ព្យុះកំណាចវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

29

ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងព្យុះធំទីពីររបស់ខ្លួននៅក្នុងសប្តាហ៍។ ព្យុះទីហ្វុងកងរ៉ីដែលឥឡូវនេះត្រូវបានគេចាត់ថាជាព្យុះត្រូពិចគ្រោះថ្នាក់មួយកំពុងវាយប្រហារតំបន់ភាគនិរតីនៃប្រទេស។

មនុស្សជាច្រើនត្រូវបានគេជឿថាបានរងរបួស។ អ្នកព្យាករណ៍ទាំងឡាយព្រមានពីខ្យល់បក់ខ្លាំងនិងរលកខ្ពស់។
ភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថានៅវេលាម៉ោង 11 ព្រឹក ព្យុះនេះបានស្ថិតនៅលើផ្ទៃទឹកប្រហែល 140 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង ស៊ូស៊ីម៉ាក្នុងខេត្តណាហ្គាសាគី។ ខ្យល់ព្យុះនេះកំពុងធ្វើដំណើរទៅភាគខាង
ជើងនៅល្បឿន 45 គីឡូម៉ែត្រក្នុងមួយម៉ោង។
វានាំមកនូវកម្លាំងខ្លាំងក្លាដល់ភាគនិរតីប្រទេសជប៉ុននិងកូរ៉េខាងត្បូង។

ក្រុមហ៊ុន Kyushu Electric Power និយាយថាជាង 9 ពាន់គ្រួសារគ្មានថាមពលប្រើប្រាស់នៅខេត្តណា
ហ្គាសាគី។
ស្ត្រីម្នាក់នៅខេត្តហ្វូគូអូកាបានដួលហើយបាក់ជើងដោយសារតែខ្យល់បក់ខ្លាំង។

ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលការហោះហើរក្នុងស្រុកជាង 20។ ពួកគេបានស្នើរសុំអ្នកដំណើរដើម្បី
ពិនិត្យមើលលើបណ្តាញអនឡាញសម្រាប់ព័ត៌មានចុងក្រោយបំផុត។ សេវាកម្មរថភ្លើងមួយចំនួនក៏ត្រូវបានរំខាននៅកោះឃ្យូស៊ូផងដែរ។

ភ្នាក់ងារឧតុនិយមក៏បានព្រមានផងដែរថាពលរដ្ឋនៅក្នុងតំណាក់កាលព្យុះទីហ្វុងត្រូវប្រុងប្រយ័ត្នពីការរអិលបាក់ដីនិងទឹកជំនន់ដែលអាចកើតមាន៕