Home សុខភាព

សុខភាព

អាហារអាចជះឥទ្ធិពលដល់ការរាលដាលនៃជម្ងឺមហារីក

អ្នកវិទ្យាសាស្ត្រនិយាយថា មានការកើនឡើងនៃភស្តុតាងអារហារនៅក្នុងចានរបស់អ្នកអាចផ្លាស់ប្តូកំណើននិងការឆ្លងជម្ងឺមហារីក។ វាត្រូវបានគេរកឃើញនៅក្នុងទំពាំងបារាំងដែលគេចូលចិត្តញ៉ាំជាអាហារ ក៏ដូចជាបសុបក្សី អាហារសមុទ្រ និងអាហារផ្សេងៗទៀត។ Asparagine គឺជាអាមីណូអាស៊ីតមួយដែលជាបណ្តុំនៃប្រូតេអ៊ីនហើយវាត្រូវបានគេហៅថាទំពាំងបារាំង។ ការសិក្សាត្រូវបានធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវមហារីក UK Cambridge បានធ្វើទៅលើកណ្ដុរដែលមានមហារីកសុដន់។ ជាធម្មតាពួកវានឹងស្លាប់ក្នុងពេលពីរសប្តាហ៍នៅពេលដុំសាច់រីករាលដាលពាសពេញរាងកាយ។ ប៉ុន្តែនៅពេលដែលសត្វកណ្តុរត្រូវបានគេផ្តល់ឱ្យរបបអាហារ asparagine តិច ឬថ្នាំដើម្បីទប់ស្កាត់ asparagine បន្ទាប់មកដុំសាច់បានព្យាយាមរាលដាល។ លោកសាស្ត្រាចារ្យ Greg Hannon បាននិយាយថា "វាគឺជាការផ្លាស់ប្តូរដ៏ធំមួយ ពិតជាពិបាករកឃើញណាស់"។ កាលពីឆ្នាំមុនសាកលវិទ្យាល័យ Glasgow បានបង្ហាញថាការកាត់បន្ថយជាតិអាមីណូអាស៊ីតនិងអាមីណូអាស៊ីតប្រូតេអ៊ីន បានកាត់បន្ថយការអភិវឌ្ឍន៍ នៃជម្ងឺមហារីកកូនកណ្តុរ...

វិធីសាស្ត្រទាំង ៦ ដែលជួយអ្នកជៀសផុតពីជម្ងឺផ្តាសាយពេលជិះយន្តហោះ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជម្ងឺរបស់អាមេរិក បានឱ្យដឹងថាការរីករាលដាលជំងឺគ្រុនផ្តាសាយនាពេលថ្មីៗនេះបានធ្វើឱ្យមានការខូចខាតទូទាំងប្រទេសជាផ្នែកមួយដែលបង្កឡើងដោយមនុស្សជាច្រើនចម្លងមេរោគក្នុងពេលធ្វើដំណើរកម្សាន្តថ្ងៃឈប់សម្រាក។ ទាំងនេះជាវិធីសាស្ត្រការពារការឆ្លងជម្ងឺផ្តាសាយ ដែលណែនាំដោយដោយវេជ្ជបណ្ឌិត Nicholas Testa និង Halili មានដូចខាងក្រោម៖ 1. ជូតសម្អាតកន្លែងរួមដូចជាតុអាហារ និងកន្លែងផ្អែកដៃ វេជ្ជបណ្ឌិត Nicholas Testa បាននិយាយថាអ្នកគួតែយល់អំពីកន្លែងរួមគ្នានៅលើយន្តហោះដូចជាតុអាហារ និងកន្លែងផ្អែកដៃ ដែលមេរោគរស់នៅបាន ២៤ម៉ោង។ 2. បើកចរន្តខ្យល់ ខ្យល់ក្នុងយន្តហោះមានចលនាតាមប្រព័ន្ធដែលវាច្រោះពីពិដានទៅដល់បាតក្រោមរៀងរាល់ពីរនាទីម្តង។ ប្រសិនបើមាននរណាម្នាក់កណ្តាស់ មេរោគអាចសាយភាយតាមខ្យល់ដោយផ្ទាល់ទៅកាន់អ្នកធ្វើដំណើរដែលអង្គុយខាងក្រោយ ឬក៏ក្បែរគ្នា។ 3. អនុញ្ញាតឱ្យអ្នកដំណើរដទៃទៀតចូលមុន វាមិនត្រឹមតែជិះយន្ដហោះដែលអ្នកធ្វើដំណើរគួរប្រយ័ត្ននឹងមេរោគផ្តាសាយទេ។ ជារៀងរាល់ថ្ងៃអ្នកដំណើររាប់ពាន់នាក់ក៏បានឆ្លងកាត់ព្រលានយន្តហោះសំខាន់ៗនៅទូទាំងប្រទេសផងដែរដោយឈរជិតគ្នាជាជួរ។ Testa ក៏ផ្តល់ដំបូន្មានដល់អ្នកធ្វើដំណើរ ឱ្យអត់ធ្មត់នៅពេលអ្នកជិះយន្តហោះប្រសិនបើអ្នកចង់ទប់ស្កាត់ការរីករាលដាលនៃមេរោគផ្តាសាយ។ 4. ជ្រើសរើសកន្លែងអង្គុយជាប់បង្អួច នៅពេលនិយាយពីកន្លែងដែលត្រូវអង្គុយនៅក្នុងយន្តហោះ...

