ប្រជាជាតិមូស្លីមសន្យាគាំទ្រពលរដ្ឋប៉ាឡេស្ទីន

32

មេដឹកនាំនៃប្រជាជាតិមូស្លីមបានប្តេជ្ញាចាត់វិធានការនយោបាយនិងសេដ្ឋកិច្ចប្រឆាំងនឹង   បណ្តាប្រទេសដែលធ្វើតាមសហរដ្ឋអាមេរិកដោយការផ្លាស់ប្តូរស្ថានទូតរបស់ពួកគេនៅក្នុងប្រទេសអ៊ីស្រាអែលទៅកាន់ក្រុងយេរូសាឡឹម។

មេដឹកនាំនៃអង្គការសហប្រតិបត្តិការអ៊ីស្លាមដែលមានសមាជិកចំនួន 57 ប្រទេសបានជួបប្រជុំគ្នានៅរដ្ឋធានីអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រតាមសំណើរបស់ប្រទេសទួកគីដែលជាប្រធាន។

សេចក្តីថ្លែងការណ៍មួយដែលចេញបន្ទាប់ពីកិច្ចប្រជុំ ពិពណ៌នាអំពីមរណភាពនិងការរងរបួសរបស់ពលរដ្ឋប៉ាឡេស្ទីនដែលបានប្រឆាំងនឹងការផ្លាស់ប្តូរសហរដ្ឋអាមេរិកជា “ឧក្រិដ្ឋកម្មដ៏សាហាវដែលប្រព្រឹត្តដោយកងកម្លាំងអ៊ីស្រាអែលដោយមានការគាំទ្រពីរដ្ឋបាលអាម៉េរិក”។

មេដឹកនាំបានទាមទារឱ្យមានការដាក់ពង្រាយកម្លាំងអន្តរជាតិដើម្បីការពារពលរដ្ឋប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យមានគណៈកម្មាការអន្តរជាតិធ្វើការស៊ើបអង្កេត។

ពួកគេបានថ្កោលទោសសហរដ្ឋអាមេរិកនិងក្វាតេម៉ាឡាដែលបានផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ក្រុងយេរូសាឡឹម។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះ លោក Recep Tayyip Erdogan ប្រធានាធិបតីទួរគីបានសន្យាបន្តគាំទ្រពលរដ្ឋប៉ាឡេស្ទីនរហូតដល់ពួកគេបង្កើតរដ្ឋឯករាជ្យមួយជាមួយក្រុងយេរូសាឡឹមដែលជារដ្ឋធានីរបស់ខ្លួន។

មុនពេលកិច្ចប្រជុំកំពូល មនុស្សរាប់ពាន់នាក់ដែលកាន់ទង់ជាតិទួរគីនិងប៉ាឡេស្ទីនបានចូលរួមនៅក្នុងការជួបជុំមួយនៅរដ្ឋធានីអ៊ីស្តង់ប៊ុលដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីន៕