កិច្ចពិភាក្សាត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពខ្លាំងក្នុងចំណោមបេក្ខជនបក្ស​ LDP

កិច្ចពិភាក្សាត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពខ្លាំងក្នុងចំណោមបេក្ខជនដើម្បីដឹកនាំគណបក្សកាន់អំណាចដ៏ធំរបស់ជប៉ុន។ បេក្ខជនដែលឈ្នះត្រូវបានធានាក្នុងបំណងជំនួសលោក នាយករដ្ឋមន្រ្តី Suga Yoshihide នៅក្នុងការដឹកនាំរដ្ឋាភិបាល។ យ៉ាងហោចណាស់មានបេក្ខជនបីនាក់កំពុងឈរឈ្មោះក្នុងការបោះឆ្នោតជាប្រធានរបស់គណបក្សប្រជាធិបតេយ្យសេរីនៅចុងខែនេះ។ យុទ្ធនាការជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍ក្រោយ។ រដ្ឋមន្ត្រីកំណែទម្រង់ច្បាប់ លោក Kono Taro បានប្រកាសពីការចូលរួមប្រកួតប្រជែងជាផ្លូវការនៅថ្ងៃសុក្រនេះ។ អតីតប្រធានគោលនយោបាយបក្ស LDP លោក Kishida Fumio និងអតីតរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង​ លោកស្រី Takaichi Sanae បានចុះឈ្មោះចូលរួមប្រកួតប្រជែងរួចហើយ។ អតីតអគ្គលេខាធិការបក្ស LDP លោក Ishiba...

លោក​​ Biden និង Xi ពិភាក្សាដើម្បីជៀសវាងជម្លោះរវាងប្រទេសមហារអំណាចទាំងពីរ

ប្រធានាធិបតីសហរដ្ឋអាមេរិក​​ លោក Joe Biden​ និងប្រធានាធិបតីចិន​ លោក​ Xi Jinping បានពិភាក្សាអំពីតម្រូវការដើម្បីជៀសកុំឱ្យការប្រកួតប្រជែងរវាងប្រទេសរបស់ពួកគេនាំឱ្យមានជម្លោះ។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា​ លោក Biden និងលោក Xi បាននិយាយគ្នាតាមទូរស័ព្ទ។ សេចក្តីថ្លែងការណ៍បាននិយាយថាមេដឹកនាំទាំងពីរមាន “ការពិភាក្សាជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ” រួមទាំង “តំបន់ដែលផ្តល់ផលប្រយោជន៍របស់យើង និងតំបន់ដែលផលប្រយោជន៍គុណតម្លៃ និងទស្សនៈវិស័យរបស់យើងមានភាពមិនចុះសម្រុងគ្នា”។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថាលោក Biden បានគូសបញ្ជាក់ពីការចាប់អារម្មណ៍ឥតឈប់ឈររបស់សហរដ្ឋអាមេរិកចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងពិភពលោក។ ខ្លួនបានបន្ថែមថាមេដឹកនាំបានពិភាក្សាអំពី “ទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះ”។ ក្រសួងការបរទេសចិនបាននិយាយថាលោក...

តាលីបង់៖ សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើការវាយប្រហារតាមអាកាសឡើយ