ការធ្វើលំហាត់ប្រាណណាក៏ដោយអាចជួយបុរសចាស់ៗមានអាយុវែង

ការស្រាវជ្រាវនៅចក្រភពអង់គ្លេសបានបង្ហាញថាបុរសវ័យចំណាស់អាចប្រឈមនឹងការស្លាប់មុនអាយុប្រសិនបើពួកគេចំណាយពេលរាល់ថ្ងៃអង្គុយស្ងៀម តែមិនតម្រូវឱ្យមានលំហាត់ប្រាណច្រើនដើម្បីបង្កើនឱកាសនៃការរស់នៅយូរនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានសួរបុរស 1,655 នាក់ដែលមានអាយុចន្លោះពី 71 ឆ្នាំទៅ 92 ឆ្នាំដើម្បីពាក់ឧបករណ៍វាស់ល្បឿនក្នុងមួយសប្តាហ៍។ គោលដៅគឺដើម្បីវាយតំលៃកំរិតសកម្មភាពរបស់ពួកគេ។ ក្នុងចំនោមបុរស 1,274 នាក់ដែលមិនមានជំងឺសរសៃឈាមបេះដូង ឬជំងឺខ្សោយបេះដូងដែលពាក់ឧបករណ៍វាស់ល្បឿនដូចដែលបានណែនាំអ្នកចូលរួមបានកត់ត្រាជាមធ្យម 616 នាទីក្នុងមួយថ្ងៃនៃពេលវេលាហាត់ប្រាណតិចតួច 199 នាទីនៃសកម្មភាពការងារស្រាលៗ  និង 40 នាទីពីការធ្វើលំហាត់ប្រាណកំរិតមធ្យម។ បន្ទាប់ពីបានតាមបុរសទាំងនោះអស់រយៈពេល 6 ឆ្នាំមក មានមនុស្ស 194 នាក់បានស្លាប់។ អ្នកដឹកនាំការសិក្សា...

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាកូរ៉ូណាវីរុសរស់នៅក្នុងខ្យល់យូរជាងការគិតពីពេលមុន

