥឡូវខ្សែរថភ្លើងនេះត្រូវបានចាប់ផ្តើមផ្តល់សេវាកម្មជាថ្មី ដែលភ្ជាប់ទីក្រុងចំនួនពីរ។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអះអាងអំពីផែនការក្នុងពេលជំនួបក្រៅផ្លូវការ...

សហស្ថាបនិក Uber លោក Travis Kalanick ក្លាយជាមហាសេដ្ឋីបន្ទាប់ពីកិច្ចព្រមព្រៀងវិនិយោគ ៨ ពាន់លានដុល្លារអាមេរិក

សហស្ថាបនិក Uber លោក Travis Kalanick ក្លាយជាមហាសេដ្ឋីជាផ្លូវការក្រោយពេលអ្នកវិនិយោគព្រមព្រៀងដាក់ភាគហ៊ុនធំនៅក្នុងសហគ្រាសរកស៊ីបើកបរ។ ក្រុមហ៊ុនបុត្រសម្ព័ន្ឋដែលគ្រប់គ្រងដោយក្រុមហ៊ុន Softbank របស់ជប៉ុនកំពុងតែទិញផ្នែកមួយនៃក្រុមហ៊ុនដែលមានភាគទុនិកស្រាប់និងភាគហ៊ុនថ្មីរបស់ Uber ផងដែរក្នុងកិច្ចព្រមព្រៀងវិនិយោគ ៨ ពាន់លានដុល្លារអាមេរិក។ លោក Kalanick ដែលចុះចេញពីតំណែងជាប្រធានអគ្គនាយកខែមិថុនាកំពុងតែលក់ភាគហ៊ុនរបស់គាត់ដែលមានតម្លៃ ១,៤ ពាន់លានដុល្លារអាមេរិក យោងតាមរបាយការណ៍ដែលបានដឹងគេបានដឹងយ៉ាងទូលំទូលាយ។ ខណៈពេលដែលគាត់មានទ្រព្យរាប់ពាន់លានក្នុងរបាយការណ៍ កិច្ចព្រមព្រៀងនេះធ្វើអោយទ្រព្យសម្បត្តិរបស់គាត់កាន់តែច្រើន។ លោក Kalanick ត្រូវបានបង្ខំអោយចាកចេញពីការងារកំពូល ដោយសារតែងរឿងអាស្រូវជាហូហែរ ក៏ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយក្រុមហ៊ុន Uber នៅតែខ្លាំង។ គាត់នៅតែជានាយកក្រុមហ៊ុន...

វៀតណាមរក​ចំណូល​ពីការ​នាំចេញ​ផលិតផល​​គ្រាប់​ស្វាយ​ចន្ទី បាន​ច្រើន​បំផុត​មិន​ធ្លាប់​មាន

វៀតណាម បាន​ទទួល​ប្រាក់​ចំណូល​ពី​ការ​នាំចេញ​ផលិតផល​សម្រេច​នៃ​គ្រាប់​ស្វាយចន្ទី ៣,៥២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ កើនឡើង ២៣,៨ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Vietnam News ចុះផ្សាយ​ថ្ងៃ​ទី៩ មករា ២០១៨។ បើ​គិត​បរិមាណ​នៃ​ការ​នាំចេញ គឺ ៣៥,៣ម៉ឺន​តោន កើន​ឡើង​ ១,៩ភាគរយ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​កើន​ឡើង​ច្រើន​ជាង​បរិមាណ​ គឺ​ដោយសារ​តម្លៃ​ជា​មធ្យម​នៃ​ផលិត​ផល​គ្រាប់​ស្វាយចន្ទី បាន​កើន​ឡើង ២២ភាគរយ (តម្រូវ​ការ​កើន​ឡើង តែ​ការ​ផ្គត់ផ្គង់​បាន​ធ្លាក់​ចុះ​នៅ​ប្រទេស​ជាច្រើន)។ ទីផ្សារ​ធំ​បំផុត​នៃ​គ្រាប់​ស្វាយចន្ទី​វៀតណាម...

ស្រ្តីពាណិជ្ជករម្នាក់រកចំណូលបាន ២ពាន់លានដុល្លាត្រឹមតែ៤ថ្ងៃ

ភាគហ៊ុនបានកើនឡើងនៅក្នុងក្រុមហ៊ុន​ Country Garden Holdings Co., ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ចិនតាមរយៈការលក់បានផ្ញើរបាយការណ៍ទ្រព្យសម្បត្តិរបស់អនុប្រធានក្រុមហ៊ុន Yang Huiyan កើនឡើងដល់ ២,១ ពាន់លានដុល្លាសហរដ្ឋអាមេរិកត្រឹមតែរយៈពេលបួនថ្ងៃតំបូងនៃដើមឆ្នាំ។ Yang ដែលជាម្ចាស់គ្រប់គ្រងភាគហ៊ុននៃក្រុមហ៊ុន​ Country Garden បានឃើញទ្រព្យសម្បត្តិរបស់គាត់កើនឡើងដល់ ២៥,៦ ពាន់លានដុល្លាសហរដ្ឋអាមេរិកមកដល់ត្រឹមថ្ងៃទី ៥ ខែមករាដែលជាប់ចំណាត់ថ្នាក់អ្នកមានបំផុតទី៥ នៅក្នុងប្រទេសចិនយោងតាម Bloomberg Billionaires Index។ Yang ស្ថិតក្នុងវ័យ...

២០១៧ ឆ្នាំសុវត្ថិភាពបំផុត សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស

ឆ្នាំ ២០១៧ ជាឆ្នាំដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តសម្រាប់អាកាសចរណ៍ពាណិជ្ជកម្ម យោងតាមការស្រាវជ្រាវផ្នែកឧស្សាហកម្មអាកាសចរណ៍។ តាមរយៈរបាយការណ៍ស្រាវជ្រាវផ្សេងៗគ្នាដោយក្រុមហ៊ុន Dutch consultancy To70​ និង The Aviation Safety Network បានបង្ហាញថាពុំមានយន្តហោះដឹកអ្នកដំណើរធ្លាក់នៅគ្រប់ទីកន្លែងជុំវិញពិភពលោក។ ការធ្លាក់យន្តហោះដឹកទំនិញ របាយការណ៍ដោយ Airline Safety Network បានបង្ហាញថាមានគ្រោះថ្នាក់ដល់អាយុជីវិតសរុបចំនួន ១០ ករណី ដែលបង្កអោយមានអ្នកស្លាប់រហូតដល់ ៧៩នាក់ កាលពីឆ្នាំមុន។ របាយការណ៍នេះបានប្រៀបធៀបជាមួយគ្រោះថ្នាក់ចំនួន១៦ករណី និង...