Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ត្រីដូលហ៊្វីន​ចំនួន ១.៤២៨ ក្បាលត្រូវបានសម្លាប់ជាផ្នែកមួយនៃប្រពៃណី តែសកម្មជនបរិស្ថានថាឃោរឃៅ

ការសម្លាប់ត្រីដូលហ្វ៊ីនចំនួន ១.៤២៨ ក្បាលកាលពីចុងសប្តាហ៍ដែលជាផ្នែកមួយដែលបានប្រព្រឹត្តតាមបែបប្រពៃណីដែលមានអាយុកាល ៤ សតវត្សរ៍ ដែលពពួកថនិកសត្វនេះត្រូវបានគេសម្លាប់សម្រាប់យកសាច់និងខ្លាច់របស់ពួកវា បានធ្វើឱ្យមានប្រធានបទជជែកគ្នានៅលើកោះ Faeroe។ ការប្រម៉ាញ់នៅកោះអាត្លង់ទិកខាងជើងមិនមែនសម្រាប់បំណងពាណិជ្ជកម្មឡើយ ហើយត្រូវបានអនុញ្ញាត ប៉ុន្តែសកម្មជនបរិស្ថានអះអាងថាវាឃោរឃៅ។ សូម្បីតែមនុស្សនៅលើកោះ Faeroe ដែលការពារការអនុវត្តតាមប្រពៃណីដ៏គួរឲ្យបារម្ភថាការប្រម៉ាញ់នៅឆ្នាំនេះនឹងមិនទាក់ទាញចំណាប់អារម្មណ៍បានឡើយ ព្រោះវាមានទ្រង់ទ្រាយធំជាងលើកមុនៗ ហើយហាក់ដូចជាបានកើតឡើងដោយគ្មានរៀបចំជាធម្មតា។ លោក Heri Petersen មេការក្រុមដែលប្រម៉ាញ់ត្រីបាឡែននៅឆ្នេរសមុទ្រនៅលើកោះ Faeroe ភាគកណ្តាលនៃកោះ Eysturoy ជាកន្លែងដែលការសម្លាប់បានកើតឡើងកាលពីថ្ងៃអាទិត្យបាននិយាយថាគាត់មិនត្រូវបានគេប្រាប់អំពីការប្រម៉ាញ់ត្រីដូលហ្វ៊ីន​ ហើយ “ដកខ្លួនគាត់ចេញ”...

ជនសង្ស័យឃាតកម្មលើ Kim Jong Nam បានបង់ប្រាក់ដើម្បីហោះហើរទៅកាន់ម៉ាកាវ

មេធាវីម្នាក់របស់ស្ត្រីឥណ្ឌូនេស៊ីដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong Nam  បាននិយាយថាជនសង្ស័យត្រូវបានគេប្រាប់ឱ្យធ្វើដំណើរទៅម៉ាកាវមុនថ្ងៃមានឃាតកម្ម។ មេធាវីបានប្រាប់តុលាការកាលពីថ្ងៃព្រហស្បតិ៍ថា 5 ថ្ងៃមុនឃាតកម្មបុរសជនជាតិកូរ៉េខាងជើងម្នាក់បានឱ្យប្រាក់ជនសង្ស័យទៅទិញសំបុត្រយន្តហោះទៅកាន់ម៉ាកាវសម្រាប់ការថតកម្មវិធីទូរទស្សន៍។ មេធាវីរូបនេះបាននិយាយថាការធ្វើដំណើរនេះត្រូវបានបញ្ឈប់។ មេធាវីនេះបានប៉ាន់ស្មានថាបុរសកូរ៉េខាងជើងប្រហែលជាបានរៀបចំផែនការដើម្បីសម្លាប់លោក Kim នៅម៉ាកាវ ប៉ុន្តែបានទម្លាក់ផែនការបន្ទាប់ពីបានដឹងថាគាត់មិននៅទីនោះ។ លោក Kim បានទៅដល់ម៉ាកាវរហូតដល់មួយសប្តាហ៍មុនពេលលោកត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួនៅថ្ងៃទី 13 ខែកុម្ភៈឆ្នាំមុន។ ស្ត្រីសង្ស័យពីរនាក់ដែលជាជនជាតិឥណ្ឌូនេស៊ីនិងវៀតណាមបានអះអាងថាបុរសកូរ៉េខាងជើងបានប្រាប់ពួកគេមុនពេលឃាតកម្មថាពួកគេបានចូលរួមកម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍៕  