ក្រុមតាលីបង់និយាយថាសហរដ្ឋអាមេរិកមិនមានសិទ្ធិធ្វើការវាយប្រហារតាមអាកាសនៅអាហ្វហ្គានីស្ថានឡើយ។ អ្នកនាំពាក្យរបស់ក្រុមនេះបានប្រាប់ទូរទស្សន៍ NHK ថាការវាយប្រហារបែបនេះគឺជាការរំលោភអធិបតេយ្យភាពរបស់ប្រទេសក្នុងតំបន់អាស៊ី។ លោក Zabihullah Mujahid បាននិយាយ "សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើកាវាយប្រហារលើទឹកដីរបស់យើងដោយប្រើយន្តហោះនោះទេ។ យើងមិនបានផ្តល់សិទ្ធិដល់ពួកគេទេ។ ការវាយប្រហារបែបនេះគឺជាការរំលោភបំពាន។ ពួកគេខុសហើយ។ ជាមួយនឹងថ្ងៃផុតកំណត់នៅថ្ងៃអង្គារសម្រាប់ការដកទ័ពរបស់កងទ័ពសហរដ្ឋអាមេរិក​ លោក  Mujahid បានទទូចឱ្យជនជាតិអាហ្វហ្គានីស្ថានកុំភៀសខ្លួនចេញពីប្រទេស។ លោក Mujahid បាននិយាយ “គ្មានជនជាតិអាហ្វហ្គានីស្ថានណាម្នាក់គួរចាកចេញពីប្រទេសឡើយ។ គ្មាននរណាប្រឈមមុខនឹងបញ្ហាណាមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ។ យើងបានផ្តល់ការធានាដល់មនុស្សគ្រប់គ្នាថាគ្មាននរណាម្នាក់នឹងត្រូវស្វែងរកការចាប់ខ្លួន ឡើយហើយគ្មាននរណាម្នាក់នឹងត្រូវធ្វើឲ្យឈឺចាប់ឡើយ”។ លោក Mujahid បាននិយាយថារដ្ឋបាលថ្មីមួយនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ លោកបាននិយាយ “យើងកំពុងព្យាយាមបង្ហាញមុខមាត់ថ្មីដែលប្រជាជនអាហ្វហ្គានីស្ថានគួរមានសុទិដ្ឋិនិយម” ។ បណ្តាប្រទេសលោកខាងលិចបាននិយាយថាពួកគេនឹងសម្រេចចិត្តថាតើត្រូវទទួលស្គាល់របបដឹកនាំដោយពួកតាលីបង់ឬអត់បន្ទាប់ពីវាយតម្លៃថាតើវាការពារសិទ្ធិស្ត្រីឬយ៉ាងណា។ ប៉ុន្តែលោក...

ប្រទេសម៉ាឡេស៊ីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ព្រះមហាក្សត្រម៉ាឡេស៊ីបានតែងតាំងលោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីបន្ទាប់ពីការលាលែងពីតំណែងនៅដើមសប្តាហ៍នេះរបស់លោក Muhyiddin Yassin ស្របពេលមានការខឹងសម្បារជាសាធារណៈជុំវិញការដោះស្រាយរបស់លោកចំពោះជំងឺរាត្បាតកូរ៉ូណាវីរុស។ ការតែងតាំងនៅថ្ងៃសុក្រនេះបានកើតឡើងនៅពេលដែលការឆ្លងនៅប្រទេសម៉ាឡេស៊ីបានឡើងដល់កម្រិតខ្ពស់បំផុត។ ព្រះមហាក្សត្របានមានបន្ទូលថាទ្រង់ជឿថាលោក​​ Ismail Sabri មានការគាំទ្រពីសមាជិកសភាភាគច្រើន។ លោក Ismail Sabri បានបម្រើការជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិក្រោមរដ្ឋាភិបាលរបស់លោក Muhyiddin និងបានដើរតួនាទីសំខាន់ក្នុងការឆ្លើយតបទៅនឹងកូរ៉ូណាវីរុស។ ករណីនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីថាតើគាត់មានលទ្ធភាពទប់ស្កាត់ការឆ្លងមេរោគនិងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញដែរឬទេ។ ការបិទខ្ទប់ប្រទេសជាធរមានចាប់តាំងពីខែមិថុនាបានដាក់កំហិតលើសកម្មភាពនិងចលនាសេដ្ឋកិច្ច។ ទោះបើយ៉ាងណាក៏ដោយចំនួនករណីប្រចាំថ្ងៃសរុបបានកើនឡើងដល់កំណត់ត្រាថ្មីចំនួន ២៣,៥៦៤ កាលពីថ្ងៃសុក្រ។ ប្រទេសនេះកំពុងរាយការណ៍អំពីការស្លាប់ជាង ២០០ នាក់ជារៀងរាល់ថ្ងៃ៕      

