ពលរដ្ឋអាម៉េរិកចំនួន 3 នាក់បានមកដល់ប្រទេសខ្លួនវិញហើយ

36

ពលរដ្ឋអាម៉េរិកបីនាក់បានត្រឡប់មកប្រទេសវិញបន្ទាប់ពីត្រូវបានដោះលែងដោយកូរ៉េខាងជើង។

អតីតអ្នកជាប់ឃុំបានមកដល់មូលដ្ឋានទ័ពអាកាស Andrews នៅខាងក្រៅក្រុងវ៉ាស៊ីនតោនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយពួកគេទាំង 3 នាក់ត្រូវបានរាយការណ៍ថាមានសុខភាពល្អ។

ពួកគេត្រូវបានគេដោះលែងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ។ លោក Pompeo បានទៅកូរ៉េខាងជើងដើម្បីត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលដែលរំពឹងទុករវាងលោក Kim  និងលោកប្រធានាធិបតី Donald Trump។

លោកប្រធានាធិបតី Donald Trump កំពុងរង់ចាំនៅមូលដ្ឋានដើម្បីស្វាគមន៍ពួកគេ៕