ទ្វីបអ៊ឺរ៉ុបប្រឈមនឹងការកើនឡើង COVID-19 បំលែងថ្មី

កូរ៉ូណាវីរុសបំលែងថ្មីកំពុងរីករាលដាលយ៉ាងរហ័សនៅអឺរ៉ុបដែលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវការរឹតបន្តឹងបន្ថែមទៀត។ នៅក្នុងប្រទេសបារាំង ករណីឆ្លងថ្មីជាង ៣០,០០០ ត្រូវបានរាប់បញ្ចូលនៅថ្ងៃពុធស្មើនឹងអត្រាខ្ពស់បំផុតដែលបានកត់ត្រាក្នុងខែវិច្ឆិកាឆ្នាំមុន។ រដ្ឋាភិបាលនិយាយថាមេរោគបំលែងថ្មីមកពីអង់គ្លេសដែលមានការរីករាលដាលកាន់តែច្រើនចំពោះប្រជាជនជាងពាក់កណ្តាលនៃអ្នកឆ្លងថ្មីនៅក្នុងប្រទេសបារាំង។ ហើយប្រហែល ៦% គឺមកពីមកពីមេរោគបំលែងផ្សេងទៀតដែលត្រូវបានកំណត់អត្តសញ្ញាណនៅអាហ្វ្រិកខាងត្បូងឬប្រេស៊ីល។ ក្រៅពីបំរាមគោចរនៅពេលយប់ទូទាំងប្រទេស តំបន់ខ្លះឥឡូវមានការបិទពេលថ្ងៃចុងសប្តាហ៍។ វាត្រូវបានបង្ហាញនៅក្នុងទីក្រុង Nice នៅភាគខាងត្បូងនៃប្រទេស និង Dunkirk នៅភាគខាងជើងពីថ្ងៃសៅរ៍។ អត្រានៃការឆ្លងរោគចំពោះមនុស្សម្នាក់នៅក្នុងតំបន់ទាំងនេះគឺពី ៣ ទៅ ៤ ដងនៃអត្រាមធ្យមរបស់ជាតិ។ រដ្ឋាភិបាលនិយាយថាវិធានការណ៍ស្រដៀងគ្នានេះអាចត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីសនិងតំបន់ផ្សេងទៀតដែលមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត ហ្វាំងឡង់បានបញ្ជាឱ្យបិទហាងស្រា បារនិងភោជនីយដ្ឋានរយៈពេល ៣ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ៨ ខែមីនាជាផ្នែកមួយនៃសេចក្តីសម្រេចចំពោះស្ថានភាពប្រកាសអាសន្ន។ រដ្ឋាភិបាលហូឡង់កំពុងបង្កើនបម្រាមគោចរយ៉ាងហោចណាស់ដល់ថ្ងៃទី...

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងធ្វើទស្សនកិច្ចទីក្រុងវូហាននៅខែមករា

ក្រុមអ្នកស្រាវជ្រាវមកពីអង្គការសុខភាពពិភពលោកត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងវូហានរបស់ប្រទេសចិននៅដើមខែមករាដើម្បីស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលនៃកូរ៉ូណាវីរុសនេះ។ លោក Mike Ryan នាយកប្រតិបត្តិកម្មវិធីសុខភាពសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ។ករណី COVID-19 ដំបូងត្រូវបានរកឃើញនៅទីក្រុងវូហានកាលពីខែធ្នូឆ្នាំមុន។ លោក Ryan បាននិយាយថា "យើងនៅតែមិនមានកាលបរិច្ឆេទធ្វើដំណើរទៅទេ ពីព្រោះយើងកំពុងធ្វើការលើភ័ស្តុភារជុំវិញទិដ្ឋាការនិងជើងហោះហើរ។ យើងរំពឹងថាក្រុមនេះនឹងធ្វើដំណើរទៅទីនោះនៅសប្តាហ៍ដំបូងនៃខែមករា។ វានឹងមានការរៀបចំធ្វើចត្តាឡីស័ក"។ កាលពីខែកក្កដា អង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់រដ្ឋធានី ប៉េកាំងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ពីប្រភពដើមនៃវីរុសនេះ។ ពួកគេមិនទាន់ធ្វើការស្ទង់មតិលម្អិតនៅទីក្រុងវូហាននៅឡើយទេ។ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថាវាសមហេតុផលក្នុងការគិតថាកូរ៉ូណាវីរុសមានដើមកំណើតនៅប្រទេសចិនពីព្រោះវាប្រហាក់ប្រហែលនឹងវីរុសដែលត្រូវបានរកឃើញនៅផ្នែកផ្សេងទៀតនៃប្រទេសកាលពីប៉ុន្មានឆ្នាំមុន៕