យោងតាមអ្នកស្រាវជ្រាវបានរកឃើញថាភាគល្អិតៗដែលផ្ទុកកូរ៉ូណាវីរុសអាចនៅក្នុងខ្យល់បានយូរជាងការគិតពីមុន។ អ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសហ្វាំងឡង់បានបញ្ចេញគំរូ  3D បង្ហាញពីរបៀបដែលកូរ៉ូណាវីរុសត្រូវបាន បញ្ជូនតាមរយៈបំណែកតូចៗរាវ ក្នុងខ្យល់នៅពេលមនុស្សម្នាក់ក្អក កណ្តាស់ឬនិយាយ។ ពួកគេបាននិយាយថាការរកឃើញរបស់ពួកគេ "សង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងបរិយាកាសខាងក្នុងដ៏មមាញឹក" ក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19។ អ្នកស្រាវជ្រាវបានយកគំរូតាមសេណារីយ៉ូមួយដែលមនុស្សម្នាក់ក្អកនៅច្រកផ្លូវរវាងធ្នើដូចជានៅឯផ្សារទំនើបជាដើម។ ពួកគេបានរកឃើញថាសំណើមរាវ រីករាលដាលមកក្រៅតំបន់ជុំវិញភ្លាមៗដែលមនុស្សក្អកនិងក្លាយជារាវ ប៉ុន្តែវាអាចចំណាយពេលច្រើននាទី។ លោក Ville Vuorinen ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Aalto University ក្នុងប្រទេសហ្វាំងឡង់បាននិយាយថា “អ្នកដែលឆ្លងវីរុសនេះអាចក្អកហើយដើរចេញ ប៉ុន្តែបន្ទាប់មកបន្សល់ទុកនូវភាគល្អិតរាវដែលផ្ទុកកូរ៉ូណាវីរុស។ "ភាគល្អិតទាំងនេះបន្ទាប់មកអាចបញ្ចប់នៅក្នុងផ្លូវដង្ហើមរបស់អ្នកដទៃនៅក្នុងតំបន់ជុំវិញ។" ចំពោះការសិក្សារបស់ពួកគេ អ្នកស្រាវជ្រាវបានយកគំរូតាមចលនាខ្យល់នៃភាគល្អិតរាវដែលតូចជាង​ 20 មីក្រុប។ ចំពោះការក្អកស្ងួតដែលជារោគសញ្ញាទូរទៅនៃ COVID-19 ទំហំភាគល្អិតតូចៗជាធម្មតាតិចជាង...

ក្រុមហ៊ុន Sanofi ចាប់ផ្តើមការសាកល្បងព្យាបាលដោយវ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន

ក្រុមហ៊ុនឱសថ Sanofi របស់បារាំងនិយាយថាខ្លួនបានបើកដំណើរការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយនៅប្រទេសជប៉ុនសម្រាប់វ៉ាក់សាំងកូរ៉ូណាវីរុសដែលកំពុងត្រូវបានអភិវឌ្ឍ។ ក្រុមហ៊ុន Sanofi និយាយថាការសិក្សាព្យាបាលដំណាក់កាលទី ៣ របស់ខ្លួនដើម្បីវាយតម្លៃសុវត្ថិភាពនិងប្រសិទ្ធភាពនៃបេក្ខជនចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ។ ការសិក្សាជាសកលរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តជាង ៣៥.០០០ នាក់នៅសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀត។ ស្ថាប័នវេជ្ជសាស្រ្តចំនួន ៥ នៅប្រទេសជប៉ុនស្ថិតក្នុងចំណោមមណ្ឌលដែលការសិក្សាដែលកំពុងមាន។ ក្រុមហ៊ុន Sanofi កំពុងអភិវឌ្ឍនូវអ្វីដែលគេហៅថាវ៉ាក់សាំងចង្កោមប្រូតេអ៊ីនដែលមានប្រូតេអ៊ីនដូចគ្នាដែលត្រូវបានរកឃើញនៅលើផ្ទៃវីរុស។ ប្រូតេអ៊ីនរបស់វ៉ាក់សាំងនេះត្រូវបានផលិតដោយសិប្បនិម្មិតជាមួយនឹងបច្ចេកវិទ្យាចង្កោមហ្សែន។ វ៉ាក់សាំងនេះនាំទៅរកការផលិតអង្គបដិប្រាណដែលវាយប្រហារវីរុស។ ក្រុមហ៊ុន Sanofi និយាយថាដំណាក់កាលទី ៣ ដែលគ្រប់គ្រងដោយថ្នាំសាកល្បងជាប់ពាក់ព័ន្ធវិធីសាស្ត្រដំណាក់កាលពី។ ក្រុមហ៊ុននិយាយថាការសិក្សាដំបូងនឹងធ្វើការស៊ើបអង្កេតអំពីប្រសិទ្ធភាពនៃការផលិតវ៉ាក់សាំងដែលផ្តោតលើកូរ៉ូណាវីរុសដើម។ បន្ទាប់មកវានឹងសាកល្បងការផលិតលើកទី ២ ដោយសំដៅទៅមេបម្លែង...

