ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវទៅឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទបល្ល័ង្ក  

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកប្រាសាទបល្ល័ង្ក បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ ឈឿន គីន ឋានន្តរសក្ដិ ពលបាលឯក អាយុ៥១ឆ្នាំ ...

មនុស្សចំនួន ៥ នាក់ ត្រូវបានឃាត់ ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនរយៈពេល២ថ្ងៃជាប់គ្នាទី២៧ និងថ្ងៃទី២៨ ខែមេសា ២០២៤ ថ្មីៗនេះ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិ ល

  (ខេត្តស្ទឹងត្រែង)មនុស្សចំនួន ៥ នាក់ ត្រូវបានឃាត់ ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនរយៈពេល២ថ្ងៃជាប់គ្នាទី២៧ និងថ្ងៃទី២៨ ខែមេសា ២០២៤ ថ្មីៗនេះ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិ ល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រួមជា មួយគ្រឿងញៀនច្រើនប្រភេទប្រមាណជាង ២០០ គី ឡូក្រាម។ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យដឹងថា ក្រោយការស៊ើបអង្កេតអំពីករណីដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បា ប់នូវសារធាតុញៀននៅថ្ងៃទី២៧...

កងកម្លាំងតំបន់ប្រតិបត្តការសឹករងចំនួនន២៤នាក់ បានទទួលវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

  (កំពង់ធំ)៖ នៅព្រឹកថ្ងៃទីទី៣០ ខែមេសា ឆ្នាំ២០២៤  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ   បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កងកម្លាំងផ្នែកសឹករង០៩ក្រុង/ស្រុក និងវរសេនាតូចទាំង០២ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ ចាន់  លេខាធិការគណៈកម្មាធិការសាខា ព្រមទាំងឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២៤នាក់ ស្រី០៣នាក់ នៅក្នុងទីស្នាក់ការបញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ធំ។ ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងឃុំកំពង់គោ

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៩  ខែមេសា  ឆ្នាំ២០២៤  សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ: កម្មាធិការសាខា បានចាត់ឲ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារលោក ស៊ឹម សុលាង ប្រពន្ធឈ្មោះ ពឿន ចាន់  ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ  កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បណ្តាលមកពីភ្លើងចង្រ្គាន...

ចៅអធិការ គណៈកម្មធិការវត្តច័ន្ទសុរិយាក្រឡាញ់ បំភ្លឺថា មិនបានយកដីវត្តពុះឡូតិ៍លក់ ដូចការចោទប្រកាន់នោះទេ!

  ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរ ប្រជាពលរដ្ឋ គណៈកម្មការអាចារ្យវត្ត រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៃវត្តច័ន្ទសុរិយាក្រឡាញ់(ហៅវត្តក្រឡាញ់) ដែលមានទីតាំងស្ថិតក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច សូមធ្វើការបដិសាធ និងច្រានចោលទាំងស្រុង ចំពោះបុគ្គលមួយចំនួន ដែលចោទប្រកាន់ថាចៅអធិការ គណៈកម្មធិការវត្តបានយកដីវត្តពុះឡូតិ៍លក់។ ការលើកឡើងដូចនេះក្នុងការចុះអធិការកិច្ច ពីអាជ្ញាធរ បន្ទាប់ពីមានបុគ្គលប្រជាពលរដ្ឋមួយក្តាប់តូច ធ្វើការចោទប្រកាន់មកលើ ព្រះចៅអធិការ គណៈកម្មធិការវត្តច័ន្ទសុរិយាក្រឡាញ់ថាបានយកដីវត្តពុះឡូតិ៍លក់ ទាំងមិនមានមូលដ្ឋានច្បាស់លាស់។ លោកជា វណ្ណា មេឃុំអូរឬស្សី និងលោកមេភូមិក្រឡាញ់ បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែមេសា...

មណ្ឌលគិរី៖ខេត្តមណ្ឌលគិរី  ដែលជាខេត្តស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា  សម្បូរដោយធនធានធម្មជាតិទៅហើយនោះ  នៅតែទទួលរងនូវរលកកម្តៅខ្លាំងដូចបណ្តាខេត្តផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាដែរ។

