Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

រដ្ឋម​ន្ត្រី​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​លើ​ក​ឡើ​ង​ថា​ ​កា​រ​គ្រ​ប់​គ្រ​ង​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​ឱ្យ​ល្អ​ ​គឺ​ដើ​​ម្បី​កុំ​ឱ្យ​ ​ប្រ​ជា​ព​ល​រដ្ឋ​យ​ល់​ច្រ​ឡំ​

រាជធានីភ្នំពេញ ៖ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ងព័​ត៌​មា​ន​បា​ន​គូ​ស​ប​ញ្ជា​ក់​ថា​ ​នឹង​ខិ​ត​ខំ​ធ្វើ​យ៉ា​ង​ណា​គ្រ​ប់​គ្រ​​ង​សន្តិ​សុ​ខ​ព័​​ត៌មា​ន​ឱ្យ​បា​ន​ល្អ​ ​ដើ​ម្បី​កុំ​ឱ្យ​ប្រជា​ព​ល​រដ្ឋពុល​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ដែ​ល​ធ្វើ​ឱ្យ​​មា​ន​កា​រ​យ​ល់​ច្រ​ឡំ​។​ ​ថ្លែ​ង​ក្នុ​ង​ពិ​ធី​បើ​ក​ស​ន្និ​បា​ត​បូ​ក​ស​រុ​ប​​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​ឆ្នាំ​២​០​២៣​ ​និ​ង​លើ​ក​ទិ​សដៅ​កា​រ​ងា​រ​ ​ឆ្នាំ​២​០​២​៤​ ​រ​ប​ស់​ក្រ​សួ​ង​ព័​ត៌​​មាន​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២២​ ​ខែ​ម​​ក​រា​ ​ឆ្នាំ២​០​២​​៤ ​នៅទី​ស្តី​​កា​រ​ក្រ​សួ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្ត្រា​ ​រ​​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន បា​ន​គូ​ស​ប​ញ្ជា​ក់​យ៉ា​ង​​ដូច្នេះ​ថា​៖​ ​«ក្នុ​ង​ក្រ​ប​ខ័​ណ្ឌ​នេះ​ ​ក្រ​សួ​ង​ព័​ត៌​​មា​ន​ដា​ក់​ចុះ​កា​រ​ព​ង្រឹ​ង​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​​ ​ដែ​ល​ស​ន្តិ​សុ​ខ​ព័​ត៌​មា​នខុ​​ស​ពី​ព័​ត៌​មា​ន​ស​ន្តិ​សុ​ខ​(​និ​យា​យ​ពី​ព័​ត៌​​មា​ន​ពា​ក់​ព័​ន្ធ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​)​ ​ប៉ុ​ន្តែ​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​ ​គឺ​សំ​ដៅ​ដូ​​ច​គ្នាទៅ​​នឹ​ង​ ​ស​ន្តិ​សុ​ខ​ស្បៀ​ង​...

Hyundai បញ្ចេញរថយន្តស៊េរីថ្មី ២០២០ ​Palisade បំពាក់​នូវបច្ចេកវិទ្យាឆ្លាតវៃនិងសុវត្ថិភាពខ្ពស់

រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មី ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា​ ជាមួយ​នឹងការ​បំពាក់​នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវ​ភាពងាយស្រួល​ដល់​អ្នក​បើក​បរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបាន​កំណើន​លក់​ច្រើនក្នុងទីផ្សារ។ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩នេះ...

កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​ដល់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំងពេញលេញ

រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាស​ថា អ្នកដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​អាច​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដោយ​មិន​ចាំបាច់ធ្វើចត្តាឡីស័កកាលពី​ថ្ងៃ​ចន្ទសប្តាហ៍​នេះ​ដោយជួយលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ដែលត្រូវបានដាក់កំហិតដោយសារជំងឺកូវីដ​។ ការដាក់កំហិតលើការធ្វើដំណើរដើម្បីដោះស្រាយជំងឺរាតត្បាតបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលចាប់ផ្តើមរីកចម្រើនរបស់កម្ពុជាជាប់គាំង ប្រាក់ចំណូលបានធ្លាក់ចុះដល់ 1 ពាន់លានដុល្លារកាលពីឆ្នាំមុន ធ្លាក់ចុះពីជិត 5 ពាន់លានដុល្លារក្នុងឆ្នាំ 2019 នៅពេលដែលកម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន 6.6 លាននាក់។ សម្តេចអគ្គមហាសេធិបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីប្រកាសមិននឹកស្មានដល់កាលពីយប់ថ្ងៃអាទិត្យថា អ្នកដំណើរ ទេសចរណ៍ និងពាណិជ្ជករអន្តរជាតិទាំងអស់ ដែលបានទទួលវ៉ាក់សាំងពេញលេញ អាចមកទស្សនាប្រទេសកម្ពុជាទាំងស្រុងបានដោយសេរី ដោយមិនមានការធ្វើចត្តាឡីស័កចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ។ ហើយការបើកដំណើរការឡើងវិញនៃខេត្តសៀមរាប ជាខេត្តដែលមានប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក នឹងត្រូវធ្វើឡើងចាប់ពីខែមករា។ សម្ដេចតេជោ ហ៊ុន...

ឯកសារសំខាន់ៗចំនួន១៩ ត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា​ និងរដ្ឋាភិបាលចិន។ ក្នុងនោះឯកសារសំខាន់ៗចំនួន ១៩ ត្រូវបានចុះហត្ថលេខារវាង រដ្ឋ និងរដ្ឋ ហើយរវាងវិស័យឯកជន និងឯកជន នៃប្រទេសទាំងពីរ។ នេះបើយោងតាមការ ផ្សាយរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេច...

គ.ជ.ប ហាមបក្សនយោបាយឃោសនាបោះឆ្នោតព្រឹទ្ធសភានៅទីតាំងមួយចំនួន

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត បាន​ហាម​ឃាត់​មិន​ឲ្យគណបក្សនយោបាយ​ ​​ដង្ហែ​ក្បួន​​ឃោសនា​ ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ នៅទីតាំងមួយចំនួនដោយថា ដើម្បី​បញ្ចៀស​ការកកស្ទះចរាចរណ៍។ ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចុះផ្សាយនៅថ្ងៃនេះ គ.ជ.ប. បាន​​ជូនដំណឹងទៅសាលារាជធានីភ្នំពេញពីទីតាំងចំនួន ២២ចំណុច ដែលត្រូវ​បាន​ហាមឃាត់​មិនឲ្យ​គណបក្សនយោ​បាយធ្វើយុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​។ សេចក្ដីថ្លែងការណ៍ដដែលថាការហាមនៅ​តាម​ដង​ផ្លូវ និង​ទីតាំង​សាធារណៈ​ចំនួន ២២​កន្លែង​ផ្សេង​គ្នានោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​ជូន​គណ​ប​ក្សនយោ​បាយ​ទាំង​អស់ឲ្យ​បានល្អប្រសើរ ​ជៀសវាង​ការ​ក​កស្ទះចរាចរ និង​រំខានដល់អ្នកធ្វើដំណើរជាដើម។ បើតាមសេចក្តីប្រកាសព័ត៌មាន​ដដែល​នោះ ផ្លូវ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នា​ពេល​ខាង​មុខ​នោះ មាន​មហាវិថី​ព្រះ​នរោត្ដម​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​ស្ដុប​មន្ទីរ​ពេទ្យ​​អង្គឌួង មហា​វិថី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី​ព្រះ​មុនីវង្ស កំណាត់​មហា​វិថី​ព្រះសីហនុ កំណាត់​មហាវិថី​មៅ សេទុង...