ឆ្នាំថ្មី បដិវត្តអារហារថ្មី ទឹក

ដោយយោងទៅលើ ទៅវិធីសាស្រ្តអនុវត្តប្រចាំថ្ងៃ អ្នកត្រូវបានរំពឹងថានឹងពិសារទឹកចំនួន ៨កែវក្នុងមួយថ្ងៃ (ហើយអ្នកជំនាញមួយចំនួនបានណែនាំអោយពិសារច្រើនជាងនេះទៀត)។ ដែលហាក់ដូចជាកិច្ចការពិបាកនឹងធ្វើនៅថ្ងៃខ្លះ ប៉ុន្តែនេះជាគុណវិបត្តិដែលអ្នកមិនត្រូវពិសារទឹកទាំងអស់ទេ។ ជាទូទៅ ២០% នៃចំនួនទឹកប្រចាំថ្ងៃរបស់យើងបានមកពីអាហាររឹងជាពិសេសផ្លែឈើនឹងបន្លែ។ ប្រសិនបើអ្នកជំនួសសូដាកំប៉ុងដែលមាន ១៥០ កាឡូរីដែលប្រើប្រចាំថ្ងៃដោយពិសារទឹកមួយកែវ អ្នកអាចរក្សាកាឡូរីលើសពី ១០០០ ក្នុងមួយសប្តាហ៍ដែលអាចបំប្លែងអោយស្រកទំងន់ ​១៥ ផោនក្នុងមួយឆ្នាំ។ ពិសារទឹកមួយកែវក្នុងមួយថ្ងៃមុនពេលពិសារអាហារអាចជួយបំពេញអ្នកនិងពិសារអាហារដែលមានកាឡូរីតិច។ មធ្យោបាយដូចគ្នាដែរនៅពេលដែលអ្នករៀបចំពិសារអារហារ អ្នកក៏រៀបចំទឹក។ វាពិសេសសម្រាប់អ្នកមានវ័យចំណាស់ ដែលមានតម្រូវការពិសារទឹកតិចតួច។ បន្ថែមពីនេះទៀត ដោយសារតម្រូវការទឹកអាចជាកំហុសសម្រាប់អ្នកដែលមានតម្រូវការអារហារ...

មនុស្សភាគច្រើនដែលព្យាយាមជក់បារីមួយដើមក្លាយអ្នកជក់រាល់ថ្ងៃ

ការស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់​មនុស្សចំនួន ២ភាគ៣ ដែលព្យាយាមជក់បារីមួយដើម បន្តក្លាយជាអ្នកជក់រាល់ថ្ងៃទោះបីជាជក់បណ្តោះអាសន្នក៏ដោយ។ ទិន្នន័យពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី និង ញូស៊ីលែន បានរកឃើញថា ៦០,៣%  នៃអ្នកព្យាយាមជក់បារី ហើយប៉ានប្រម៉ាណថា ៦៨,៩% នៃអ្នកទាំងនោះក្លាយជាទម្លាប់ប្រចាំថ្ងៃ។ ការវិភាគមួយដែលបានចេញផ្សាយនៅក្នុងការសែត​ Nicotine & Tobacco Research ដោយយោងទៅលើអ្នកឆ្លើយតបចំនួន ២១៥,០០០ នាក់ ចំពោះការស្ទង់មតិចំនួនប្រាំបីរវាង ឆ្នាំ ២០០០...

ហ្វីលីពីនធ្វើមាតុភូមិនិវត្តន៍ភ្ញៀវទេសចរណ៍មកពីទីក្រុងវូហាន

ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីនកំពុងធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនជាង ៤៦០ នាក់ពីទីក្រុងវូហានដើម្បីការពារការរីករាលដាលកូរ៉ូណាវីរុសប្រភេទថ្មីដែលមានដើមកំណើតនៅក្នុងទីក្រុងនេះ។ មន្ត្រីអាកាសចរណ៍ហ្វីលីពីនបាននិយាយថាពួកគេបានហាមឃាត់ការហោះហើរត្រង់ពីទីក្រុងវូហានកាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែមនុស្ស ៤៦៤ នាក់បានចូលប្រទេសនេះមុននៅអាកាសយានដ្ឋានអន្តរជាតិ Kalibo។ អ្នកទេសចរបានទៅលេងកោះ Boracay និងរមណីយដ្ឋានដទៃទៀតនៅកណ្តាលប្រទេសហ្វីលីពីន។ ក្រុមមន្ត្រីបាននិយាយថាភ្ញៀវទេសចរចំនួន ៣១៤ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុងវូហានវិញនៅថ្ងៃសុក្រហើយមនុស្សដែលនៅសេសសល់នឹងត្រូវបញ្ជូនទៅវិញនៅថ្ងៃច័ន្ទ។ គ្មានអ្នកដំណើរណាម្នាក់បានបង្ហាញរោគសញ្ញាដូចជាក្អកឬគ្រុនក្តៅឡើយ។ ប៉ុន្តែក្រុមមន្ត្រីនិយាយថាការធ្វើមាតុភូមិនិវត្តន៍គឺជាវិធានការចាំបាច់ពីព្រោះរយៈពេលនៃការបង្កររោគនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេហើយអ្នកដែលឆ្លងអាចជម្លៀសតាមរយៈការដាក់ឱ្យនៅដាច់ដោយឡែកនៅឯព្រលានយន្តហោះ៕