លោកអនុប្រធានាធិបតី Pence ទទួលបានការចាក់វ៉ាក់សាំង COVID-19

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានទទួលការចាក់វ៉ាក់សាំង COVID-19 របស់លោកក្នុងកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រ។ លោក Pence ដែលដឹកនាំក្រុមឆ្លើយតបនឹងកូរ៉ូណាវីរុសរបស់រដ្ឋបាលលោក Trump បានសម្តែងក្តីសង្ឃឹមថាការចាក់វ៉ាក់សាំងរបស់លោកអាចជាប្រភពនៃទំនុកចិត្តនិងសុខុមាលភាពដល់ប្រជាជនអាមេរិក។ ការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមនៅសប្តាហ៍នេះ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះគឺខ្ពស់បំផុតនៅលើពិភពលោកមានចំនួនជាង 310,000 នាក់។ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Ipsos ហើយសារព័ត៌មាន ABC News បានចេញផ្សាយនៅថ្ងៃច័ន្ទនេះ អ្នកឆ្លើយតប 15% បាននិយាយថាពួកគេនឹងមិនទទួលការចាក់វ៉ាក់សាំងទេ។ ក្នុងនោះមាន 6%...

FDA របស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងសង្គ្រោះបន្ទាន់ Pfizer

រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងសង្គ្រោះបន្ទាន់ដែលបង្កើតដោយក្រុមហ៊ុនយក្សសហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់របស់ខ្លួនឈ្មោះ BioNTech។ ប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថាការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនេះទូទាំងប្រទេសនឹងចាប់ផ្តើមក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីសេចក្តីសម្រេច។ គណៈទីប្រឹក្សារបស់ FDA បានជួបគ្នាមួយថ្ងៃមុនដើម្បីពិភាក្សាអំពីបញ្ហាដូចជារបៀបឆ្លើយតបចំពោះការព្រួយបារម្ភដែលបង្កឡើងដោយប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរពីរចំពោះវ៉ាក់សាំងនៅចក្រភពអង់គ្លេសនិងកំណត់អាយុអប្បបរមាសម្រាប់ការចាក់វ៉ាក់សាំង។ គណៈកម្មាធិការបានសម្រេចក្នុងការបោះឆ្នោតសម្លេងភាគច្រើនថាគុណប្រយោជន៍នៃការទទួលបានការចាក់ថ្នាំមានតម្លៃជាងហានិភ័យចំពោះបុគ្គលដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឪសថ សេចក្តីសម្រេចការផ្គត់ផ្គង់វ៉ាក់សាំងបានចាប់ផ្តើម។ ការចាក់វ៉ាក់សាំងត្រូវបានគ្រោងដឹកចេញពីឃ្លាំងរបស់ក្រុមហ៊ុន Pfizer ក្នុងរដ្ឋ Michigan និងបណ្តាររដ្ឋផ្សេងៗទៀតទៅកាន់មជ្ឈមណ្ឌលចែកចាយជាង 600 កន្លែងនៅទូទាំងប្រទេស។ ជំហ៊ានទីមួយត្រូវបានគេរំពឹងថានឹងមានចំនួន 2.9 លានដូសដែលនឹងត្រូវបានបម្រុងទុកសម្រាប់រដ្ឋនីមួយៗយោងទៅតាមចំនួនប្រជាជននិងកត្តាផ្សេងៗទៀត។ នៅក្នុងវីដេអូរយៈពេលជាង 3 នាទីដែលបានបង្ហោះនៅលើបណ្តាញសង្គម  Twitter កាលពីយប់ថ្ងៃសុក្រ...