Spiderman សង្គ្រោះកុមារពីយ៉រនៅទីក្រុងប៉ារីស

បុរសម្នាក់កំពុងទាក់ទាញការកោតសរសើរគ្រប់ទីកន្លែងបន្ទាប់ពីគាត់បានឡើងលើអគារអាផាតមិននៅទីក្រុងប៉ារីសដើម្បីជួយសង្គ្រោះកូនក្មេងដែលព្យួរជាប់យ៉រ។ វីដេអូនៃឧបទ្ទវហេតុនេះត្រូវបានគេថតបានកាលពីថ្ងៃសៅរ៍នៅប៉ែកខាងជើងទីក្រុងប៉ារីសហើយត្រូវបានបង្ហោះតាមអ៊ិនធើណេត។បុរសនោះបានឡើងដល់ជាន់ទី 4 ដោយដៃទទេដើម្បីជួយសង្រ្គោះក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់ព្យួរពីយ៉រជាន់ទី5។ គាត់បានច្បាមយកក្មេងនេះដោយមានជំនួយពីអ្នករស់នៅជិតផ្ទះមួយ។ លោក Mamoudou Gassama អាយុ 22 ឆ្នាំគឺជាជនអន្តោប្រវេស្តន៍មកពីប្រទេសអាហ្វ្រិកភាគខាងលិចនៃប្រទេសម៉ាលីដែលបានផ្លាស់ទៅរស់នៅទីក្រុងប៉ារីសកាលពីប៉ុន្មានខែកន្លងទៅនេះ។គាត់បាននិយាយថាគាត់បានធ្វើសកម្មភាពភ្លាមៗនៅពេលគាត់បានកត់សម្គាល់ឃើញហ្វូងមនុស្សដែលមានការព្រួយបារម្ភ ប្រមូលផ្តុំនៅពីមុខអគារ។ វីដេអូនេះត្រូវបានចែកចាយបន្តគ្នានៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើនបានហៅគាត់ថា Spiderman។ ចៅហ្វាយក្រុងប៉ារីសលោកស្រី Anne Hidalgo និយាយថាកាយវិការដ៏ក្លៀវក្លារបស់គាត់គឺជាគំរូមួយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយទីក្រុងប៉ារីសនឹងរីករាយជួយគាត់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការតាំងលំនៅនៅប្រទេសបារាំង។ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏នឹងអញ្ជើញបុរសនោះទៅវិមានប្រធានាធិបតីដើម្បីផ្តល់ការដឹងគុណដោយផ្ទាល់៕    

ហ្វូងឃ្មុំរុំរទេះលក់ hot dog នៅក្នុង Times Square

ហ្វូងឃ្មុំភ្លាមៗនោះបានបង្ហាញខ្លួននៅក្នុង Times Square របស់ទីក្រុងញ៉ូវយ៉កនៅរសៀលថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការរំជើបរំជួលនៅក្នុងកន្លែងទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក។ សត្វឃ្មុំបានហោះអង្រួនជុំវិញជើងទម្រ hot dog មួយហើយបានទុំនៅលើឆ័ត្ររបស់វា។ ប៉ូលិសបានហ៊ុំព័ទ្ធតំបន់ដែលនៅជុំវិញហើយបានទូរស័ព្ទទៅអ្នកជំនាញដើម្បីយកពួកវាចេញ។អ្នកចិញ្ចឹមឃ្មុំចំណាយពេលជិតមួយម៉ោងដើម្បីប្រមូលឃ្មុំប្រហែល 25,000 ក្បាលដោយប្រើម៉ាស៊ីនបូមធូលី។ បន្ទាប់មកពួកវាត្រូវបានផ្លាស់ទៅកន្លែងផ្សេងទៀត។ មិនមានរបាយការណ៍ពីការរងរបួសទេ។ អ្នកចិញ្ចឹមឃ្មុំនេះបាននិយាយថាឃ្មុំអាចបានចាកចេញពីសំបុករបស់ពួកវាដោយសារតែកំដៅដ៏ខ្លាំងដែលជិតដល់ 35 អង្សាសេនៅពេលនោះ។ បុរសម្នាក់ដែលកំពុងថតឈុតឆាកនៅលើស្មាតហ្វូនរបស់គាត់បាននិយាយថាឃ្មុំមិនបានធ្វើបាបមនុស្សទេហើយឆ្ងល់ថាតើពួកវាបានវង្វេងកន្លែង៕    

អតីតស្ត្រីទី1 អាមេរិកលោកស្រី Barbara Bush ស្លាប់នៅអាយុ 92ឆ្នាំ

អតីតស្ត្រីទី1  អាមេរិកលោកស្រី Barbara Bush ស្លាប់នៅអាយុ 92ឆ្នាំ។ ការស្លាប់របស់លោកស្រីត្រូវបានប្រកាសកាលពីថ្ងៃអង្គារដោយការិយាល័យរបស់ប្តីរបស់លោកស្រីដែលជាប្រធានាធិបតីទី 41 របស់សហរដ្ឋអាមេរិក លោក George H. W. Bush ដែលបានកាន់តំណែងតាំងពីឆ្នាំ 1989 ដល់ឆ្នាំ 1993។លោកស្រី Barbara Bush គឺជាម្តាយរបស់ប្រធានាធិបតីទី 43 លោក George W....

