តារា YouTube អាយុ ៦ ឆ្នាំទិញអចលនទ្រព្យតម្លៃ  6.5 លានផោន

32

យោងតាមរបាយការណ៍បានអោយដឹងថាតារា YouTube អាយុ ឆ្នាំជនជាតិកូរ៉េខាងត្បូងនិងឪពុកម្តាយរបស់នាងបានទិញអចលនទ្រព្យជាច្រើនលានផោន។កុមារី Boram គឺជាតារា YouTube ដែលមានប្រជាប្រិយបំផុតរបស់ប្រទេសនិង Channel ពីររបស់នាង – Video Blog និងSeries of Kid Toy មាន subscribers ជាង 30 លាននាក់។កាសែតពាណិជ្ជកម្ម Maeil បានរាយការណ៍ថាអគារកម្ពស់ប្រាំជាន់ស្ថិតនៅ Gangnam ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ទីក្រុងសេអ៊ូល។

អចលនទ្រព្យត្រូវបានទិញដោយក្រុមហ៊ុន Boram ដែលត្រូវបានបង្កើតឡើងដោយឪពុកម្តាយក្មេងស្រីក្នុងតម្លៃ ៩.៥ ពាន់លានវ៉ុន (៦.៥ លានផោន)។វាស្តាប់ទៅដូចជាលុយច្រើន ប៉ុន្តែប្រហែលជាមិនមែនសម្រាប់ក្មេងស្រីដែលរកបានប្រាក់ចំណូលប្រចាំខែប្រមាណ ២.៤ លានផោនទេ។

វីដេអូរបស់ Boram ដែលត្រូវបានគេផុសទៅក្នុង Boram Tube ToysReview និង Boram Tube Vlog បានទាក់ទាញអ្នកទស្សនារាប់រយលាននាក់។នាងបរិយាយពួកវាថាជា “បង្កើតការលេងនិងវីដេអូកំសាន្តនៅកន្លែងលេងសប្បាយរបស់ក្មេងៗ…អនុស្សាវរីយ៍គួរឱ្យស្រឡាញ់និងការផ្តល់រង្វាន់ដល់ជីវិតប្រចាំថ្ងៃ”៕