គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក ជា ពុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ដោយមានការនិមន្តពីព្រះសច្ចវរបាល ខៃ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរគណខេត្តកំពង់ធំ ជាព្រះនទីធម្មបាល ព្រះអនុគណក្រុងស្ទឹងសែន ជាព្រះចៅអធិការវត្តទេពនិម្មិត មានកិត្តិយសធ្វើជាតំណាងក្នុងការចាប់ឆ្នោតដើម្បីកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើ សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤...

ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន 

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឯកឧត្តម លោកជំទាវលោក លោកស្រីប្រធាន/អនុប្រធានទីជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការ ប្រមាណជាង២៥០នាក់បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា រដ្ឋបាលក្រុងស្ទឹងសែនមានក្រុមប្រឹក្សាសរុប១៧រូប...

លោក ប៊ុនសុធី នាយខណ្ឌ ព្រៃឈើកំពង់ធំ មិនមានការឃុំខ្លួននោះទេ ខណៈបើកឡានបង្កឲ្យសិស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

  ខេត្តកំពង់ធំ៖លោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ នៅពេលនេះនៅក្រៅឃុំនៅឡើយ បន្ទាប់ពីបើកឡានបង្កសិស្សសាលាម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ គួររំលឹកផងដែរកាលពីវេលាម៉ោងប្រមាណ១៦និង៣៧នាទី ល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅក្នុង ឧបទ្ទហេតុនេះ គេដឹងថា លោក ប៊ុន សុធី ជាអ្នកកាន់ចង្កូតរថយន្តផ្ទាល់...

មន្ទីរធម្មការខេត្តប្រារព្ធពិធីផ្សព្វផ្សាយខ្លឹម សារសង្ឃប្រកាសអនុសំវិច្ឆរៈមហាសន្និ បាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលមានមន្ត្រីសង្ឃនិងមន្ត្រីរាជការចូល រួមជាង៧០០នាក់

  ខេត្តកំពង់ឆ្នាំង :)នៅក្នុងវត្តទួលខ្សាច់ដែលស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុ ករលាប្អផរ នៅព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងបានប្រារព្ធបើកពិធីសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវ ច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពសម្ដេចម ហាអរិយវង្សបណ្ឌិត យ៉នសេងយៀតព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាតគណរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតសម្ដេច ព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីឯកឧត្តម ញ៉ែមវ៉ាលី រដ្ឋលេខា ធិការក្រសួងធម្មការនិងសាសនា ឯកឧត្ត មយិនសាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត មន្ត្រីសាសនាឥស្លាម...

ពិធីប្រជុំបូកសរុបការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនៈភាពការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមិនា ឆ្នាំ២០២៤ និងបំពាក់ឋានន្តរសក្តិជូនយោធិនជានាយទាហានថ្នាក់វរសេនីយ៍ត្រី ចំនួន២រូប នៃកងរាជអាវុធហត្ថខេត្ត

  ខេត្តកំពង់ធំ::) នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនៈភាពការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមិនា ឆ្នាំ២០២៤ និងបំពាក់ឋានន្តរសក្តិជូនយោធិនជានាយទាហានថ្នាក់វរសេនីយ៍ត្រី ចំនួន២រូប នៃកងរាជអាវុធហត្ថខេត្ត ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយ នាយសេធិការរង...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន

  (កំពង់ធំ)÷ នៅព្រឹកទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោ(លាហើយ ប្លាស្ទិក) និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្ស នៃវិទ្យាល័យកំពង់ថ្ម សរុបចំនួន៣១៣នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន១លើក។ នាឱកាសនោះលោក កែវ...

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់...

  (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយស្ថាប័នមន្ទីរពាក់ព័ន្ធ នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទងធំ តូច សម្ភារៈប្រើប្រាស់ ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងកម្លាំងសរុប ដែលប្រចាំការនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់...

ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ

ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។ ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ(ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ) ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល

  (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា  ឆ្នាំ២០២៤ លោកជំទាវ លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក គណៈកម្មាធិការសាខា លោក លោកស្រីប្រធានគណៈ កម្មាធិការអនុសាខាស្រុក មន្ត្រីប្រតិបត្តិសាខា អនុ សាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានចុះជួបសំណេះសំណាល...

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រនៃព្រះរាជាណាចក្សកម្ពុជា គម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា

  (កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា។ ពិធីបុណ្យចម្រើនព្រះជន្នប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមដៀប ពីរីសមាជិកក្រុមប្រឹក្សា តំណាងឯកឧត្តមឈុនឈន់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានការនិមន្តចូលរួមពី...