ប្រទេសកូរ៉េខាងជើងនិយាយថាខ្លួនកំពុងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ

51

កាសែតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងបាននិយាយថាយោធារបស់ប្រទេសនេះកំពុងជំរុញទៅមុខជាមួយនឹងការដាក់ពង្រាយក្បាលនុយក្លេអ៊ែរនិងមីស៊ីលផ្លោង។

The Rodong Sinmun បានធ្វើអត្ថាធិប្បាយនៅក្នុងអត្ថបទវិចារណកថាកាលពីថ្ងៃសុក្រ។

អត្ថបទនោះនិយាយថាប្រទេសនេះមានមីស៊ីលផ្លោងអន្តរទ្វីប មីស៊ីលផ្លោងក្នុងទឹកនិងគ្រាប់បែកអ៊ីដ្រូសែន។ វាទទូចថាខ្លួនបានត្រៀមរៀបចំទាំងអស់សម្រាប់ការវាយប្រហារដោយនុយក្លេអ៊ែរដែលអាចកើតមានលើសហរដ្ឋអាមេរិក។

វិចារណកថានេះក៏បាននិយាយផងដែរថាបំណងអោយកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរគឺជារឿងល្ងីល្ងើជាងការរង់ចាំឱ្យមហាសមុទ្រស្ងួត។

កូរ៉េខាងជើងបាននិងកំពុងជំរុញឱ្យមានការផ្សះផ្សាជាមួយកូរ៉េខាងត្បូងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា Pyeongchang។

ប៉ុន្តែកូរ៉េខាងជើងបានរៀបចំក្បួនដង្ហែរយោធាមួយនៅថ្ងៃទី 8 ខែកុម្ភៈនៅមុនថ្ងៃបើកការប្រកួត ដែលបង្ហាញនូវមីស៊ីលប្រភេទ ICBM ថ្នាក់ថ្មីដែលត្រូវបានគេស្គាល់ថាជា Hwasong-15៕