ប្រទេសអង់គ្លេសលុបចោលផែនការលុបបំណុលរបស់កូរ៉េខាងជើង

48

រដ្ឋាភិបាលអង់គ្លេសបានដកផែនការលុបចោលបំណុលរបស់កូរ៉េខាងជើង ដែលមិនទទួលបានប្រាក់បំណាច់រយៈពេលជាង ០៤ទសវត្សរ៍កន្លងមកនេះ ដោយគិតពីលទ្ធភាពដែលថា កូរ៉េខាងជើងអាចសងប្រាក់វិញ បន្ទាប់ពីកូរ៉េបងប្អូនទាំងពីរ បានបង្រួបបង្រួមគ្នាវិញ។

បំណុលត្រូវបានជំពាក់កាលពីឆ្នាំ១៩៧២ នៅពេលដែលក្រុមហ៊ុន GKN ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងយានអវកាសចក្រភពអង់គ្លេស បានដាក់ប្រាក់ ៧.៨៦លានផោន ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការសាងសង់រោងចក្រគីមីឥន្ទធន្ធៈនៅកូរ៉េខាងជើង។ ក្រោយមកទៀតកូរ៉េខាងជើង បានខកខានសងប្រាក់កម្ចី បន្ទាប់ពីបង់លុយមកវិញត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។

ក្រុមហ៊ុននាំចេញហិរញ្ញវត្ថុចក្រភពអង់គ្លេស (UKEF) បានសម្រេចចិត្តកាលពីខែឧសភា ឆ្នាំ២០១៣ ដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែងដើម្បីយកបំណុលនេះ។ ប៉ុន្តែអ្នកវិភាគជាន់ខ្ពស់របស់ UKEF បានណែនាំនៅក្នុងអ៊ីម៉ែលមួយផ្ញើទៅលោក Nigel Smith ដែលជាប្រធានការិយាល័យពាណិជ្ជកម្មរដ្ឋាភិបាលនៅខែក្រោយថា នៅតែមានឱកាស ដែលបំណុលទាំងមូលអាចត្រូវបានប្រមូលទារមកវិញ ប្រសិនបើកូរ៉េខាងត្បូងត្រូវបានបង្រួបបង្រួមដោយសន្តិភាព។

អ្នកវិភាគសេដ្ឋកិច្ចបានដកស្រង់ពីប្រទេសអាល្លឺម៉ង់ខាងកើតនិងខាងលិច និងខាងជើងយេម៉ែននិងខាងត្បូងជាឧទាហរណ៍សម្រាប់ការស្ដារបំណុល ហើយពួកគេបានឆ្លើយតបថា វាមិនមែនជាពេលវេលា ដើម្បីបោះបង់ការប្រមូលបំណុលរបស់កូរ៉េខាងជើងនោះទេ។ កាលពីឆ្នាំ១៩៧៥ បំណុលរបស់កូរ៉េខាងជើង មានចំនួន ៥,៨៦លានផោន ស្មើនឹង ៧,៩៣លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា បណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត ដែលរួមមានស៊ុយអែត អូទ្រីស ស្វ៊ីស សាធារណរដ្ឋឆេក ហ្វាំងឡង់ និងរ៉ូម៉ានីក៏បានបរាជ័យក្នុងការដកហូតបំណុលពីប្រទេស ដែលរងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយបំណុលដែលមិនបានបង់ គឺត្រូវបានគេប៉ាន់ស្មានយ៉ាងហោចណាស់ចំនួន ៥០០លានដុល្លារ៕