គណបក្សប្រឆាំងបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងប្រទេសប៊ូតាន

គណបក្សប្រឆាំងមួយបានឈ្នះសម្លេងភាគច្រើនលើសលប់នៅក្នុងរដ្ឋសភាជាតិរបស់ប្រទេសប៊ូតាន ហើយ ឥឡូវនេះវាមានសិទ្ធិក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ។ គណបក្សឆ្វេងនិយម Druk Nyamrup Tshogpa ឬ DNT បានឈ្នះ 30 អាសនៈក្នុងចំណោមអាសនៈ 47 នៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដែលត្រូវបានប្រកួតប្រជែងរវាងគណបក្សប្រឆាំង 2។ គណបក្សកាន់អំណាចត្រូវបានគេលុបបំបាត់ក្នុងការបោះឆ្នោតបឋមកាលពីខែមុន។ វាជាការបោះឆ្នោតលើកទី 3 របស់ប្រទេសចាប់តាំងពីបានក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ 2008។ លោក Lotay Tshering ប្រធាន DNT បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាគណបក្សរបស់លោកនឹង ធ្វើការ «បំពេញក្តីសុបិន្តនិងសេចក្តីប្រាថ្នារបស់ប្រទេសប៊ូតង់»។ ប្រទេសប៊ូតង់មានភាពល្បីល្បាញដោយសារតែសន្ទស្សន៍...

អតីតប្រមុខ UN លោកកូហ្វី អាណាន់ទទួលមរណភាពនៅអាយុ 80 ឆ្នាំ

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍នៅអាយុ 80 ឆ្នាំ។ លោកអាណាន់បានកើតនៅប្រទេសហ្កាណានៅអាហ្វ្រិកខាងលិចក្នុងឆ្នាំ 1938។ គាត់បានធ្វើជាប្រធានអង្គការសហប្រជាជាតិពីឆ្នាំ 1997 ដល់ឆ្នាំ 2007។ លោកអាណាន់និងអង្គការសហប្រជាជាតិទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ 2001 "សម្រាប់ការងាររបស់ពួកគេសម្រាប់ពិភពលោកដែលមានស្ថេរភាពនិងមានសន្តិភាពជាងមុន"។ គាត់សកម្មនៅលើឆាកអន្តរជាតិ សូម្បីតែបន្ទាប់ពីគាត់ចូលនិវត្តន៍ពីតំណែងកំពូលនៅអង្គការសហប្រជាជាតិក៏ដោយ។ លោកអាណាន់បានបង្កើតវេទិកាអន្ដរជាតិស្តីពីជំនួយមនុស្សធម៌និងសម្របសម្រួលជម្លោះជនជាតិភាគតិចនៅកេនយ៉ា៕  

Interpol សួរចិនអំពីប្រធានដែលបាត់ខ្លួន

ប៉ូលិសអន្តរជាតិ Interpol និយាយថាខ្លួនបានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានអំពីប្រធាន ដែលបាត់ខ្លួនរបស់អង្គការប៉ូលិសអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសបារាំងដែលជាជនជាតិចិន។ អាជ្ញាធរបារាំងនិយាយថាមិនមានទំនាក់ទំនងពីលោកម៉េង ហុងវ៉ី ទេ ចាប់តាំងពីគាត់បាន ចាកចេញទៅប្រទេសចិននៅចុងខែកញ្ញា។ ក្រុមរដ្ឋអាជ្ញានៅក្នុងទីក្រុងលីយ៉ុងសង្ស័យថាលោកម៉េងបានបាត់ខ្លួននៅក្នុងប្រទេសចិន ហើយកំពុងតែធ្វើការស៊ើបអង្កេត។ Interpol មានការិយាល័យកណ្តាលនៅក្នុងទីក្រុង ប៉ារីស។ Interpol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាខ្លួនបានសួរ ប្រទេសចិនតាមរយៈបណ្តាញអនុវត្តច្បាប់ជាផ្លូវការដើម្បីបញ្ជាក់ពីស្ថានភាពរបស់លោកម៉េង។ សេចក្តីថ្លែងការណ៍បាននិយាយថាខ្លួនទន្ទឹងរង់ចាំការឆ្លើយតបជាផ្លូវការពីអាជ្ញាធរចិនដើម្បីដោះស្រាយកង្វល់អំពីសុខុមាលភាពរបស់ប្រធានរូបនោះ។ ប្រទេសចិនមិនមានមតិយោបល់អំពីបញ្ហានេះទេ។ កាលពីពេលថ្មីៗនេះកាសែត South China Morning Post របស់ហុងកុងបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយបាននិយាយថាលោកម៉េងត្រូវបានគេនាំទៅសាកសួរបន្ទាប់ពីគាត់បានទៅដល់ប្រទេសចិន៕  