ក្រុមតាលីបង់បង្កើនការស្វែងរកអ្នកពាក់ព័ន្ធ

ក្រុមតាលីបង់កំពុងបង្កើនការស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីប្រទេសអាហ្វហ្គានីស្ថានបើទោះបីជាមានភាពស្រុះស្រួលគ្នាពីមេដឹកនាំរបស់ពួកគេតាំងពីឡើងកាន់អំណាចក៏ដោយ។ សមាជិកជាន់ខ្ពស់នៃក្រុមអ៊ីស្លាមបានសង្កត់ធ្ងន់ថាពួកគេនឹងមិនស្វែងរកការសងសឹកចំពោះអ្នកដែលបានធ្វើការឱ្យអតីតរដ្ឋបាលឬកងកម្លាំងបរទេសឡើយ។ ប៉ុន្តែក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងត្រួតពិនិត្យមនុស្សនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនិងចេញដំណើរពីច្រកមួយទៅច្រកមួយដែលជាសញ្ញាច្បាស់លាស់នៃការគ្រប់គ្រងតឹងរ៉ឹងរបស់ពួកគេ។ អ្នកស្រុកម្នាក់នៃរដ្ឋធានីកាប៊ុលបានប្រាប់ទូរទស្សន៍ NHK ថាសកម្មប្រយុទ្ធម្នាក់បានត្រួតពិនិត្យគាត់ខណៈគាត់កំពុងជិះតាក់ស៊ីកាលពីថ្ងៃព្រហស្បតិ៍។ គាត់បាននិយាយថាសកម្មប្រយុទ្ធរូបនេះបានយកស្មាតហ្វូនរបស់គាត់ដើម្បីឆែកមើលរូបថតនិងការបង្ហោះតាមបណ្តាញសង្គមហើយឈ្លេចសួរគាត់អំពីទំនាក់ទំនងដែលអាចកើតមានរបស់គាត់ជាមួយរដ្ឋាភិបាលដែលដួលរលំ។ បុរសនោះបាននិយាយថាគាត់ត្រូវបានគេសួរថាហេតុអ្វីបានជាគាត់កោរពុកមាត់របស់គាត់ហើយត្រូវបានគេគំរាមកំហែងដោយការដាក់ទណ្ឌកម្មប្រសិនបើគាត់មិនបណ្តុះវាវិញក្នុងរយៈពេលមួយខែ។ គាត់បាននិយាយថាគាត់មានការភ្ញាក់ផ្អើល ហើយថាគាត់ចង់ចាកចេញពីប្រទេសប៉ុន្តែមិនអាច។ ការភ័យខ្លាចរបស់ប្រជាជនអាហ្វហ្គានីស្ថានត្រូវបង្ខំឱ្យស្ថិតនៅក្រោមច្បាប់អ៊ីស្លាមដ៏ឃោរឃៅកំពុងកើនឡើង។ នៅទីក្រុងកាប៊ុល​​​ កាលពីថ្ងៃសុក្រប្រជាជនរួមទាំងស្ត្រីដែលបានធ្វើការឱ្យរដ្ឋាភិបាលបានធ្វើបាតុកម្មដើម្បីការពារសិទ្ធិរបស់ពួកគេ៕