លោក ត្រាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំត្រូវបាន បញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ក្នុងរដ្ឋ Maryland កាលពីថ្ងៃសុក្រ។ ឧទ្ធម្ភាគចក្រ Marine One បានចុះចតនៅឯមជ្ឈមណ្ឌលនេះកាលពីថ្ងៃសុក្រ។ វាកើតឡើងបន្ទាប់ពីលោកត្រាំ បានធ្វើតេស្ត៍វិជ្ជមានចំពោះកូរ៉ូណាវីរុស។ មុនពេលចាកចេញពីសេតវិមាន គេបានឃើញគាត់ដើរមិនមាន ពាក់ម៉ាសជំនួយនិងគ្រវីដៃដាក់អ្នកយកព័ត៌មាន។ គាត់មិនបាននិយាយទេ។ មន្ត្រីសេតវិមាននិយាយថាគាត់នឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតដែលជាវិធានការណ៍បង្ការទុកជាមុន៕    

អង្គការសុខភាពពិភពលោក៖ មនុស្ស ២ លាននាក់អាចស្លាប់មុនពេលមានវ៉ាក់សាំងរួចរាល់សម្រាប់ប្រើប្រាស់

អង្គការសុខភាពពិភពលោកបានបង្ហាញថាមានមនុស្សដល់ទៅ ២ លាននាក់អាចស្លាប់ដោយសារកូរ៉ូណាវីរុសមុនពេលមានវ៉ាក់សាំងប្រើប្រាស់។ ប្រធានកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រ។ លោក Ryan បានបញ្ជាក់ពីចំនួនអ្នកស្លាប់ដែលឥឡូវមានជិត ១ លាននាក់។ លោកបាននិយាយថាក្រឡេកមើលតថភាពនៃការទទួលបានវ៉ាក់សាំងនៅទីនោះក្នុងរយៈពេល ៩ ខែទៀត ការស្លាប់ចំនួន ២ លាននាក់គឺមិនត្រឹមតែជាការស្រមៃប៉ុណ្ណោះទេ ប៉ុន្តែជាអកុសលនិងគួរឱ្យស្តាយផងដែរ។ លោកបានសង្កត់ធ្ងន់ថាដើម្បីកាត់បន្ថយចំនួននេះ ចាំបាច់ត្រូវចាត់វិធានការដែលអាចធ្វើបានទាំងអស់រួមទាំងការធ្វើតេស្តិ៍ ការតាមដាន ការព្យាបាលនិងការរក្សាគម្លាតសង្គម។ ប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់ការឆ្លើយតបនឹងកូរ៉ូណាវីរុស លោកស្រី Maria Van...

សត្វឆ្កែ 2 ក្បាលធ្វើតេស្ត៍រកឃើញកូរ៉ូណាវីរុសនៅជប៉ុន

ក្រុមហ៊ុនធានារ៉ាប់រងជប៉ុនដែលទទួលយកសត្វចិញ្ចឹមជាបណ្តោះអាសន្នពីមនុស្សដែលឆ្លងកូរ៉ូណាវីរុសនេះបាននិយាយថាសត្វឆ្កែពីរក្បាលដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ខ្លួនបានធ្វើតេស្ត៍រកឃើញថាមានវីរុសនេះ។ ក្រុមហ៊ុន Anicom Holdings និយាយថាឆ្កែទាំងពីរក្បាលនេះមកពីគ្រួសារចំនួន 2 នៅតំបន់ទីប្រជុំជនទីក្រុងតូក្យូកាលពីចុងខែកក្កដា។ ក្រុមហ៊ុននិយាយថាខ្លួនមិនអាចកំណត់បានថាតើឆ្កែពិតជាត្រូវបានឆ្លងមេរោគ ឬអត់នោះទេពីព្រោះវីរុសនេះប្រហែលជាទើបតែមានលើពួកវាប៉ុណ្ណោះ។ ខ្លួននិយាយថាសត្វឆ្កែមិនបានបង្ហាញរោគសញ្ញាណាមួយទេហើយលទ្ធផលនៃការធ្វើតេស្តមួយក្នុងចំណោមពួកវាបានប្រែទៅជាអវិជ្ជមានរួចទៅហើយ។ ក្រសួងបរិស្ថាននិយាយថាឆ្កែទាំងពីរនេះគឺជាករណីដែលត្រូវបានរាយការណ៍ជាលើកដំបូងដែលសត្វចិញ្ចឹមបានធ្វើតេស្តវិជ្ជមាននៅប្រទេសជប៉ុន។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកនិយាយថា "ផ្អែកលើព័ត៌មានមានកំណត់ដែលមានរហូតមកដល់បច្ចុប្បន្នហានិភ័យនៃការរាលដាលដល់សត្វនៃជំងឺ​ COVID-19 ដល់មនុស្សត្រូវបានគេចាត់ទុកថាទាប"៕