ប្រទេសម៉ាឡេស៊ីនឹងធ្វើមាតុភូមិនិវត្តន៍អ្នកការទូតនិងមន្ត្រីរបស់ខ្លួន

រដ្ឋាភិបាលម៉ាឡេស៊ីនិយាយថាខ្លួននឹងធ្វើមាតុភូមិនិវត្តន៍មន្ត្រីការទូតនិងក្រុមគ្រួសារជាង ២០០ នាក់ពីចិនដីគោក ហុងកុងនិងតៃវ៉ាន់។ ខ្លួននិយាយថាពួកគេមួយចំនួនបានវិលត្រឡប់ទៅប្រទេសវិញរួចហើយកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីទាំងនោះធ្វើការនៅការិយាល័យការទូតចំនួន ៦ នៅក្នុងប្រទេសចិនដីគោករួមមានទីក្រុងប៉េកាំងនិងសៀងហៃក៏ដូចជានៅហុងកុងនិងតៃវ៉ាន់។ មន្ត្រីប្រមាណ ៧០% នៃការិយាល័យទាំងនេះនិងគ្រួសាររបស់ពួកគេនឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍។ ទន្ទឹមនឹងនេះអូស្ត្រាលីកំពុងបញ្ជូនយន្តហោះពិសេសជាលើកទី ២ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថាអ្នកដំណើរនៅលើយន្ដហោះត្រឡប់មកវិញពីទីក្រុងវូហាននឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅលើដីគោកអូស្ត្រាលី។ ពលរដ្ឋត្រូវបានជម្លៀសតាមជើងហោះហើរពីមុនត្រូវបានគេនាំទៅកាន់កោះ Christmas ដាច់ស្រយាលក្បែរប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែលោក Morrison បាននិយាយថាទីតាំងនានានៅលើទឹកដីនោះឥឡូវពេញហើយ។ ក្រុមមន្ត្រីនិយាយថាជនភៀសខ្លួនប្រហែល ២៨០ នាក់គ្រោងនឹងមកដល់ Darwin នៅព្រឹកថ្ងៃសៅរ៍នេះនៅភាគខាងជើងប្រទេសអូស្ត្រាលី។...

ក្រុមហ៊ុន Nestle នឹងកាត់បន្ថយជាតិស្ករនិងអំបិលនៅក្នុងផលិតផលរបស់ខ្លួន

Swiss group បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Nestle នឹងធ្វើការកាត់បន្ថយចំបរិមាណស្ករ អំបិល និងជាតិខ្លាញ់​ នៅក្នុងផលិតផលរបស់ខ្លួន ខណៈក្រុមហ៊ុននេះព្យាយាមកែលម្អ រូបភាពនៃអាហារដែលវេចខ្ចប់សម្រាប់សុខភាពអតិថិជន។ ក្រុមហ៊ុន Nestle និងគូប្រជែងរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជន ឆ្ពោះទៅរកអាហារដែលមានសុខភាពល្អនិងនៅឆ្ងាយពីផលិតផលកែច្នៃដូចជាមីនិងភីហ្សា។ ក្រុមហ៊ុនផលិតដុំសូកូឡា KitKat និងស៊ុប Maggi កំពុងឆ្លើយតបទៅនឹងផលិតផលដែលផ្តល់សុខភាពល្អ ហើយក៏កំពុងផ្លាស់ប្តូរទៅរកប្រភេទរបរដែលមានកំណើនខ្ពស់ដូចជាកាហ្វេ ការថែទាំសត្វ ទឹកសុទ្ធ និងអាហាររូបត្ថម្ភទារក។ ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនចង់កាត់បន្ថយស្ករ 5% ពីការបន្ថយបរិមាណស្ករខ្ពស់ជាង...