មនុស្សមានឈាមប្រភេទ A ច្រើនតែមានជម្ងឺរាគរូសបណ្តាលមកពីបាក់តេរី E.​coli

123

ការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទស្សនាវដ្ដី ស្រាវជ្រាវវេជ្ជសាស្ត្របានបង្ហាញថាប្រភេទបាក់តេរី E.​coli ដែលពាក់ព័ន្ធជាមួយជម្ងឺរាគ របស់អ្នកដំណើរបានបង្ករឱ្យមានជម្ងឺធ្ងន់ធ្ងរដល់មនុស្សដែលមានឈាមប្រភេទ A។

យោងតាមការសិក្សាដែលដឹកនាំដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រវ៉ាស៊ីនតោននៅក្រុង St. Louis បានអោយដឹងថា បាក់តេរីបញ្ចេញប្រូតេអ៊ីនដែលបិទកោសិកាពោះវៀនអ្នកមានឈាមប្រភេទ A ប៉ុន្តែមិនមាននៅក្នុងឈាមប្រភេទ O ឬ B ទេ។

ការស្រាវជ្រាវបានរកឃើញថាការចាក់វ៉ាក់សាំងដែលមានប្រូតេអ៊ីនអាចការពារអ្នកដែលមានឈាមប្រភេទ A ប្រឆាំងនឹងឥទ្ធិពលនៃការឆ្លងបាក់តេរី E. coli (Escherichia coli) ដ៏គ្រោះថ្នាក់។

អ្នកឯកទេសជាន់ខ្ពស់នៃការសិក្សានេះនិយាយថា “យើងគិតថាប្រូតេអ៊ីននេះគឺទទួលខុសត្រូវចំពោះភាពខុសគ្នានៃក្រុមឈាមនេះចំពោះភាពធ្ងន់ធ្ងរនៃជម្ងឺ” នេះបើតាមសម្តីរបស់អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ឈ្មោះ James Fleckenstein ដែលជាសាស្ត្រាចារ្យរងផ្នែកឱសថនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន។

មេរោគ Enterotoxigenic E. coli បង្កអោយមានជម្ងឺរាគរូសរាប់លានករណីនិងបណ្ដាលអោយអ្នកជម្ងឺរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំដែលភាគច្រើនជាកុមារ។ ជាចម្បង វាឆ្លងទៅមនុស្សដែលកំពុងរស់នៅ ឬកំពុងទស្សនាប្រទេសកំពុងអភិវឌ្ឍន៍។

មនុស្សមួយចំនួនដែលបានឆ្លងបាក់តេរីនេះវិវឌ្ឍទៅជាជម្ងឺរាគរូសធ្ងន់ធ្ងរ ដូចជាជម្ងឺអាសន្នរោគដែលអាចបណ្ដាលឱ្យស្លាប់បាន។ អ្នកខ្លះទៀតមានរោគសញ្ញាមិនប្រក្រតី ប៉ុន្តែអាចជាសះស្បើយបានយ៉ាងងាយស្រួល ខណៈដែលអ្នកខ្លះទៀតមិនឈឺទេ។

អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលមានឈាមប្រភេទ A មានជម្ងឺឆាប់និងធ្ងន់ធ្ងរជាងអ្នកដែលមានឈាមប្រភេទផ្សេងទៀត។ មានមនុស្ស 8 នាក់ក្នុងចំណោម 10នាក់ (81%) នៃក្រុមឈាមប្រភេទ A បានកើតជម្ងឺរាគរូសដែលត្រូវការការព្យាបាល បើប្រៀបធៀបទៅនឹងពាក់កណ្តាលនៃអ្នកដែលមានឈាមប្រភេទ B ឬ O។

ក្រុមឈាមផ្អែកទៅលើជាតិស្ករដែលមានក្នុងកោសិកាឈាមក្រហម និងកោសិកាដទៃទៀត។ អ្នកដែលមានក្រុមឈាមប្រភេទ A មានជាតិស្ករខុសពីអ្នកដែលមានក្រុមឈាម B ឬ O។

អ្នកស្រាវជ្រាវបានរកឃើញថាបាក់តេរីផលិតប្រូតេអ៊ីនជាក់លាក់មួយមានក្នុងជាតិស្ករប្រភេទ A ប៉ុន្តែមិនមានក្នុងជាតិស្ករប្រភេទ B ឬ O នៅក្នុងកោសិកាពោះវៀននោះទេ។

ដោយសារតែប្រូតេអ៊ីនក៏មាននៅក្នុងបាក់តេរី E. coli វាមានប្រសិទ្ធភាពរារាំងពពួកបាក់តេរីទៅជញ្ជាំងពោះវៀនដែលធ្វើឱ្យវាមានភាពងាយស្រួលដើម្បីបញ្ជូនជាតិពុលដែលបណ្តាលឱ្យរាគទៅអោយកោសិកាពោះវៀន៕