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យជៀសវាង 3Cs ដើម្បីការពារការឆ្លងជំងឺ

អង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រជាជនឱ្យចៀសផុតពី “3Cs” ដែលតំណាងឲ្យការកំនត់ចំនួន 3 កន្លែងដែល COVID-19 រីករាលដាលកាន់តែងាយស្រួលជាង។ នៅក្នុងសារតាមហ្វេសប៊ុក អង្គការសុខភាពពិភពលោកបានសរសេរថា 3Cs តំណាងឱ្យ “កន្លែងដែលមានមនុស្សច្រើនកកកុញ” “បរិយាកាសទំនាក់ទំនងជិតស្និតគ្នា” និង “កន្លែងដែលរួមគ្នានិងបិទជិត”។ ខ្លួនកំណត់ “កន្លែងដែលមានមនុស្សច្រើនកកកុញ” ជាកន្លែងដែលមានមនុស្សជាច្រើននៅក្បែរនោះ “បរិយាកាសទំនាក់ទំនងជិតស្និត” ជាកន្លែងដែលមនុស្សជាពិសេសមានការសន្ទនាគ្នាយ៉ាងជិតស្និទ្ធនិង “កន្លែងដែលរួមគ្នានិងបិទជិត” ជាកន្លែងដែលមានខ្យល់ចេញចូលមិនល្អ។ សារទទួលស្គាល់ថាហានិភ័យខ្ពស់ជាងនៅកន្លែងដែលកត្តាទាំងបីជួនពេលគ្នា។ វាកត់សម្គាល់ថា "សូម្បីតែការរឹតត្បិតត្រូវបានដកចេញ ចូរពិចារណាកន្លែងដែលអ្នកនឹងទៅ" ។ សារនេះមានបំណងបង្ហាញនូវរឿងរ៉ាវ...

ករណីឆ្លងកូរ៉ូណាវីរុសមានចំនួន 8.5 លាននាក់ទូទាំងពិភពលោក

ចំនួនករណីឆ្លងកូរ៉ូណាវីរុសនៅទូទាំងពិភពលោកមានចំនួន 8.5 លាននាក់។តួលេខចុងក្រោយដែលត្រូវបានចងក្រងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបានបង្ហាញថាមាន 8,550,458 ករណីគិតត្រឹមម៉ោង 18:00 UTC នៅថ្ងៃសុក្រនិងមានអ្នកស្លាប់ចំនួន 456,881 នាក់។ សហរដ្ឋអាមេរិកបានកត់ត្រាករណីចំនួន 2,205,307 ដែលច្រើនជាងបណ្តាប្រទេសទាំងអស់។ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមានចំនួន 978,142 នាក់ ប្រទេសរុស្សីមាន 568,292 នាក់ ឥណ្ឌាមាន 380,532 នាក់...

ចិន៖ វ៉ាក់សាំង 3 ប្រភេទបញ្ចប់ដំណាក់កាលទី 2 នៃការសាកល្បងព្យាបាល

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថាការចាក់វ៉ាក់សាំងកូរ៉ូណា វីរុសបីក្នុងចំណោមប្រាំត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនេះគឺស្ថិតនៅក្នុងផ្លូវ 2 ភាគ 3 តាមរយៈការសាកល្បងព្យាបាល។ CCTV មិនបានបរិយាយលម្អិតពីលទ្ធផលនោះទេប៉ុន្តែសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងត្រូវបានគេរំពឹងថានឹងត្រូវធ្វើតេស្តលើមនុស្សជាច្រើននៅដំណាក់កាលទីបី។ អង្គការសុខភាពពិភពលោកបាននិយាយថាគិតត្រឹមថ្ងៃព្រហស្បតិ៍ វ៉ាក់សាំងចំនួន 13 ប្រភេទកំពុងត្រូវបានបង្កើតនៅជុំវិញពិភពលោកដែលភាគច្រើនមកពីប្រទេសចិន។ ទីក្រុងប៉េកាំងបានបង្ហាញថាខ្លួននឹងផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសអាហ្វ្រិកនិងដៃគូដទៃទៀតដែលចូលរួមក្នុងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន៕