ត្រីសមុទ្រ Oarfish ដែលស្លាប់បង្កឲ្យមានក្តីបារម្មពីការរញ្ជួយដី ឬរលកយក្សស៊ូណាមិនៅជប៉ុន

37

ត្រីសមុទ្រយក្សទឹកជ្រៅដែលអណ្តែតខ្លួននៅលើឆ្នេរសមុទ្ររបស់ជប៉ុនបានបង្កឱ្យមានក្តីបារម្មពីការរញ្ជួយដី ឬរលកយក្សស៊ូណាមិ។

ត្រី oarfish បីក្បាលត្រូវបានគេឃើញកាលពីសប្តាហ៍មុននៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសជប៉ុន ដែលចំនួនសរុបដែលបានរកឃើញនៅរដូវនេះមានរហូតដល់ 7 ក្បាល។

ត្រីដែលមានរាងដូចអន្ទង់ប្រវែងរាប់ម៉ែត្រត្រូវបានគេចាត់ទុកថាជាប្រថ្នូលនៃសេចក្តីវិនាសនៅក្នុងជំនឿរបស់ជប៉ុន ហើយត្រូវបានគេស្គាល់នៅក្នុងប្រទេសថាជា ryugu no tsukai  ឬអ្នកនាំសារមកពីព្រះរាជវាំងរបស់ព្រះនៅក្នុងសមុទ្រ។

ការរស់នៅក្នុងជម្រៅ 1 គីឡូម៉ែត្រ ពួកវាត្រូវបានគេជឿថានឹងមកលើផ្ទៃទឹកមុនពេលរញ្ជួយដី ឬរលកយក្សស៊ូណាមិ។

យ៉ាងហោចណាស់មានត្រីរាប់សិបក្បាលត្រូវបានគេរកឃើញអណ្តែតលើផ្ទៃទឹកនៅឆ្នាំ 2010 មុនពេលមានការរញ្ជួយដី Tohoku ឆ្នាំ 2011 ដែលមានទំហំ 9 រ៉ិចទ័រ គឺជាគ្រោះដ៏ធំបំផុតដែលត្រូវបានកត់ត្រាក្នុងសតវត្សរ៍  ហើយត្រូវបានបន្តដោយរលកយក្សស៊ូណាមិដែលសម្លាប់មនុស្សជិត 19,000 នាក់។

កាលពីថ្ងៃសុក្រ ត្រី Oarfish ចំនួនពីរក្បាលត្រូវបានគេប្រទះឃើញនៅជាប់មងនៅខេត្ត Toyama ភាគខាងជើងដែលរយៈពេល 9 ថ្ងៃបន្ទាប់ពីត្រី Oarfish ប្រវែង 3.2 ម៉ែត្របានអណ្តែតខ្លួននៅលើឆ្នេរសមុទ្រនៅ Toyama Bay។

បន្ទាប់ពីអាងចិញ្ចឹមត្រី Uozu បានបង្ហោះរូបភាពត្រី Oarfish ដែលបានស្លាប់កាលពីថ្ងៃសុក្រ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានគិតថាការបង្ហាញខ្លួនរបស់ពួកវាគឺជាប្រថ្នូលមួយ។

លោក Hiroyuki Motomura ជាសាស្ត្រាចារ្យសាកលវិទ្យាល័យ Kagoshima ផ្នែកមច្ឆាសាស្ត្របានច្រានចោលការព្រួយបារម្ភនេះ ដោយនិយាយថាលោកជឿជាក់ថាត្រីឡើងលើផ្ទៃទឹកនៅពេលដែលពួកវាស្ថិតក្នុងស្ថានភាពរាងកាយខ្សោយ។

លោកបានបន្ថែមថា  “ការផ្សាភ្ជាប់ទៅរបាយការណ៍នៃសកម្មភាពរញ្ជួយគឺមានច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានភស្តុតាងវិទ្យាសាស្ត្រនៃទំនាក់ទំនងទេ ដូច្នេះខ្ញុំមិនគិតថាមនុស្សត្រូវព្រួយបារម្ភនោះទេ”។

លោក Kazusa Saiba អ្នកថែរក្សាអាងចិញ្ចឹមត្រី Uozu បានប្រាប់ CNN ថា “មិនមានភស្តុតាងបែបវិទ្យាសាស្រ្តអ្វីទាំងអស់ចំពោះទ្រឹស្ដីដែលថាត្រី Oarfish បង្ហាញខ្លួននៅជុំវិញការរញ្ជួយដីធំៗ ប៉ុន្តែយើងមិនអាចបដិសេធលិទ្ធភាពដែលអាចកើតឡើងបាន 100% ទេ។

វាអាចថាការឡើងកម្តៅផែនដីដែលអាចមានឥទ្ធិពលទៅលើការបង្ហាញខ្លួនរបស់ត្រី Oarfish ឬហេតុផលដែលយើងមិនដឹង៕