  មណ្ឌុលគីរី);;មន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគិរី  ត្រូវគេឃើញថាបានព្យាយាមតាមដានអាកាសធាតុយ៉ាងយកចិត្តទុកដាក់។ឯថ្នាក់ដឹកនាំខេត្តភាគឦសាននេះក៏បានប្រកាសអោយប្រជាពលរដ្ឋចូលរួមប្រើប្រាស់ដោយសន្សំសំចៃទៀតផង។ យោងតាមផេកផ្លូវការបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគិរី  គិតចាប់ពីដើមខែមេសា  រហូតដល់ចុងខែនេះ  កម្តៅជាមធ្យមនៅក ទូទាំងខេត្តមានចន្លោះចាប់ពី៣៥ដល់៣៩អង្សាសេ និងទទួលគ្រាប់ភ្លៀងដំបូង១មេលាយឡំជាមួយដុំទឹកកកតូចនៅថ្ងៃទី២៥ខែមេសា។ ប្រភពទឹកសំខាន់ៗដែលនិងត្រូវទាញយកមកផ្គត់ផ្គង់ជាទឹកស្អាតមានស្រុកកែវសីមា  កោះញែក  ក្រុងសែនមនោរម្យនោះ ក៏កំពុងតែរីងស្ងួតជាបណ្តើរៗ ឯអណ្តូងតាមផ្ទះប្រជាលពលរដ្ឋខ្លះ  ក៏ចាប់ផ្តើមរីងស្ងួតហើយដែរ។ ការខ្វះទឹកប្រើ  បានជម្រុញអោយពលរដ្ឋក្នុងមូលដ្ឋាន នាំគ្នាជីកអណ្តូង  ស្តារស្រះដើម្បីស្វែងរកប្រភពទឹកប្រើប្រាស់។ នៅឯស្រុកកោះញែកនោះវិញ  ព្រោះតែអស់ទឹកប្រើ  ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់  បានបាត់បង់ជីវិត  ដោយសារតែបាក់ដីសង្កត់  ពេលកំពុងជីកស្តារអណ្តូងទឹក  ចំណុចព្រៃខៀវនាភូមិរវាក់  ឃុំរយ៉  ស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៨ខែមេសា។ អធិការនគរបាលស្រុកកោះញែកលោកយ៉ម  ហ៊ុនអេង  ថាជនរងគ្រោះឈ្មោះ...

បងប្អូនប្រជាពលរដ្ឋរួមអាជីវកលក់ដូរក្នុងផ្សារឆ្នាំងនិមន្តព្រះសង្ឃ ២៦ អង្គរាប់បាត្របង្សុកូលនិងសុំសេចក្តីសុខ

  ខេត្តកំពង់ឆ្នាំង:;នៅថ្ងៃទី២៩មេសា២០២៤នេះបងប្អូនប្រជាពលរដ្ឋរួមអាជីវកលក់ដូរក្នុងផ្សារឆ្នាំងរួមសហការគ្នានិមន្តព្រះសង្ឃ ២៦ អង្គរាប់បាត្របង្សុកូលឧទ្ទិសដល់បុព្វការរាជននិងសុំសេចក្តីសុខសប្បាយកុំអោយមានអ្វីកើតឡើងគ្រាដែលស្ថានភាពកម្តៅនៅតែមានការកើនឡើងដដែលគួយអោយព្រួយបារម្មណ៍ខ្លាំង ។ ប្អូន.ស្រីពិន.ដែលជាអាជីវកលក់ដូននៅក្នុងផ្សាឆ្នាំងបានអោយដឹងពីអារម្មណ៍របស់ខ្លួនថាថ្ងៃនេះប្អូនស្រីរួមនិងអាជីកលក់ដូរក៍ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់បានស្រុះស្រួលមតិគ្នារៀបចំជាពិធីបុណ្យសាមគ្គីនេះឡើងដោយបាននិមន្តព្រះសង្ឍ២៦អង្គចាស់ព្រទ្ធាចារ្យបងប្អូនប្រជាពលរដ្ឋប្រមាណជា១០០នាក់បានចូលរួមក្នុងពិធ៏បុណ្យនេះដោយមានរាបាតព្រះសង្ឃនិងធ្វើការដុះលៀងសម្អាតរូបស្ត្រីឈចាំផ្សាផងដែរ ។ ប្អូន ស្រីពិន បានរៀបរាបអោយដឹងទៀតថាពីធីបុណ្យក្នុងផ្សារនេះធ្វើជារៀងរាល់ឆ្នាំដោយឆ្នាំនេះធ្វើឡើងនៅថ្ងៃទី២៩.៣០.និងថ្ងៃទី១ឧសភា២០២៤ដោយគោលបំណងសំសេចក្តីសុខសប្បាយនិងកុំអោយមានហេតុភេទអ្វីកើតឡើងគ្រាដែលស្ថានភាពកម្តៅមានការកើនឡើងខុសប្រក្រតីធ្វើអោយមានការបារម្មណ៍ខ្លាំង ។ ប្អូន ស្រីពិន តំណាងអាជីវកក្នុងផ្សារឆ្នាំងក៍ដូចជាប្រជាពលរដ្ឋដែលបានមកចូលរួមបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧុត្ ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក៍ដូចបងប្អូនអាជីវកលក់ដូរទាំងសូមជូនពអោយលោកមានសុខភាពល្អជានិច្ចហើយជាពិសេសសូមចូលរួមគាំទ្រជានិច្ចក្នុងនាមជាពលរដ្ឋខ្មែរនូវប្រសាសន៍ដ៍មានតម្លៃព្រែកជីហ្វូណនតេជោ ៕

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចជូនកងកម្លាំង ដើម្បីអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

  (កំពង់ធំ)÷ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រគល់ភារកិច្ច ជូនដល់កងកម្លាំង ដើម្បីចូលរួមអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ...

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៥៦គ្រួសារ ទទួលអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

  ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥៦គ្រួសារ នៅភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយសប្បុរសធម៌ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ អំណោយជាស័ង្កសីចំនួន៦៤០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ នៅរសៀលថ្ងៃទី២៧ ខែមេសា...

ឯកឧត្តម សុក ហៃ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា 

  (កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ , ឯកឧត្តម សុក ហៃ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជាក្នុងក្រុងស្ទឹងសែន...