កម្មករ 21 នាក់បានស្លាប់នៅក្នុងការបាក់រលំអណ្តូងធ្យូងថ្ម

36

កម្មករ 21 នាក់បានស្លាប់នៅពេលរូងក្រោមដីមួយបានបាក់រលំនៅអណ្តូងធ្យូងថ្មរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍។

អណ្តូងធ្យូងថ្មនេះស្ថិតនៅក្នុងខេត្តសានស៊ី។ កម្មកររ៉ែចំនួន 87 នាក់កំពុងធ្វើការនៅទីនោះនៅពេលមានគ្រោះថ្នាក់នេះ ហើយកម្មករ​ 66 នាក់ត្រូវបានជួយសង្គ្រោះ។

ក្រុមមន្រ្តីកំពុងស្វែងរកអ្វីដែលបណ្តាលឱ្យគ្រោះឲ្យមានគ្រោះថ្នាក់នេះ។

អណ្តូងធ្យូងថ្មរបស់ប្រទេសចិនត្រូវបានគេស្គាល់ដោយសារតែលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាពរបស់ពួកវា។

អាជ្ញាធរនិយាយថាកម្មកររ៉ែជិត 400 នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនៅឆ្នាំ 2017៕