ប្រទេសជប៉ុនអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចដល់ប្រទេសមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានបញ្ជាក់ថាក្រសួងរបស់លោកអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចរបស់ប្រទេសខ្លួនដល់ប្រទេសមីយ៉ាន់ម៉ាដែលយោធាកំពុងជិះជាន់ក្រុមបាតុករ។ រដ្ឋាភិបាលជប៉ុនបានសម្រេចរួចហើយថាមិនផ្តល់ជំនួយថ្មីនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ឬ ODA ដល់ប្រទេសមីយ៉ាន់ម៉ាទេ។ ប៉ុន្តែប្រាក់កម្ចីរាប់សិបយ៉េននិងកម្មវិធីផ្តល់ជំនួយឥតសំណងដែលត្រូវបានចុះហត្ថលេខានៅតែបន្ត។ លោក Motegi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាប្រជាជនមីយ៉ាន់ម៉ានិងសហគមន៍អន្តរជាតិសង្ឃឹមថាស្ថានភាពនៅក្នុងប្រទេសនេះនឹងមានភាពល្អប្រសើរនាពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថាប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាននោះ ប្រទេសជប៉ុននឹងត្រូវពិចារណាឡើងវិញនូវជំនួយរបស់ខ្លួនដែលកំពុងដំណើរការ។ លោក Motegi បានបន្ថែមទៀតថារដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះខណៈពេលដែលកំពុងឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។លោកក៏បាននិយាយអំពីមន្ត្រីការទូតមីយ៉ាន់ម៉ាពីរនាក់នៅទីក្រុងតូក្យូ។ ស្ថានទូតមីយ៉ាន់ម៉ាបានប្រាប់ក្រសួងការបរទេសជប៉ុនថាខ្លួនដកហូតលិខិតឆ្លងដែនរបស់ពួកគេ។ តាមការរាយការណ៍របស់ក្រុមមន្ត្រីការទូតបានធ្វើការតវ៉ាចំពោះការធ្វើរដ្ឋប្រហារយោធាលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Motegi បាននិយាយថាក្រសួងមិនគិតថាអ្នកទាំងពីរបានធ្វើសកម្មភាពមិនសមរម្យនោះទេ ហើយស្ថានភាពរស់នៅរបស់ពួកគេមិនត្រូវបានដកហូតទេ៕    

លោក Biden ទូរស័ព្ទទៅកាន់មេដឹកនាំអ៊ីស្រាអែល និង ប៉ាឡេស្ទីនជុំវិញបញ្ហាជម្លោះ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ក្រុមអ៊ីស្លាមជ្រុលនិយមហាម៉ាស ដើម្បីបញ្ឈប់ការបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលតាមទូរស័ព្ទលើកដំបូងរបស់លោកចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតីទៅកាន់មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។ សេចក្តីថ្លែងការណ៍មួយដែលចេញដោយសេតវិមានកាលពីថ្ងៃសៅរ៍បាននិយាយថាមេដឹកនាំទាំងពីរបាន” “ចែករំលែកក្តីបារម្ភដែលថាជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារផងបានបាត់បង់ជីវិតគួរឱ្យសោកសៅចំពេលមានអំពើហិង្សាដែលកំពុងកើតមាន។” នៅថ្ងៃដដែលនោះ លោក Biden ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu តាមទូរស័ព្ទផងដែរ។ សេចក្តីថ្លែងការណ៍មួយទៀតពីសេតវិមាននិយាយថា លោក Biden បានថ្កោលទោសចំពោះ “ការវាយប្រហារឥតរើសអើង” ប្រឆាំងនឹងអ៊ីស្រាអែលនិងបានបញ្ជាក់ជាថ្មីនូវ “ការគាំទ្រយ៉ាងខ្លាំងរបស់លោកចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន”...

លោក Blinken ជំរុញឱ្យអង្គការសុខភាពពិភពលោកបញ្ចូលតៃវ៉ាន់នៅក្នុងសន្និបាត

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជំរុញឱ្យអង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមសន្និបាតប្រចាំឆ្នាំរបស់ខ្លួនក្នុងនាមជាអ្នកសង្កេតការណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោកបានចង្អុលបង្ហាញថាកោះតៃវ៉ាន់នឹងត្រូវបានគេដកចេញបើទោះបីជាអង្គការសុខភាពពិភពលោកបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិខ្លាំងជាងមុនដើម្បីបញ្ចប់ការរីករាលដាលនៃកូរ៉ូណាវីរុស។ លោក Blinken ក៏បាននិយាយផងដែរថាកោះតៃវ៉ាន់គឺជា "ប្រជាធិបតេយ្យរស់រវើក" និងជាកម្លាំងជំរុញនៅក្នុងពិភពលោក។កាលពីដើមខែនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឧស្សាហកម្មនៃក្រុម G៧ បានអនុម័តសេចក្តីថ្លែងការណ៍រួមគាំទ្រដល់ការបញ្ចូលកោះតៃវ៉ាន់នៅក្នុងសន្និបាតដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែឧសភា។ តៃវ៉ាន់មិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងសន្និបាតអង្គការសុខភាពពិភពលោកចាប់តាំងពីឆ្នាំ ២០១៧ ដោយសារតែការប្រឆាំងរបស់ប្រទេសចិន៕

