ការបោះឆ្នោតសកលនៅម៉ាឡេស៊ីឆ្នាំ 2018 ចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះ

38

ប្រជាជនម៉ាឡេស៊ីបានទៅបោះឆ្នោតនៅថ្ងៃពុធទី 9 ឧសភា ដើម្បីសម្រេចលទ្ធផលនៃសមរភូមិនយោបាយដ៏កាចសាហាវមួយក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះជាមួយលោកនាយករដ្ឋមន្រ្តី Najib Razak និងក្រុមចម្រុះ  Barisan Nasional ដែលកំពុងកាន់អំណាចរបស់គាត់កំពុងប្រឈមនឹងបញ្ហាអតីតមេដឹកនាំរបស់គាត់ដែលជាអតីតនាយករដ្ឋមន្ត្រីគឺលោកបណ្ឌិត Mahathir Mohamad។

អាសនៈសភាទាំងអស់ចំនួន 222 នឹងត្រូវបានប្រជែងនៅក្នុងការបោះឆ្នោតទូទៅនេះរួមជាមួយអាសនៈរដ្ឋចំនួន 505។ ប្រជាជនម៉ាឡេស៊ីជាង 14,4 លាននាក់មានសិទ្ធិបោះឆ្នោតនៅចន្លោះម៉ោង 8 ព្រឹកនិង 5 ល្ងាចនៅតាមការិយាល័យបោះឆ្នោតចំនួន 8.253 ទូទាំងប្រទេស៕