ម្ចាស់ជ័យលាភីធ្វើឡូហ្គោខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា គឺបានទៅលើអ្នកសៀមរាប

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃនេះ បានប្រកាសជ័យលាភីប្រកួតប្រជែងអ្នក​បង្កើត​ឡូហ្គោ​ខួប​អនុស្សាវរីយ៍​​៦៥​ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជាជាផ្លូវការ។ ក្នុង​ចំណោម​ឡូហ្គោចំនួន​៣១ដែលបានចូលរួមប្រកួតប្រជែងនេះ គឺឡូហ្គោរបស់លោក ចាន់ ទេពខេមរិន្ទ នៅខេត្តសៀមរាបបានជាប់ជ័យលាភីជាផ្លូវការ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ធ្នូនេះ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានពន្យល់ថា អត្ថន័យនៃឡូហ្គោដែលត្រូវបានសរសេររៀបរាប់ ដោយបេក្ខជនជ័យលាភីនេះ គឺឡូហ្គោនេះមានទម្រង់ជារូបផ្លិតក្រដាសជប៉ុន និងកម្ពុជា ដោយ រចនាផ្សំទង់ជាតិប្រទេសទាំងពីរនៅលើផ្លិត ដើម្បីបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយ រវាងកម្ពុជា និងជប៉ុន។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា...

ក្រសួងពាណិជ្ជកម្ម​ នឹងរៀបចំពិព័រណ៍ផលិតផល១ ខេត្ត១ នៅថ្ងៃទី១៥ ធ្នូខាងមុខនេះ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ក្រសួងនឹងរៀបចំនូវពិព័រណ៍ផលិត ផលនាំចេញ នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា លើកទី១២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ធ្នូខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី៦ ធ្នូម្សិលមិញនេះ។ ក្រសួង បានបន្តថា ចំពោះក្រុមហ៊ុន និងសហគ្រាសឯកជនក្នុងស្រុកដែលមានបំណងចង់ ចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះអាចទំនាក់ទំនងមកនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម...

តុលាការសម្រេចផ្តន្ទាទោសឲ្យលោក លឺ ឡាយស្រេងបង់ជំងឺចិត្តជាង ១០ម៉ឺនដុល្លារទៅរដ្ឋាភិបាល

សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ក្តីលើសំណុំរឿងលោក លឺ ឡាយស្រេង​ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងរបស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ដោយបានសម្រេចផ្តន្ទទោសអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនោះឲ្យសងជំងឺចិត្តជាង ១០ម៉ឺនដុល្លារ។ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះលោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានឲ្យដឹងថាតុលាការបានសម្រេចផ្តន្ទទោស ឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងគឺ សម្តេចតេជោ ហ៊ុន សែន...

EDC បង្កើតប្រព័ន្ធទូរស័ព្ទពិសេស ១២៩៨ ដើម្បីដោះស្រាយបញ្ហាដល់អ្នកប្រើប្រាស់

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបង្កើតនូវប្រព័ន្ទទូរស័ព្ទពិសេស ១២៩៨ ដែលបម្រើការសេវាកម្មទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការទទួលនូវសំណូមពរ និងព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ ក្នុងគោលដៅដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងទាក់ទង និងការប្រើប្រាស់អគ្គិសនីក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី២១ ខែធ្នូនេះ។ អគ្គិសនីកម្ពុជា បានឲ្យដឹងថា ការបង្កើតប្រព័ន្ធលេខទូរស័ព្ទពិសេសនេះ ក៏ដើម្បីពង្រឹងឲ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាអតិថិជន និងបង្កើននូវភាពងាយស្រួលក្នុងការទំនាក់ ទំនងអតិថិជនមកកាន់ប្រព័ន្ធបម្រើសេវានេះ ហើយអតិថិជនអាចហៅចូលលេខទូរស័ព្ទពិសេសនេះដោយមិនគិតថ្លៃផងដែរ។ អគ្គិសនីកម្ពុជា បន្តថា ប្រព័ន្ធទូរស័ព្ទ ១២៩៨នេះ នឹងដាក់ដោយដំណើរការចាប់ពីថ្ងៃទី១៥ ខែមករា...

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញកម្ពុជា ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធាន និងអនុប្រធានចំនួនបីរូប។ នេះបើយោងតាមសេចក្តីចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ក្រុមការងារនេះ គឺមានភារកិច្ចជាសេនាធិការជូននាយករដ្ឋមន្រ្តី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្ម នុញ្ញកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ក្រុមការងារនេះ ក៏អាចធ្វើការពិគ្រោះយោបល់ជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ និងសាស្រ្តាចារ្យ ជំនាញតាមការចាំបាច់...