ប៉ូលីសម៉ាឡេស៊ីរកឃើញវ៉ាលីមានផ្ទុកសាច់ប្រាក់នៅផ្ទះអតីតនាយករដ្ឋមន្ត្រី

50

ប៉ូលិសម៉ាឡេស៊ីបានរឹបអូសកាបូបដៃម៉ាកល្បីៗនិងវ៉ាលីជាច្រើនដែលផ្ទុកដោយសាច់ប្រាក់និងគ្រឿងអលង្ការពីផ្ទះរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។

ប៉ូលីសបានស៊ើបអង្កេតលើការចោទប្រកាន់ដែលថាលោក Najib មានប្រាក់ប្រហែល 700 លានដុល្លារត្រូវបានផ្ទេរពីមូលនិធិរបស់រដ្ឋាភិបាលទៅគណនីផ្ទាល់ខ្លួនរបស់គាត់។

ពួកគេបានចាប់ផ្តើមឆែកឆេផ្ទះរបស់ Najib នៅទីក្រុងកូឡាឡាំពួ ហើយទីតាំងផ្សេងៗទៀតបានជាប់ពាក់ព័ន្ធជាមួយគាត់បន្ទាប់ពីគាត់បានចាញ់ឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីដើមខែនេះ។

សាធារណៈជនបានរិះគន់ពីជិវិតរស់នៅបែបស៊ីវីល័យចាយលុយខ្ជះខ្ជាយរបស់ភរិយាលោក Najib ហើយលោកស្រីត្រូវបានគេស្គាល់ដោយសារតែការស្រឡាញ់សម្លៀកបំពាក់និងស្បែកជើងម៉ាកល្បីៗ។

ប្តីប្រពន្ធនេះត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។

បណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថាលោក Najib ត្រូវបានកោះហៅដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីដើម្បីសាកសួរ។

ជាមួយនឹងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីលោកបណ្ឌិត Mahathir Mohamad ការផ្ទេរអំណាចជាលើកដំបូងរបស់ប្រទេសនេះចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ 1957 បានបញ្ចប់ដោយពេញលេញ។

លោកបណ្ឌិត Mahathir បានសន្យាធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់នូវការចោទប្រកាន់នេះ៕