Liu Yifei ត្រូវបានជំរុញធ្វើពហិការបន្ទាប់ពីតារាគាំទ្រប៉ូលិសហុងកុង

52

ការថតឡើងវិញនូវភាពយន្តក្បាច់គុណរបស់ផលិតកម្ម Disney កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការបន្ទាប់ពីតារារបស់ខ្លួនបានគាំទ្រកម្លាំងប៉ូលិសហុងកុង។

តារាសម្តែងស្រីជនជាតិចិន Liu Yifei ដែលមានសញ្ជាតិអាមេរិកពីកំណើតបង្ហោះខមិនគាំទ្រប៉ូលិសជាថ្មីទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo។ដែនដីនេះត្រូវបានបង្កើតឲ្យមានអំពើហឹង្សារនិងចលាចលដោយការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យពោពេញដោយអំពើហឹង្សារក្នុងរយៈពេល ១០ សប្តាហ៍កន្លងមកនេះ។

ក្រុមអង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិបានចោទប្រកាន់ប៉ូលិសថាបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។

នាង Liu បានចែកចាយការបង្ហោះតាម Weibo ពីកាសែតប្រជាជនចិន​ (សរសេរជាភាសាចិន) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលថា“ខ្ញុំក៏គាំទ្រប៉ូលិសហុងកុងដែរ អ្នកអាចវាយខ្ញុំបានឥឡូវនេះ”។
នាង Liu បានចែករំលែកការបង្ហោះ ហើយបានខមិនដដែលដោយនិយាយថា “ខ្ញុំក៏គាំទ្រប៉ូលិសហុងកុងដែរ”។

នាងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលជាកម្មវត្ថុនៃការរិះគុណ។

ប៉ុន្តែនៅលើបណ្តាញសង្គម Twitter ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនដែលមានសញ្ញា #BoycottMulan បានចាប់ផ្តើមទទួលការទាក់ទាញ។អ្នកប្រើប្រាស់បណ្តាញសង្គម Twitter បានចោទប្រកាន់តារាស្រីរូបនេះថាបានគាំទ្រភាពឃោរឃៅរបស់ប៉ូលិសហើយក៏បានចង្អុលបង្ហាញពីសេរីភាពដែលនាងពេញចិត្តក្នុងនាមជាពលរដ្ឋអាមេរិកាំង។

ការតវ៉ានៅហុងកុងបានចាប់ផ្តើមលើសេចក្តីព្រាងច្បាប់ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នពីហុងកុងទៅចិនដីគោក។

ចាប់តាំងពីច្បាប់នេះត្រូវបានលុបចោល ប៉ុន្តែការតវ៉ាបានរីកទៅជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយនិងទាមទារឱ្យមានការស៊ើបអង្កេតលើភាពសាហាវឃោរឃៅរបស់ប៉ូលិស៕