មេដឹកមហារអំណាចអាស៊ីប្រជុំពិភាក្សាពីពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់

13

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានពិភាក្សាបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang។

លោក Li មានប្រសាសន៍ថាមេដឹកទាំងបីបានបញ្ជាក់ពីសារៈសំខាន់នៃពាណិជ្ជកម្មសេរីចំពេលមានជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។

លោក Li បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាបានតស៊ូមតិគាំទ្រគោលការណ៍នៃពាណិជ្ជកម្មសេរីនិងបានព្រមព្រៀងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ពាណិជ្ជកម្មសេរីចាំបាច់ដើម្បីគាំទ្រពហុភាគីនិយមនិងដើម្បីថែរក្សាសន្តិភាពពិភពលោក”។

ប្រទេសកូរ៉េខាងជើងក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃអង្គារនេះដែរ។

លោក Moon បាននិយាយថា “យើងបានព្រមព្រៀងបន្តទំនាក់ទំនងនិងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនិងសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។ យើងបានឯកភាពថានេះគឺជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសរបស់យើង”។

លោក Abe បាននិយាយថាពួកគេបានព្រមព្រៀងគ្នាដើម្បីបង្កើនការផ្លាស់ប្តូរក្នុងចំណោមប្រជាជននៅក្នុងតំបន់ហើយបានស្នើឱ្យកីឡាអាចដើរតួនាទីយ៉ាងសំខាន់។

លោកបានមានប្រសាសន៍ថា “ប្រទេសជប៉ុនប្តេជ្ញាធ្វើឱ្យកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទទួលបានជោគជ័យនៅឆ្នាំក្រោយ។ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យស៊ីជម្រៅនូវស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់យើងតាមរយៈកីឡា”។

ជំនួបរវាងលោក Abe​ លោក Li និងលោក Moon គឺជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីខែឧសភាឆ្នាំមុន៕