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងត្រូវបានរារាំងមិនឱ្យឈរឈ្មោះបោះឆ្នោត

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យល្បីឈ្មោះម្នាក់របស់ហុងកុងត្រូវបានដកសិទ្ធិមិនឱ្យចូលរួមក្នុងការបោះឆ្នោតមូលដ្ឋាននៅខែក្រោយ។ លោក Joshua Wong មានប្រសាសន៍ថាគណៈកម្មការកិច្ចការបោះឆ្នោតបានផ្ញើសេចក្តីជូនដំណឹងមួយទៅគាត់ដោយបញ្ជាក់ថាការតែងតាំងលោកត្រូវបានគេចាត់ទុកថាមិនត្រឹមត្រូវ។ គាត់គឺជាបេក្ខជនតែម្នាក់គត់ដែលត្រូវបានគេរារាំងមិនអោយចូលរួមការបោះឆ្នោតថ្នាក់ខណ្ឌនៅខែវិច្ឆិកា។ លោក Wong បានក្លាយជាមនុស្សលេចធ្លោកាលពី ៥ ឆ្នាំមុនក្នុងនាមជាមេដឹកនាំម្នាក់នៃចលនាឆ័ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អាជ្ញាធរនៅក្នុងទីក្រុងរឹតបន្តឹងការជ្រើសរើសបេក្ខជននៅឆ្នាំ ២០១៦ ដោយនិយាយថាពួកគេអាចបដិសេធអ្នកដែលគាំទ្រឯករាជ្យភាព។ បេក្ខជនចំនួន ៦ នាក់ត្រូវបានរារាំងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តប៉ុន្មានខែក្រោយមក។ ក្រុមអ្នកសង្កេតការណ៍និយាយថាការសម្រេចចិត្តចុងក្រោយទំនងជានឹងធ្វើឱ្យមានការខឹងសម្បារជាសាធារណៈបន្ទាប់ពីរយៈពេលជិត ៥ ខែនៃការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ៕    

មីយ៉ាន់ម៉ា បានពង្រីកបម្រាមគោចរនៅភាគខាងជើងរដ្ឋរ៉ាឃីន ដើម្បីធានាសុវត្ថិភាពបន្ថែមទៀត

ទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ា បានដកស្រង់សម្តីនាយកដ្ឋានរដ្ឋបាលស្រុក Maungtaw ដែលបានរាយការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធរមូលដ្ឋានមីយ៉ាន់ម៉ាបានដាក់បម្រាមគោចរនៅតំបន់ Maungtaw ដែលជាតំបន់ជម្លោះដ៏តានតឹងមួយនៅភាគខាងជើងរដ្ឋរ៉ាឃីន ក្នុងរយៈពេលពីរខែទៀត ដើម្បីធានាសន្តិសុខសុវត្ថិភាពស្ថិរភាព និងនីតិរដ្ឋបន្ថែមទៀត។ បទបញ្ជាបម្រាមគោចរនេះ ដែលបានចូលជាធរមានចាប់ពីថ្ងៃច័ន្ទ បានបន្តហាមប្រាមការប្រមូលផ្តុំមនុស្សច្រើនជាងប្រាំនាក់ ហើយចេញទៅក្រៅពីព្រលប់ ទៅព្រឹកព្រលឹមនៅម៉ោង ៦ល្ងាច (ត្រូវនិងម៉ោង ៦ព្រឹកម៉ោងក្នុងស្រុក)។ បទបញ្ជាបំរាមគោចរដើមត្រូវបានគេដាក់ភ្លាមៗ បន្ទាប់ពីក្រុមភេវរកម្មជ្រុលនិយម Rohingya Arakan Arakan (ARSA) បានបើកការវាយប្រហារនៅលើប៉ុស្តិ៍ប៉ូលិសនៅ...