តារាសម្តែង Peter Fonda ទទួលមរណភាព

22

តារាសម្តែងសហរ្ឋអាមេរិកលោក Peter Fonda បានទទួលមរណភាពនៅអាយុ ៧៩ ឆ្នាំ។

របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបាននិយាយថាលោក Fonda បានស្លាប់នៅព្រឹកថ្ងៃសុក្រនៅផ្ទះរបស់គាត់នៅទីក្រុង Los Angeles ដោយសារតែជំងឺផ្លូវដង្ហើមបណ្តាលមកពីជំងឺមហារីកសួត។

លោក Fonda ជាកូនប្រុសរបស់តារាឈានមុខគេនៅហូលីវូតលោក  Henry Fonda និងជាបងប្រុសរបស់តារាសម្តែងស្រី Jane Fonda កើតនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៤០។

គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ខ្នាតធំក្នុងឆ្នាំ ១៩៦៣ ហើយបានល្បីល្បាញក្នុងរយៈពេល ៦ ឆ្នាំក្រោយមកដោយខ្សែភាពយន្តរឿង “Easy Rider” ដែលជាខ្សែភាពយន្តដែលតំណាងឱ្យចលនាប្រតិវប្បធម៌នៅទសវត្សឆ្នាំ ១៩៦០។ លោក Fonda បានសហនិពន្ធសាច់រឿងនេះហើយបានសម្តែងជាអ្នកជិះម៉ូតូធំម្នាក់ប្រឈមនឹងលោក Dennis Hopper ដែលសម្តែងជាអ្នកជិះកង់។

លោក Fonda បានឈ្នះពានរង្វាន់ Golden Globe សម្រាប់ការសម្តែងរបស់គាត់នៅក្នុងខ្សែភាពយន្តរឿង “Ulee’s Gold” នៅឆ្នាំ ១៩៩៧។ គាត់ក៏ត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់បណ្ឌិត្យសភាផងដែរ៕