លោក Biden ទទួលស្គាល់ការសម្លាប់ជនជាតិអាមេនីជាអំពើប្រល័យពូជសាសន៍

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថាការសម្លាប់ជនជាតិអាមេនីនៅក្នុងចក្រភពអូតូម៉ង់ ក្នុងឆ្នាំ ១៩១៥ គឺជាករណីប្រល័យពូជសាសន៍។ គាត់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដែលជាទិវាចងចាំអាមេនី។ សេចក្តីថ្លែងការណ៍នោះនិយាយថា "ជនជាតិអាមេនីមួយលានកន្លះត្រូវបាននិរទេសខ្លួន សម្លាប់ដ៏ព្រៃផ្សៃ ឬចងសម្លាប់នៅក្នុងយុទ្ធនាការនៃការសម្លាប់រង្គាល"។ រដ្ឋបាលសហរដ្ឋអាមេរិកមុនៗ បានចៀសវាងប្រើពាក្យ “អំពើប្រល័យពូជសាសន៍” ដោយសារតែការព្រួយបារម្ភអំពីការបំផ្លាញទំនាក់ទំនងជាមួយតួកគី។ ក្រសួងការបរទេសតួកគីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដើម្បី “បដិសេធនិងបរិហារក្នុងលក្ខខណ្ឌខ្លាំងបំផុត” នូវសេចក្តីសម្រេចរបស់លោក Biden។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ផងដែរថាសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនឹង "បើកមុខរបួសដ៏ជ្រៅមួយដែលធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តនិងមិត្តភាពរបស់យើង"។ សហរដ្ឋអាមេរិកនិងតួកគីគឺជាសម្ព័ន្ធមិត្តរបស់អង្គការ ណាតូ ប៉ុន្តែទំនាក់ទំនងនេះមានភាពតានតឹងជុំវិញបញ្ហាផ្សេងៗរួមទាំងការទិញប្រព័ន្ធសព្វពាវុធរបស់តួកគីពីប្រទេសរុស្ស៊ី៕

មេដឹកនាំអាស៊ានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាពីប្រទេសមីយ៉ាន់ម៉ា

បណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍កំពុងប្រជុំនៅថ្ងៃសៅរ៍នៅប្រទេសឥណ្ឌូនេស៊ីដែលពួកគេនឹងពិភាក្សាពីវិធីដើម្បីបញ្ចប់ការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយ Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំនេះ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ។ ប្រភពការទូតនិយាយថាការជួបជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅរដ្ឋធានាហ្សាកាតាមិនមែនជា “ជំនួបកំពូល” ទេ ប៉ុន្តែមានគោលបំណងបង្ហាញពីជំហររបស់អាស៊ានមិនទទួលស្គាល់ឧត្តមសេនីយរូបនេះក្នុងនាមជាអ្នកតំណាងជាតិរបស់មីយ៉ាន់ម៉ា។ ប៉ុន្តែយោធាហាក់ដូចជាមានចេតនាប្រើប្រាស់ការជួបជុំនេះដើម្បីបង្ហាញអំពីភាពត្រឹមត្រូវពីការធ្វើរដ្ឋប្រហាររបស់ខ្លួននិងទទួលបានការគាំទ្រចំពោះផែនការរបស់ខ្លួនក្នុងការអំពាវនាវឲ្យមានការបោះឆ្នោតសកលជាថ្មី។ ការយកចិត្តទុកដាក់គឺថាតើសមាជិកអាស៊ានអាចរួបរួមគ្នាក្នុងការស្ទាបស្ទង់ក្តីកង្វល់អន្តរជាតិអំពីភាពសាហាវឃោរឃៅរបស់យោធានិងជួយសម្របសម្រួលដំណោះស្រាយចំពោះភាពវឹកវរនេះដែរឬទេ៕