តារាសម្តែង Chow Yun-fat សន្យានឹងបរិច្ចាគទ្រព្យសម្បត្តិ 565 លានផោនទៅអង្គការសប្បុរសធម៌បន្ទាប់ពីគាត់ស្លាប់

36

តារាសម្តែង ខ្លាក្រាប នាគលាក់ខ្លួន លោក Chow Yun-fat បានសន្យាបរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ឱ្យទៅអង្គការសប្បុរសធម៌បន្ទាប់ពីគាត់ស្លាប់។

តារាវ័យ 63 ឆ្នាំដែលបានសម្ដែងក្នុងរឿងចោសមុទ្រការីប៊ីន និង ថ្ងៃស្អែកប្រសើជាងមុនបានចូលក្នុងបញ្ជីតារាសម្តែងដែលមានចំណូលខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ជាលើកដំបូងក្នុងឆ្នាំ 2015 ដោយទទួលចំណាត់ថ្នាក់លេខ 24 ស្ទួនជាមួយលោក Russell Crowe។

ប៉ុន្តែតារាសន្សំសំចៃល្បីល្បាញជាញឹកញាប់អាចត្រូវបានគេមើលឃើញប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនិងតម្រង់ជួរទិញសំបុត្រចូលមើលខ្សែភាពយន្តដែលគាត់បានសម្តែងផ្ទាល់ នៅទីក្រុងហុងកុងជាកន្លែងដែលគាត់រស់នៅ។

បច្ចុប្បន្ននេះ លោក Chow បានបង្ហាញការសម្រេចចិត្តរបស់គាត់ដើម្បីផ្តល់ទ្រព្យសម្បត្តិរបស់គាត់ដែលត្រូវបានគេរាយការណ៍ថាមានចំនួន 5,6 ពាន់លានដុល្លារហុងកុង (565 លានផោន)។

លោកបានប្រាប់សាជីវកម្មផ្សព្វផ្សាយ Munhwa របស់ប្រទេសកូរ៉េខាងត្បូងថា “ប្រាក់នេះមិនមែនជាអ្វីដែលអ្នកមានជាដរាបទេ”។

“នៅពេលអ្នកស្លាប់ថ្ងៃណាមួយ អ្នកត្រូវតែទុកវាឱ្យអ្នកដ៏ទៃប្រើប្រាស់វា។

លោក Chow និយាយថាប្រពន្ធរបស់គាត់គាំទ្រសេចក្តីសម្រេចចិត្តរបស់គាត់ជាខ្លាំង ដោយបានបន្ថែមថា «អ្នកមិនអាចយកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នកទៅជាមួយអ្នក បន្ទាប់ពីអ្នកស្លាប់ទេ។

គម្លាតរវាងអ្នកមាននិងអ្នកក្រនៅទីក្រុងហុងកុងគឺមានទំហំធំបំផុតកាលពីឆ្នាំមុន ជិតកន្លះសតវត្ស។

ពលរដ្ឋសាមញ្ញពុះពារតស៊ូជាមួយតម្លៃខ្ពស់កប់ពពកនិងការចំណាយនៃការរស់នៅដែលបានធ្វើឱ្យលំនៅដ្ឋានក្លាយជាកន្លែងចង្អៀតកាន់តែខ្លាំងនៅពេលគ្រួសារជាច្រើនជំនាន់ត្រូវបានបង្ខំឱ្យចែករំលែកគ្នា។

ទន្ទឹមនឹងនេះដែរអ្នកមានត្រូវបានគេមើលឃើញថាជាការសម្ញ៉ែងទ្រព្យសម្បត្តិរបស់ពួកគេ។

លោក Chow ដែលមានរហស្សនាមថា “បងហ្វាត” នៅទីក្រុងហុងកុងត្រូវបានកោតសរសើរសម្រាប់ការចៀសចេញពីជីវិតទាន់សម័យបែបនេះ។

ភរិយារបស់គាត់ លោកស្រី Jasmine Tan បានរៀបរាប់ពីរបៀបដែលប្តីរបស់លោកស្រី ញ៉ាំអាហារនៅតាមតូបលក់ដូរតាមចិញ្ចើមថ្នល់ ហើយគាត់បានឈប់ប្រើទូរស័ព្ទបត់ម៉ាក Nokia របស់គាត់នៅពេលដែលវាខូចក្រោយពីបានប្រើប្រាស់អស់ជាច្រើនឆ្នាំ។

នៅក្នុងបទសម្ភាសន៍ លោក Chow ក៏បាននិយាយពីសេចក្តីរីករាយនៃការញ៉ាំអាហារសាមញ្ញមួយផងដែរ ម្ហូបដែលលោកចូលចិត្តគឺឆៃថាវ។

លោកនិយាយថា «ខ្ញុំសប្បាយចិត្ត ប្រសិនជាមានម្ហូបអាហារញ៉ាំ ព្រោះយើងក្រីក្រខ្លាំង»។ លោកបានលើកឡើងអំពីការចិញ្ចឹមកូននៅក្នុងភូមិនេសាទមួយ។

“ខ្ញុំនឹងសប្បាយចិត្តណាស់ក្នុងការបរិភោគដំឡូងបារាំងនិងបន្លែហើយថែមទាំងកាន់តែសប្បាយរីករាយផងដែរប្រសិនបើខ្ញុំមានសាច់មាន់និងសាច់ក្នុងឆ្នាំថ្មី”៕